លោកអភិបាលអូលីវីយ៉េ ជួបជាមួយរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពិភាក្សាការពង្រីកកិច្ចសហប្រតិបត្តិការ

រាជធានីភ្នំពេញ៖  ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ – លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ  ព្រមទាំងជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល វិទ្យាស្ថានសន្តប៉ូល​(Saint Paul Institute – SPI) បានជួបប្រជុំការងារជាមួយឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន នៅទីស្តីការក្រសួង។ ក្នុងជំនួបដ៏មានអត្ថន័យនេះ ចំណុចសំខាន់ៗចំនួនបីត្រូវបានលើកយកមកពិភាក្សា៖ ទី១ លោកអភិបាល អូលីវីយ៉េ បានថ្លែងអំណរគុណ និងបង្ហាញសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចំពោះការស្ថាបនាផ្លូវបេតុងប្រវែង ១ គីឡូម៉ែត្រ ទល់មុខវិទ្យាស្ថានសន្តប៉ូល។ ការស្ថាបនាផ្លូវនេះ ត្រូវបានគេមើលឃើញថា បានរួមចំណែកយ៉ាងធំធេងដល់ការសម្រួលការធ្វើដំណើរ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។ ទី២ លោកអភិបាល អូលីវីយ៉េ ក៏បានធ្វើបទបង្ហាញ និងណែនាំអំពីបេសកកម្មរបស់ព្រះសហគមន៍កាតូលិកនៅស្រុកត្រាំកក់ ខេត្តតាកែវ។ បេសកកម្មនេះ គ្របដណ្តប់លើវិស័យចម្រុះជាច្រើន រួមមាន៖ វិស័យអប់រំ ការអភិវឌ្ឍន៍សង្គម មជ្ឈមណ្ឌលសិប្បកម្ម វិស័យសិល្បៈ និងកិច្ចសន្ទនាអន្តរសាសនា។ ការបង្ហាញនេះ […]

លោកអភិបាលអូលីវីយ៉េ ជួបជាមួយរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពិភាក្សាការពង្រីកកិច្ចសហប្រតិបត្តិការ Read More »