ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង

គ្រីស្តបរិស័ទរាប់រយនាក់មកពីព្រះសហគមន៍កាតូលិកនានាក្នុងភូមិភាគទាំងបីនៅក្នុងប្រទេស រួមនឹង​ភ្ញៀវជាតិ​និង​អន្តរជាតិ បានជួបជុំគ្នាប្រារព្ធពិធីឆ្លងព្រះវិហាររបស់​ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ​កាលពីចុងសប្តាហ៍កន្លងទៅនេះ។

ពីធីឆ្លងនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់​លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និង​លោកអភិបាល ប៉ូល ត្រៃរ៉ុង មូទ្រី អភិបាលព្រះសហគមន៍ភូមិភាគស៊ូរ៉ាតថានីប្រទេស​ថៃ។

លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍នៅក្នុងពិធីថ្វាយអភិបូជានាថ្ងៃបុណ្យ​ឆ្លងព្រះវិហារ​កាលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ថា «នេះជាអំណោយដ៏ថ្លៃថ្លាបំផុតដែលព្រះជាម្ចាស់បានប្រទានដល់ប្រជារាស្រ្តជាគ្រីស្តបរិស័ទនៅព្រះសហគមន៍កាតូលិកនៅកម្ពុជា»។

លោកអភិបាលបានមានប្រសាសន៍បន្តថា ព្រះវិហារនេះជាព្រះវិហារស្អាតបំផុត ថ្មីបំផុត និង ធំបំផុតតំណាងឲ្យសិរីរុងរឿងនៃព្រះជាម្ចាស់នៅក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ។

លោកអភិបាលបានបន្ថែមថា ព្រះវិហារនេះតំណាងឲ្យសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះប្រជារាស្រ្តរបស់ព្រះអង្គនៅក្នុងប្រទេសកម្ពុជា។

លោកអភិបាលបានមានប្រសាសន៍បន្តទៀតថា នេះជាព្រះវិហារថ្មីដែលយើងបានសាងសង់បន្តពីអ្វីដែលនៅសេសសល់និងការកកើតព្រះសហគមន៍កាតូលិកឡើងវិញបន្ទាប់ពីរងនូវការបំផ្លិចបំផ្លាញនៅក្នុងសម័យប៉ុល ពត។

លោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ចៅអធិការព្រះវិហារ​សន្តយ៉ូសែបផ្សារតូច និងជាអ្នកទទួល​ខុស​ត្រូវ​មណ្ឌលសកម្មភាពភ្នំពេញខាងជើង បានមានប្រសាសន៍ថា «អស់រយៈពេលជាង៣៣ ឆ្នាំមកហើយយើងបានប្រើប្រាស់អគារចាស់ជាព្រះវិហារ ពោលគឺតាំងពីឆ្នាំ១៩៩២ ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ ទើបយើងបានទទួលអំណរសប្បាយជាមួយនឹងព្រះវិហារថ្មីដែលយើងបានឆ្លងនេះ»។​

លោកបូជាចារ្យបានបន្តថា ព្រះវិហារនេះចាប់ផ្តើមគំនិតកសាងថ្មីនៅក្នុងឆ្នាំ២០១៨ ហើយត្រូវបានអនុម័តថវិកាពីក្រុមសាសនទូតក្រៅប្រទេសនាទីកុ្រងប៉ារីសនៅឆ្នាំ២០១៩។ ហើយ​ក្នុង​ឆ្នាំ​២០២០ ត្រូវ​បាន​បញ្ចុះ​បឋម​សិលា និង​បន្ត​សាងសង់។

ចំពោះ​ដំណើរការសាងសង់ព្រះវិហាថ្មីនេះ បានឆ្លងកាត់បញ្ហាជាច្រើនដូចជាការីករាលដាលនៃមេរោគកូវីដ ១៩ និង បញ្ហាជាច្រើនទៀត លោក​ចៅធិការ​ព្រះវិហារ​​បន្ត​ថា ប៉ុន្តែនាថ្ងៃបុណ្យព្រះនាងព្រហ្មចារិនីម៉ារីគ្មានជំពាក់បាប នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ សរុប៤ឆ្នាំទើបព្រះវិហារនេះបានសងសង់រួចរាល់។

អគារព្រះវិហារថ្មីនេះមានបណ្តោយ ៤៨,៤ម៉ែត្រ ទទឹង៣០ម៉ែត្រ និង មានកម្ពស់ប្រមាណជា ៤៦ ម៉ែត្រដោយគិតចាប់ពីជាន់ផ្ទាល់ដីរហូតដល់កំពូលនៃព្រះវិហារ។ ព្រះវិហារនេះ កសាង​តាម​បែប​រចនាបទ​ ខ្មែរបុរាណ រួមផ្សំនឹង​រចនាបទ​ក្នុង​សម័យ​អាណានិគមបារាំង ដោយ​បាន​បញ្ចូល​ទស្សនៈគ្រីស្តសាសនា និងគំនិតទេវវិទ្យា​របស់​ព្រះសហគមន៍កាតូលិក​ ដើម្បី​ឲ្យអគារនេះ មានអត្តសញ្ញាណជា​សំណង់​ស្ថាបត្យកម្ម​បែបព្រះសហគមន៍កាតូលិក​កម្ពុជា។

ព្រះវិហារ​នេះ​មានកន្លែងចំណតយានយន្ត សាលពហុមុខងារ ទីសក្ការៈសម្រាប់ប្រារព្ធពិធីថ្វាយអភិបូជា និង ពិធីនានា បន្ទប់បណ្ណាសារ និងតាំងពិពណ៌ ព្រមទាំងមានប៉មជួងព្រះវិហារ។​

ពីមុនទីតាំងនេះជាអតីតអនុទេវវិទ្យាល័យនៃព្រះសហគមន៍កាតូលិកនៅកម្ពុជា ដោយទីនេះមានអគាបុរាណមួយដែលបានសាងសង់តាំងពីឆ្នាំ១៩៣០៕
ដោយ អរិយបុត្រ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email