ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង
គ្រីស្តបរិស័ទរាប់រយនាក់មកពីព្រះសហគមន៍កាតូលិកនានាក្នុងភូមិភាគទាំងបីនៅក្នុងប្រទេស រួមនឹងភ្ញៀវជាតិនិងអន្តរជាតិ បានជួបជុំគ្នាប្រារព្ធពិធីឆ្លងព្រះវិហាររបស់ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញកាលពីចុងសប្តាហ៍កន្លងទៅនេះ។ ពីធីឆ្លងនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និងលោកអភិបាល ប៉ូល ត្រៃរ៉ុង មូទ្រី អភិបាលព្រះសហគមន៍ភូមិភាគស៊ូរ៉ាតថានីប្រទេសថៃ។ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍នៅក្នុងពិធីថ្វាយអភិបូជានាថ្ងៃបុណ្យឆ្លងព្រះវិហារកាលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ថា «នេះជាអំណោយដ៏ថ្លៃថ្លាបំផុតដែលព្រះជាម្ចាស់បានប្រទានដល់ប្រជារាស្រ្តជាគ្រីស្តបរិស័ទនៅព្រះសហគមន៍កាតូលិកនៅកម្ពុជា»។ លោកអភិបាលបានមានប្រសាសន៍បន្តថា ព្រះវិហារនេះជាព្រះវិហារស្អាតបំផុត ថ្មីបំផុត និង ធំបំផុតតំណាងឲ្យសិរីរុងរឿងនៃព្រះជាម្ចាស់នៅក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ។ លោកអភិបាលបានបន្ថែមថា ព្រះវិហារនេះតំណាងឲ្យសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះប្រជារាស្រ្តរបស់ព្រះអង្គនៅក្នុងប្រទេសកម្ពុជា។ លោកអភិបាលបានមានប្រសាសន៍បន្តទៀតថា នេះជាព្រះវិហារថ្មីដែលយើងបានសាងសង់បន្តពីអ្វីដែលនៅសេសសល់និងការកកើតព្រះសហគមន៍កាតូលិកឡើងវិញបន្ទាប់ពីរងនូវការបំផ្លិចបំផ្លាញនៅក្នុងសម័យប៉ុល ពត។ លោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ចៅអធិការព្រះវិហារសន្តយ៉ូសែបផ្សារតូច និងជាអ្នកទទួលខុសត្រូវមណ្ឌលសកម្មភាពភ្នំពេញខាងជើង បានមានប្រសាសន៍ថា «អស់រយៈពេលជាង៣៣ ឆ្នាំមកហើយយើងបានប្រើប្រាស់អគារចាស់ជាព្រះវិហារ ពោលគឺតាំងពីឆ្នាំ១៩៩២ ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ ទើបយើងបានទទួលអំណរសប្បាយជាមួយនឹងព្រះវិហារថ្មីដែលយើងបានឆ្លងនេះ»។ លោកបូជាចារ្យបានបន្តថា ព្រះវិហារនេះចាប់ផ្តើមគំនិតកសាងថ្មីនៅក្នុងឆ្នាំ២០១៨ ហើយត្រូវបានអនុម័តថវិកាពីក្រុមសាសនទូតក្រៅប្រទេសនាទីកុ្រងប៉ារីសនៅឆ្នាំ២០១៩។ […]
ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង Read More »

