២៤​ម៉ោង​សម្រាប់​ព្រះ​ជាម្ចាស់​រួម​ជាមួយ​ពិភព​លោក​ទាំង​មូល

ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​បាន​រៀប​ចំ​អធិដ្ឋាន​ពេញ​មួយ​យប់​​មួយ​ថ្ងៃ ​មាន​ឈ្មោះ​ថា​២៤​ម៉ោង សម្រាប់​ព្រះជាម្ចាស់​។

លោក​អភិបាល​អូលីិវីយេ​ ជ្មីតអីស្ល៊ែរ​បាន​ជំរុញ ​និង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ ឲ្យ​គ្រប់​មណ្ឌល​សកម្មភាព​ព្រះសហគមន៍​ក្នុង​ភូមិភាគ​ភ្នំពេញ​ត្រូវ​រៀប​ចំ​ការ​អធិដ្ឋាន​នេះ ​យក​ពេល​២៤​ម៉ោង​សម្រាប់​ព្រះជាម្ចាស់​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវ​នាវ​របស់​សម្តេច​ប៉ាប​ហ្វ្រង់ស៊ីស្កូ​ ដែល​តម្រូវ​ឲ្យ​ព្រះសហគមន៍​កាតូលិក​នៅ​ជុំវិញ​ពិភព​លោក​នេះ​រៀប​ចំ​កម្មវិធី​អធិដ្ឋាន​នេះ​នៅ​គ្រប់​ភូមិ​ភាគ​ទាំង​អស់។

កម្មវិធី​នេះ ប្រារព្ធ​ពិធី​បើក​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ​និង​បិទ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃទី​​ ៣១ ខែ​មេសា​​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់។​  ព្រះសហគមន៍​កាតូលិក​នៃម​ណ្ឌល​សកម្មភាព​នីមួយៗ​អាច​បើក និង​បិទ​កម្មវិធី ​ព្រម​ទាំង​ចាត់​ចែង​កម្មវិធី​អធិដ្ឋាន​ពេញ​២៤​ម៉ោង។

នៅ​ព្រះសហគមន៍​កាតូលិក ព្រះ​វិហារ​សន្ត​ម៉ាទីន ត្រែង​ត្រយឹង នៃ​មណ្ឌល​សកម្មភាព​ខេត្ត​ព្រះសីហនុ ​បាន​ប្រារព្ធ​ពិធី​បើក​ដោយ​មាន​វត្តមាន​ផ្ទាល់​របស់​លោក​អភិបាល​អូលីវីយេ ជ្មីតអី​ស្ល៊ែរ និង​ការ​ចូល​រួម​ពី​សំណាក់​លោក​បូជាចារ្យ​ទាំង​អស់​នៃ​មណ្ឌល​សកម្មភាព​ព្រះសីហនុ ព្រមទាំង​​គ្រីស្តបរិស័ទ​យ៉ាង​ច្រើន​កុះករ។

មានប្រសាសន៍នៅក្នុងធម្មតេសនា លោកអភិបាល ព្រះសហគមន៍ភូមិភាគភ្នំពេញបានលើកឡើងថា យើងអធិដ្ឋានពេញមូយថ្ងៃ មួយយប់ តបតាមការអញ្ជើញរបស់សម្តេចប៉ាប និងយើងរួមបញ្ជូលគ្នាការអធិដ្ឋានពេញមួយយប់សម្រាប់ការត្រាស់ហៅ លើកទី៨១ ផងដែរ។  ព្រះសហគមន៍នៅកម្ពុជាតូច តែយើងរួមគ្នាជាមួយព្រះសហគមន៍ក្នុងពិភពលោកទាំងមួយ ក្នុង​២៤ម៉ោងសម្រាប់ព្រះជាម្ចាស់។

លោក​អភិបាល​បន្ត​ថា «ការ​អធិដ្ឋាន​ឲ្យ​យើង​បង្កើត​របៀប​ទំនាក់​ទំនង​​ជា​មួយ​ព្រះ​ជាម្ចាស់  ដើម្បី​ទទួល​ជំនឿ ទទួល​សេចក្តី​សុខ​សាន្ត និង​រស់​នៅ​ធ្វើ​សក្ខីភាព​ក្នុង​សង្គម។​ ពេល​អធិដ្ឋា​ន​យើង​មិន​គ្រាន់​តែ​និយាយ​ជាមួយ​ព្រះជាម្ចាស់ តែ​យើង​ដាក់​ខ្លួន ​ចំពោះ​ព្រះ​​ភក្ត្រ​ព្រះជាម្ចាស់ សូម​ព្រះអង្គ​មេត្តា​ករុណា​ចំពោះ​យើង។»

លោក​បញ្ជាក់​ថា​​ពេឡ​យើង​អធិដ្ឋាន គឺ​ស្តាប់​ព្រះជាម្ចាស់ ដោយ​បន្ទាប​ខ្លួន មាន​ចិត្តស្មោះ​ត្រង់ ​មាន​ជំនឿ​លើ​ព្រះអង្គ​ជានិច្ច ដើម្បី​ឲ្យ​យើង​ចេះ​បម្រើ​បង​ប្អូន​ឯទៀតៗ​ដោយ​សេចក្តី​ស្រឡាញ់ ​និង​ដើម្បី​នាំ​សេចក្តី​សុខ​សាន្ត​ដល់​ពិភព​លោក​ទាំង​មូល។​ លោក​ថា​​គោល​ដៅ​របស់​​យើង​គឺ ​នាំ​ឲ្យ​ពិភព​លោក​នេះ​បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email