Day: April 4, 2019

២៤​ម៉ោង​សម្រាប់​ព្រះ​ជាម្ចាស់​រួម​ជាមួយ​ពិភព​លោក​ទាំង​មូល

ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​បាន​រៀប​ចំ​អធិដ្ឋាន​ពេញ​មួយ​យប់​​មួយ​ថ្ងៃ ​មាន​ឈ្មោះ​ថា​២៤​ម៉ោង សម្រាប់​ព្រះជាម្ចាស់​។ លោក​អភិបាល​អូលីិវីយេ​ ជ្មីតអីស្ល៊ែរ​បាន​ជំរុញ ​និង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ ឲ្យ​គ្រប់​មណ្ឌល​សកម្មភាព​ព្រះសហគមន៍​ក្នុង​ភូមិភាគ​ភ្នំពេញ​ត្រូវ​រៀប​ចំ​ការ​អធិដ្ឋាន​នេះ ​យក​ពេល​២៤​ម៉ោង​សម្រាប់​ព្រះជាម្ចាស់​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវ​នាវ​របស់​សម្តេច​ប៉ាប​ហ្វ្រង់ស៊ីស្កូ​ ដែល​តម្រូវ​ឲ្យ​ព្រះសហគមន៍​កាតូលិក​នៅ​ជុំវិញ​ពិភព​លោក​នេះ​រៀប​ចំ​កម្មវិធី​អធិដ្ឋាន​នេះ​នៅ​គ្រប់​ភូមិ​ភាគ​ទាំង​អស់។ កម្មវិធី​នេះ ប្រារព្ធ​ពិធី​បើក​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ​និង​បិទ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃទី​​ ៣១ ខែ​មេសា​​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់។​  ព្រះសហគមន៍​កាតូលិក​នៃម​ណ្ឌល​សកម្មភាព​នីមួយៗ​អាច​បើក និង​បិទ​កម្មវិធី ​ព្រម​ទាំង​ចាត់​ចែង​កម្មវិធី​អធិដ្ឋាន​ពេញ​២៤​ម៉ោង។ នៅ​ព្រះសហគមន៍​កាតូលិក ព្រះ​វិហារ​សន្ត​ម៉ាទីន ត្រែង​ត្រយឹង នៃ​មណ្ឌល​សកម្មភាព​ខេត្ត​ព្រះសីហនុ ​បាន​ប្រារព្ធ​ពិធី​បើក​ដោយ​មាន​វត្តមាន​ផ្ទាល់​របស់​លោក​អភិបាល​អូលីវីយេ ជ្មីតអី​ស្ល៊ែរ និង​ការ​ចូល​រួម​ពី​សំណាក់​លោក​បូជាចារ្យ​ទាំង​អស់​នៃ​មណ្ឌល​សកម្មភាព​ព្រះសីហនុ ព្រមទាំង​​គ្រីស្តបរិស័ទ​យ៉ាង​ច្រើន​កុះករ។ មានប្រសាសន៍នៅក្នុងធម្មតេសនា លោកអភិបាល ព្រះសហគមន៍ភូមិភាគភ្នំពេញបានលើកឡើងថា យើងអធិដ្ឋានពេញមូយថ្ងៃ មួយយប់ តបតាមការអញ្ជើញរបស់សម្តេចប៉ាប និងយើងរួមបញ្ជូលគ្នាការអធិដ្ឋានពេញមួយយប់សម្រាប់ការត្រាស់ហៅ លើកទី៨១ ផងដែរ។  ព្រះសហគមន៍នៅកម្ពុជាតូច តែយើងរួមគ្នាជាមួយព្រះសហគមន៍ក្នុងពិភពលោកទាំងមួយ ក្នុង​២៤ម៉ោងសម្រាប់ព្រះជាម្ចាស់។ លោក​អភិបាល​បន្ត​ថា «ការ​អធិដ្ឋាន​ឲ្យ​យើង​បង្កើត​របៀប​ទំនាក់​ទំនង​​ជា​មួយ​ព្រះ​ជាម្ចាស់  ដើម្បី​ទទួល​ជំនឿ ទទួល​សេចក្តី​សុខ​សាន្ត និង​រស់​នៅ​ធ្វើ​សក្ខីភាព​ក្នុង​សង្គម។​ ពេល​អធិដ្ឋា​ន​យើង​មិន​គ្រាន់​តែ​និយាយ​ជាមួយ​ព្រះជាម្ចាស់ តែ​យើង​ដាក់​ខ្លួន ​ចំពោះ​ព្រះ​​ភក្ត្រ​ព្រះជាម្ចាស់ សូម​ព្រះអង្គ​មេត្តា​ករុណា​ចំពោះ​យើង។» លោក​បញ្ជាក់​ថា​​ពេឡ​យើង​អធិដ្ឋាន គឺ​ស្តាប់​ព្រះជាម្ចាស់ ដោយ​បន្ទាប​ខ្លួន មាន​ចិត្តស្មោះ​ត្រង់ ​មាន​ជំនឿ​លើ​ព្រះអង្គ​ជានិច្ច ដើម្បី​ឲ្យ​យើង​ចេះ​បម្រើ​បង​ប្អូន​ឯទៀតៗ​ដោយ​សេចក្តី​ស្រឡាញ់ …

២៤​ម៉ោង​សម្រាប់​ព្រះ​ជាម្ចាស់​រួម​ជាមួយ​ពិភព​លោក​ទាំង​មូល Read More »

ប្រធានមេក្រុមកាយឬទ្ធិត្រូវតែគោរពតាមពាក្យសច្ចារបស់ក្រុម

ការិយាល័យយុវជន ជំទង់ និងកុមារកាតូលិក ភូមិភាគភ្នំពេញ បានរៀបចំកម្មវិធីបោះជំរំប្រធាន​មេក្រុមកាយឫទ្ធិភូមិភាគភ្នំពេញ ចំនួន៧០នាក់ ដែលមកពីព្រះសហគមន៍នានា ក្នុងមណ្ឌលសកម្មភាពទាំងប្រាំបួន  ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅឧទ្យានជាតិ​ព្រះសុរាម្រិតគិរីរម្យ ខេត្តកំពង់ស្ពឺ។ លោក ស៊ាន់ សារឿន នាយកការិយាល័យយុវជន ជំទង់ និងកុមារកាតូលិក ភូមិភាគភ្នំពេញ បានប្រាប់ពីគោលបំណងនៃកម្មវិធីបោះជំរំនេះថា យើងមានបីចំណុចសំខាន់ៗ គឺទីមួយពង្រឹង​សមត្ថភាព​ដល់ប្រធានមេក្រុមកាយឫទ្ធិនីមួយៗ តាមរយៈការផ្តល់នូវគំនិតឆ្នៃប្រឌិតថ្មីៗ ការណែនាំក្រុម ល្បែងកំសាន្ត និងការចែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។ ទីពីរ ដើម្បីធ្វើពាក្យសច្ចាជាផ្លូវការចំពោះមុខលោកអភិបាល ដើម្បីបម្រើកូនៗកាយឫទ្ធិ ក្នុង​ព្រះសហគមន៍​កាតូលិកភូមិភាគភ្នំពេញ។  ទីបី ឲ្យមានពេលវេលាដើម្បី​រិះគិតរួមគ្នាសម្រាប់រៀបចំ​កម្មវិធីទិវាកុមារអន្តរជាតិ ០១ មិថុនា ២០១៩។ លោកសារឿន បន្តដោយរំពឹងថា កម្មវិធីនេះអាចធ្វើឲ្យប្រធាមេក្រុមកាយឬទ្ធិទាំង​អស់មាន​សមត្ថភាពបន្ថែមទៀត ក្នុងការណែនាំមេកាយឫទ្ធិក៏ដូចជាកូនៗកាយឫទ្ធិនៅតាម​ព្រះសហគមន៍​របស់ពួកគេ តាមរយៈបទពិសោធន៍និងរបៀបថ្មីៗ ប្រកបដោយប្រសិទ្ធិភាព ការយកចិត្តទុក​ដាក់ ការទួលខុសត្រូវ និងបម្រើដោយចិត្តស្មោះត្រង់និងសេចក្តីស្រឡាញ់ ដោយមានសហការជាមួយ​លោកបូជាចារ្យ បងប្រុសបងស្រី និងគ្រីស្តបរិស័ទនៅក្នុងព្រះសហគមន៍។  លោកប្រធានការិយាល័យយុវជនរូបនេះ បានលើកសំណូមពរ ដល់លោកបូជាចារ្យ បងប្រុសបងស្រី​តាមព្រះសហគមន៍នីមួយៗ  សូមជួយយកចិត្តទុកដាក់គាំទ្រលើកទឹកចិត្ត តាមដាន ណែនាំដល់ក្រុមកាយឬទ្ធិ ដើម្បីឲ្យគេមានភាពកក់ក្តៅនិងមានកម្លាំងកាយកម្លាំងចិត្ត​ក្នុងការបន្តសកម្មភាពរបស់ពួកគេ។  ថ្លែងទៅកាន់ក្រុមប្រធានមេក្រុមកាយឫទ្ធិ នៅក្នុងធម្មទេសនា លោកអភិបាល​ អូលីវីយេ ​លើកទឹកចិត្ត​ពួកគេថា …

ប្រធានមេក្រុមកាយឬទ្ធិត្រូវតែគោរពតាមពាក្យសច្ចារបស់ក្រុម Read More »

Subscribe to our newsletter

Don't miss new updates on your email