បេក្ខជន១២រូបទទួលជីវិតថ្មីរួមជាមួយព្រះយេស៊ូនារាត្រីបុណ្យចម្លង

ព្រះវិហារ​ព្រះកុមារយេស៊ូ បឹងទំពុន បានប្រារព្ធ​ពិធី​អគ្គសញ្ញា​ជ្រមុជទឹក​ដល់​​​បេក្ខជ​១២ ​​ ដែល​ជា​សញ្ញាម្គាល់​នៃ​ការទទួល​ជីវិត​ថ្មី​រួម​ស្លាប់ និង​រួម​រស់​ជាមួយ​ព្រះគ្រីស្ត​។ ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នាថ្ងៃ​ទី​ ២០ មេសា ២០១៩ នៅព្រះសហគមន៍​មណ្ឌលសកម្មភាព​ភ្នំពេញ​ខាងត្បូង សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោម​ការដឹកនាំ​ដោយ​លោក​បូជាចារ្យ ដាមីញ៉ាំង ហ្វានឺ និង​មានគ្រីស្ត​បរិស័ទ​ចម្រុះជាតិសាសន៍​ចូលរួមយ៉ាងច្រើនកុះករ។​

ក្នុង​អង្គពិធី​លោក​បូជាចារ្យ សម្ដែង​ធម្មទេសនា​ ដើម្បី​ដាស់តឿន ក្រើន​រំឭក​ដល់​​គ្រីស្ត​បរិស័ទ ជាពិសេស​បេក្ខជន​ទាំងនោះថា៖ ព្រះយេស៊ូ​បាន​រស់​ឡើង​វិញដ៏រុងរឿង​​ពីចំណោម​មនុស្សស្លាប់​យ៉ាងពិតប្រាកដ​ និង​បន្តិចទៀត​មាន​មនុស្ស​១២​នាក់​ដែល​នឹក​ជ្រមុជចូលទៅក្នុង​ទឹក​ដើម្បី​រួមស្លាប់ និង​រួមរស់​ជាមួយ​ព្រះយេស៊ូ​ដែល​មាន​ព្រះជន្មរស់​ឡើងវិញ​។ លោក​បន្តថា​ ហេតុនេះ​​គ្រីស្ត​បរិស័ទ​ទោះ​បីជា​យ៉ាងណា​​ក៏ដោយ​ចូរមានអំណរសប្បាយ ទោះបីយើង​ត្រូវគេ​បៀតបៀន និងទោះបី​មាន​ជំងឺក៏ដោយ។ លោក​បញ្ជាក់ទៀតថា ជីវិត​ធម្មជាតិរបស់​យើង​បាន​​កើតដើម្បីស្លាប់​ ប៉ុន្តែ​ជីវិត​ថ្មី​ដែល​យើង​ទទួលបាន​ពីអគ្គសញ្ញាជ្រមុជទឹក​គឺ​យើង​បាន​ស្លាប់​ដើម្បី​ទទួល​ជីវិត​អស់កល្បជានិច្ច ជាមួយ​ព្រះយេស៊ូ​ដែល​បាន​នាំនូវអ្វីដែល​ថ្មី ដូច្នេះ​ចូរ​បងប្អូន​ក្លាយជាមនុស្ស​ថ្មី​ក្នុង​អង្គ​ព្រះគ្រីស្ត និង​ជាពន្លឺ​ដែល​ចេញពីពន្លឺ។

មុននឹង​ប្រារព្ធពិធីជ្រមុជទឹក លោក​បូជាចារ្យ​បាន​សួរ​បញ្ជាក់អំពី​ជំនឿ​របស់​បេក្ខជន និង​គ្រីស្ត​បរិស័ទ​។ បេក្ខជន​ទាំង១២រូប​ បាន​ប្រកាស​ជំនឿ និង​សន្យាព្រម​លះ​បង់​ចោល​នូវ​អំពើ​បាបនានា ដើម្បី​រួម​ដំណើរជាមួយ​ព្រះយេស៊ូ ជាព្រះគ្រីស្តនិង​ជាព្រះអម្ចាស់អស់មួយជីវិត។

ទាំងលោក​បូជាចារ្យ និង​គ្រីស្ត​បរិស័ទ​ទាំងអស់​បាន​លុតជង្គង់​ ទូល​អង្វរ​ព្រះជាម្ចាស់​​តាម​រយៈ​សន្ត​បុគ្គល​ទាំងឡាយ​ ឲ្យ​បេក្ខជន​ដែល​ហៀប​នឹង​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ទាំង​១២រូប។ បន្ទាប់​មក​ព្រះសហគមន៍​បាន​នាំ​បេក្ខជន​ទៅកាន់​អាងទឹក និង​អធិដ្ឋាន​ទូលអង្វរ​ព្រះជាម្ចាស់​ ដើម្បី​ប្រទាន​ពរលើទឹកដែលជាជីវិត និង​បេក្ខជន​ទាំងអស់​ត្រូវបាន​ចុះទៅក្នុង​អាង​ជ្រមុជដោយ​លោក​បូជាចារ្យ ក្នុង​ព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ដូច​ព្រះបណ្តាំ​របស់ព្រះយេស៊ូដែល​បាន​ចាត់​សាវ័ក​ឲ្យ​ចេញទៅប្រកាស​ដំណឹងល្អ​ និង​ប្រាព្ធពិធី​ជ្រមុជទឹក​ដល់អស់អ្នកដែល​បាន​កែប្រែចិត្ត​គំនិត និង​ជឿលើដំណឹងល្អ។​

ក្រោយមក​គ្រីស្ត​បរិស័ទ​ថ្មី​បាន​ទទួល​អាវស ដែល​ជានិម្មិតរូប​នៃជីវិតថ្មី និងលោក​បូជាចារ្យរួមជាមួយ​បងធម៌នៃជំនឿ​ បាន​​បំពាក់អាវស និង​ប្រគល់​ទៀន​កំពុង​ឆេះ ដែលជាព្រះពន្លឺព្រះគ្រីស្ត​ដល់​បេក្ខជន ក៏ដូចជា​បំពាក់ព្រះគ្រីស្ត​និងសូម​ឲ្យពន្លឺ​ព្រះគ្រីស្ត​​នៅជាមួយបេក្ខជន​អស់​មួយជីវិតផងដែរ​។​

ពិធី​ជ្រមុជទឹក​​​​ផ្តល់ឲ្យ​​​​គ្រី​​​ស្ត​​​​បរិស័ទ​មាន​​ជីវិត​ថ្មី​ក្នុង​អង្គ​ព្រះ​គ្រីស្ត​។ តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​អម្ចាស់​ យើង​ត្រូវ​តែ​ទ​​​ទួ​​ល​​​ពិធី​ជ្រ​​​មុ​​ជ​​ទឹ​​​ក ដើ​​ម្បី​​​ទ​​​ទួ​​ល​​​​ការ​សង្រ្គោះ ដូចជា​ព្រះ​សហគមន៍​ផ្ទាល់​ដែល​​នាំ​ឲ្យ​យើង​ទទួល​ពិធី​ជ្រមុជ​ទឹក។ (លិទ្ធិ​១២៧៧)

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email