ពិធីរំលឹកមរណបុគ្គលនៅតាំងគោក

កាលពី​ថ្ងៃ​ម្សិល​មិញនេះ ព្រះសហគមន៍​កាតូលិក​កម្ពុជា​បាន​ប្រារព្ធ​កម្មវិធី​រំលឹក​វិញ្ញាណក្ខន្ធជន​រង​គ្រោះ​ និងការ​ឈឺចាប់​ពី​ឧក្រិដ្ឋកម្ម​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុល​ពត​ នៅ​ព្រះសហគមន៍​តាំង​គោក​ ក្នុង​ខេត្ត​កំពង់ធំ ដោយ​មាន​លោក​អភិបាល​អូលីវីយេ ជ្មីតអីស្ល៊ែរ, លោកអភិបាល​អន់តូនីសាមី ស៊ូសៃរាជ្យ, លោក​អភិបាល​អេនរីគេ ហ្វីការេដូ រួម​នឹង​បូជាចារ្យ​ អ្នកបួស និង​គ្រីស្ត​បរិស័ទជាង​២០០០នាក់​ចូលរួម។

នៅក្នុង​ធម្មទេសនា លោកអភិបាល​អូលីវីយេ មាន​ប្រសាសន៍​ថា យើង​ត្រូវ​រួម​ជាមួយ​គ្នា​ ដើម្បីទទួល​ខុស​ត្រូវនៅ​លើ​ព្រះសហគមន៍​កម្ពុជា​ ដែល​យើង​ទទួល​ជាមរតក ដើម្បីរៀបចំ​អនាគត​នៃព្រះសហគមន៍។ លោកអភិបាល​បញ្ជាក់​ទៀត​ថា ការ​ទទួល​ខុស​ត្រូវ​នោះ​ត្រូវ​​​បម្រើដូច​ព្រះយេស៊ូនៅ​ក្នុង​ព្រះសហគមន៍​ដែល​ជាផ្ទះផ្ទាល់​របស់​យើងនៅ​ក្នុង​មហា​គ្រួសារ​ ដោយ​ឲ្យ​អ្នកដទៃ​រក​ឃើញ​សេចក្តីសុខទទួល​ស្វាគមន៍ ដោយ​ញញឹម​ និង​ស្រលាញ់ ជាពិសេស​គឺ​ផ្តល់​ក្តី​សង្ឃឹម។​

លោក​អភិបាល​បាន​ប្រសាសន៍ទៅកាន់​ក្រុម​អ្នក​បួស​​ថា «ដូច្នេះសម្រាប់យើងនៅថ្ងៃនេះ  យើងត្រូវនឹកឃើញការទទួលខុសត្រូវរបស់យើង។ ជាពេលដែលយើងនឹកឃើញ ឲ្យងាប់នូវទម្លាប់អាក្រក់ បណ្តេញអ្វីៗដែលនាំយើងឲ្យទៅឆ្ងាយពីព្រះជាម្ចាស់។ ជាពិសេសជាពេលដែលធ្វើឲ្យងាប់នូវវប្បធម៌របស់យើងផ្ទាល់ អំពីទស្សនៈ​​ អំពីពិភពលោកដែលយើងមាន ដើម្បីបញ្ចូលនៅក្នុងទឹកដីនិងដើម្បីកើតសារជាថ្មី ដោយមានភ្នែកថ្មី ដួងចិត្តថ្មី»

លោកអភិបាល​បញ្ជាក់ទៀតថា «ឲ្យយើងមើលឃើញវប្បធម៌របស់យើងជាវប្បធម៌ខ្មែរ ដោយកើតសារជាថ្មីជាមួយប្រជារាស្ត្រដែលអង្គុយនៅទីនេះ ដែលទៅជាប្រជារាស្ត្ររបស់យើងផ្ទាល់»

លោកអភិបាលក៏បានជំរុញ និងលើកទឹកចិត្តដល់យុវជន និង​គ្រីស្ត​បរិស័ទ​ទាំងអស់ឲ្យបំពេញនូវគម្រោងការនិងក្ដីសុបិនរបស់ខ្លួន និង​ត្រូវ​ចូលរួម​ប្រកាសដំណឹងល្អ។

លោក​បន្ថែម​ថា ថ្ងៃនេះ យើង​បន្ត​ស្តាប់​សំលេង​របស់​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់​ដែល​បាន​បូជាជីវិត​​នៅ​ក្នុងអំឡុង​របប​ប៉ុល​ពត ដែល​ជា​គំរូ​នៃ​ជំនឿ​ ស្តែង​ចេញ​ដោយ​សារ​បម្រើ​ អធិដ្ឋាន​នៅ​ក្នុងភាព​ស្ងៀម​ស្ងាត់​និង​លាក់​កំបាំង។

នៅ​ក្នុង​​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ ពត អ្វី​ៗ​គ្រប់​យ៉ាង​ត្រូវ​បាន​បំផ្លាញ​ រួម​ទាំង​សាសនា​ផងដែរ ដែល​មនុស្ស​ជាច្រើន​បាន​ហៅ​ថា «ឆ្នាំ​សូន្យ»។ ប្រជាជន​គ្មាន​សេរីភាព គ្មាន​ការ​អប់រំ គ្មាន​ការ​ប្រតិបត្តិ​សាសនា គ្មាន​គ្រួសារ​ គឺ​អ្វីៗ​ត្រូវ​ស្ថិត​ក្រោម​ការគ្រប់​គ្រង​ដោយ​អង្គការ។ ប្រជាជន​ត្រូវ​ធ្វ​ើការ​ងារ​យ៉ាង​ទម្ងន់​នៅ​លើ​វាល​ស្រែ​ដោយ​ខ្វះ​ខាត​អាហារ។

លោក​អភិបាល​ខ្មែរ​ យ៉ូសែប ឆ្មារសាឡាស់ និង​សហការី​របស់​គាត់​, លោក​អភិបាល​ទេព​អ៊ីម សុត្ថា រួម​និង​បូជាចារ្យ និង​បងប្រុស បងស្រី ត្រូវ​បាន​ស្លាប់​និង​សម្លាប់​នៅ​ក្នុង​របប​វាល​ពិឃាត​មួយនេះ។ តាម​ការ​ឲ្យដឹង​របស់​រដ្ឋាភិបាល​ ក្នុង​របប​នេះ មាន​អ្នក​ស្លាប់​ចំនួន​ប្រមាណ​ជិត​២លាននាក់។

ជាមួយ​គ្នា​នេះដែរ លោកអភិបាល​អូលីវីយេ បានសុំ​ឲ្យ​គ្រីស្ត​បរិស័ទ​ចេះ​ស្វែង​រក​អ្នក​ក្រីក្រដែល​ស្រេក​ឃ្លាន ដែល​មិន​ត្រឹម​តែ​រូបកាយ​ប៉ុណ្ណោះទេ តែ​ជា​វិញ្ញាណ ដែល​រួម​ជាមួយ​ព្រះជាម្ចាស់។

មុន​ពេល​បិទ​បញ្ចប់​ធម្ម​ទេសនា លោ​ក​អភិបាល​បាន​ចោទ​សំណួរ​បី ដើម្បី​ឲ្យ​គ្រីស្ត​បរិស័ទ​ឆ្លើយ​តប។ លោក​អភិបាល​អូលីវីយេ «គ្រីស្ត​បរិស័ទ​ត្រូវ​សុខចិត្តទទួលខុសត្រូវព្រះសហគមន៍របស់ខ្លួន អស់ពីជំនឿ និងសេចក្ដីក្លាហាន, សុខចិត្តប្រកាសដំណឹងល្អ ដោយលះបង់ចោលមាសាតាំង និងអ្វីដែលរារាំងផ្លូវក្នុងការប្រកាសដំណឹងល្អ,  សុខចិត្តបើកដួងចិត្តយ៉ាងពិតប្រាកដ ដើម្បីមានចិត្តស្រឡាញ់ អាណិតមេត្តាដល់មនុស្សតូចតាចនៅក្នុងសង្គម»

បងស្រី ស្រី សុជាតិ ​ជា​ដូនជី​ក្នុងក្រុម​គ្រួសារ​ស្រលាញ់​ឈើ​ឆ្កាង​ព្រះយេស៊ូ​មាន​ប្រសាសន៍​ថា វា​ជា​រឿង​សំខាន់​ណាស់​ដែល​យើង​ប្រារព្ធ​ពិធី​រំលឹក​អំពី​អ្នកស្លាប់​ដោយ​ជំនឿនៅថ្ងៃនេះ។ បងស្រី សុជាតិ «ពួកគាត់គឺជាគំរូ និងជាគ្រឹះនៃជំនឿរបស់​យើង ដែល​នាំ​ឲ្យ​យើង​ទាំង​អស់​គ្នាមាន​គ្រឹះ​រឹង​មាំ​បន្ត​ជំនឿ​នេះនៅ​ក្នុងព្រះសហគមន៍​រហូត​មក​ដល់​សព្វ​ថ្ងៃ»

លោក​អឹង​ ទ្រី អាយុ​៧៦​ឆ្នាំ ជា​គ្រីស្ត​បរិស័ទ​​ បាន​ឲ្យ​ដឹងថា​ គាត់​មិន​ដែល​បំភ្លេច​បទ​ពិសោធ​ក្នុង​របប​ប៉ុលពត​នោះ​ទេ។ លោក​បន្តថា លោក​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការងារ​លើក​ទំនប់​ដោយ​គ្មាន​អាហារ​គ្រប់​គ្រាន់។ លោក​ថា «៣កំប៉ុង មនុស្ស​មួយ​កងចល័ត​ ​៤០នាក់​»

ក្នុងរបប​នេះ ​លោក​ទ្រី​បាន​បាត់​បង់​ញាតិ​សន្តាន​ប្រមាណ​ជា​១៥នាក់។​ គាត់​និយាយ​ថា ដោយ​សារ​ជំនឿ​ចំពោះ​ព្រះជាម្ចាស់​ គាត់​បាន​អត់​ទោស​ឲ្យ​ពួកគេ​ដែល​បាន​ធ្វើ​បាប​រូប​លោក​និង​សាច់​ញាតិ។ លោក​អឹង​ទ្រី «ដោយសារយើងជឿ​លើ​ព្រះបន្ទូល​ យើង​មាន​មេត្តាករុណា​។ យើង​អត់​មាន​ចង​កំហឹងលើ​គាត់​ទៀត​ទេ។ (អធិដ្ឋាន)ទៅ​ព្រះជាម្ចាស់​ទទួល​គាត់​ផងដែរ»

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email