ពិធីរំលឹកមរណបុគ្គលនៅតាំងគោក
កាលពីថ្ងៃម្សិលមិញនេះ ព្រះសហគមន៍កាតូលិកកម្ពុជាបានប្រារព្ធកម្មវិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត នៅព្រះសហគមន៍តាំងគោក ក្នុងខេត្តកំពង់ធំ ដោយមានលោកអភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរ, លោកអភិបាលអន់តូនីសាមី ស៊ូសៃរាជ្យ, លោកអភិបាលអេនរីគេ ហ្វីការេដូ រួមនឹងបូជាចារ្យ អ្នកបួស និងគ្រីស្តបរិស័ទជាង២០០០នាក់ចូលរួម។ នៅក្នុងធម្មទេសនា លោកអភិបាលអូលីវីយេ មានប្រសាសន៍ថា យើងត្រូវរួមជាមួយគ្នា ដើម្បីទទួលខុសត្រូវនៅលើព្រះសហគមន៍កម្ពុជា ដែលយើងទទួលជាមរតក ដើម្បីរៀបចំអនាគតនៃព្រះសហគមន៍។ លោកអភិបាលបញ្ជាក់ទៀតថា ការទទួលខុសត្រូវនោះត្រូវបម្រើដូចព្រះយេស៊ូនៅក្នុងព្រះសហគមន៍ដែលជាផ្ទះផ្ទាល់របស់យើងនៅក្នុងមហាគ្រួសារ ដោយឲ្យអ្នកដទៃរកឃើញសេចក្តីសុខទទួលស្វាគមន៍ ដោយញញឹម និងស្រលាញ់ ជាពិសេសគឺផ្តល់ក្តីសង្ឃឹម។ លោកអភិបាលបានប្រសាសន៍ទៅកាន់ក្រុមអ្នកបួសថា «ដូច្នេះសម្រាប់យើងនៅថ្ងៃនេះ យើងត្រូវនឹកឃើញការទទួលខុសត្រូវរបស់យើង។ ជាពេលដែលយើងនឹកឃើញ ឲ្យងាប់នូវទម្លាប់អាក្រក់ បណ្តេញអ្វីៗដែលនាំយើងឲ្យទៅឆ្ងាយពីព្រះជាម្ចាស់។ ជាពិសេសជាពេលដែលធ្វើឲ្យងាប់នូវវប្បធម៌របស់យើងផ្ទាល់ អំពីទស្សនៈ អំពីពិភពលោកដែលយើងមាន ដើម្បីបញ្ចូលនៅក្នុងទឹកដីនិងដើម្បីកើតសារជាថ្មី ដោយមានភ្នែកថ្មី ដួងចិត្តថ្មី»។ លោកអភិបាលបញ្ជាក់ទៀតថា «ឲ្យយើងមើលឃើញវប្បធម៌របស់យើងជាវប្បធម៌ខ្មែរ ដោយកើតសារជាថ្មីជាមួយប្រជារាស្ត្រដែលអង្គុយនៅទីនេះ ដែលទៅជាប្រជារាស្ត្ររបស់យើងផ្ទាល់»។ លោកអភិបាលក៏បានជំរុញ និងលើកទឹកចិត្តដល់យុវជន និងគ្រីស្តបរិស័ទទាំងអស់ឲ្យបំពេញនូវគម្រោងការនិងក្ដីសុបិនរបស់ខ្លួន និងត្រូវចូលរួមប្រកាសដំណឹងល្អ។ លោកបន្ថែមថា ថ្ងៃនេះ យើងបន្តស្តាប់សំលេងរបស់អ្នកបម្រើរបស់ព្រះជាម្ចាស់ដែលបានបូជាជីវិតនៅក្នុងអំឡុងរបបប៉ុលពត ដែលជាគំរូនៃជំនឿ ស្តែងចេញដោយសារបម្រើ អធិដ្ឋាននៅក្នុងភាពស្ងៀមស្ងាត់និងលាក់កំបាំង។ នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត …