លោកអូលីវិយេ៖ យើងជាគ្រីស្ត​ត្រូវយកគំរូតាមព្រះនាងម៉ារី

នៅ​ថ្ងៃ​បុណ្យ​គោរព​ព្រះនាង​ម៉ារី​ជា​មាតា​នៃ​ព្រះសគមន៍កាតូលិក កាល​ពី​ថ្ងៃទី​១០​ខែ​មិថុនា ឆ្នាំ២០១៩ នៅ លោកអភិបាល​អូលីវីយេ​បាន ជំរុញ​ឲ្យ​គ្រីស្តបរិស័​ទាំងអស់ ដែល​ជួប​ជុំគ្នា​នៅ​ព្រះសហគមន៍​អរិយក្សត្រ ឲ្យ​យក​គំរូ​តាម​ព្រះ​នាង​ម៉ារី។

លោក​អភិបាល​បាន​លើក​ឡើង​នូវ​សកម្មភាព​សំខាន់ៗ​ក្នុង​ជីវិត​របស់​ព្រះនាងម៉ារី​យ៉ាងនេះ​ថា ព្រះនាង​ម៉ារីស្ម័គ្រ​ចិត្ត​ដោយ​អំណរ​សប្បាយ​ក្នុង​ការ​ទទួល​យក​ព្រះយេស៊ូនៅក្នុងផ្ទៃ។​ ព្រះនាង​ម៉ារី​​បាន​ប្រសូត​ព្រះយេស៊ូ​មក​លើ​ផែន​ដីយើង។ នេះជាអំណរ​សប្បាយ​របស់​ព្រះ​នាង​ម៉ារី​ពិត​មែន។

លោកថា ព្រះនាងម៉ារីជា​សាវ័ក​ដំបូងបង្អស់​ដែល​នៅជិត​ព្រះយេស៊ូ ក្នុង​ដំណាក់កាល​ដ៏សំខាន់​បំផុត គឺពេល​​ព្រះអង្គ​រងទុក្ខ​លំបាក។ ជាសាវ័ក​ដែលមានចិត្តស្មោះត្រង់ ចិត្ត​ស្រឡាញ់ ចិត្តលះបង់ និងចិត្តបម្រើ និង​ជា​សាវ័ក​ដែល​យល់​ចិត្ត​ព្រះយេស៊ូ​ជាងគេ។ ព្រះ​​នាង​​ចូល​​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់​យ៉ាង​ច្បាស់​ជាងគេ ។

លោកអភិបាលបន្តថា៖ ព្រះនាងម៉ារី​ជាគំរូ​យ៉ាង​ពិសេស​របស់​យើង​ទាំងអស់​គ្នា ដែល​យើង​បាន​ទទួល​ពិធី​ជ្រមុជទឹក​ទៅជា​សាវ័ក​របស់​ព្រះយេស៊ូ។ នៅ​ថ្ងៃបុណ្យ​ទី៥០ ព្រះនាងម៉ារី​ទទួលអ​ណ្ដាត​ភ្លើង​ជាមួយ​ក្រុមគ្រីស្ត​ទូត​មួយ​ចំនួន។​ មិន​មែន​លោក​សិលា​ទេ​ដែល​ចេញទៅ​ប្រកាស​ដំណឹង​ល្អមុន​គេ គឺព្រះនាងម៉ារី​ទេ ដែល​បាន​ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ​មុ​នគេ។

លោក​បញ្ជាក់​ទៀតថា ព្រះនាង​ម៉ារី​មាន​បេះដូង​ថ្លា មាន បេះដូង​បរិសុទ្ធ ព្រះនាង​ជាជន​ដ៏វិសុទ្ធ។ ជាជន​សាមញ្ញ​ដូចយើង ប៉ុន្តែ ព្រះជាម្ចាស់​បានលើក​ព្រះនាង​ឡើង​ស្ថាន​បរ​មសុខ​មុន​គេ​​បង្អស់​​នៅថ្ងៃទី១៥ ខែសីហា។ ព្រះនាងម៉ារី​ចាប់ដៃ​យើង ធ្វើដំណើរ​ជា​មួយ​យើង ណែនាំ​យើង​​ឲ្យ​ទៅ​ស្ថាន​បរមសុខ ដែល​ព្រះជាម្ចាស់​គង់​នៅ ជាស្ថាន​ពោរ​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ជា​ស្ថាន​ដែល​ព្រះនាង​ម៉ារី​ទៅ​មុន​គេបង្អស់ ។

លោកអភិបាល​រំលឹក​គ្រីស្តបរិស័ទ​ទាំង​អស់​ទៀត​ថា៖ ព្រះ​នាង​ម៉ារី​ទន្ទឹង​រង់​ចាំ​យើង​ឲ្យ​ចូល​ស្ថាន​បរមសុខ​ដែរ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ព្រះ​នាង​ជំរុញ​យើង ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បម្រើ​អធិដ្ឋាន ​ស្ដាប់​ព្រះបន្ទូល​របស់ព្រះយេស៊ូ និង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។ ព្រមទាំង​ឲ្យ​យើងកសាង​ព្រះ​ស​ហ​គ​ម​ន៍​​របស់​ព្រះ​គ្រីស្ត។

លោកបន្តថា ព្រះ​សហគមន៍​ជាសញ្ញា​សម្គាល់​ពីព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះ​ជាម្ចាស់​ ដែលនាំឲ្យ​យើងនឹក​ឃើញ​ដល់​ព្រះនាង​ម៉ារី​ជា​ព្រះ​ម​ហា​ក្សត្រី​នៃសុខសន្តិភាព។​ ឲ្យ​អធិ​ស្ឋាន​ដើម្បី​សុខ​សន្តិភាព​នៅលើពិភព​លោក។​ ឲ្យ​ទូល​អង្វរ​ព្រះ​នាង​ម៉ា​រី កុំឲ្យ​យើង​ខ្លាច ឲ្យ​យើង​ម្នាក់ៗទៅ​ជាសាវ័ក ដូចព្រះនាង​ម៉ារីដែល​បម្រើ ដែល​ស្រ​ឡាញ់ ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះហឫទ័យព្រះជាម្ចាស់ ឲ្យ​កសាង​ព្រះ​សហ​គមន៍​របស់​ព្រះ​ជា​ម្ចាស់​នៅ​លើ​ពិភព​លោក​យើង។

យុវជនានី ឆាន ស្រីអែម មកពី​ព្រះសហគមន៍​ក្ដុរលើ ខេត្ត​ត្បូង​ឃ្មុំ ​ដែល​បាន​ចូល​រួម​ពីធី​បុណ្យ​នេះ​បានផ្ដល់​សក្ខីភាព​ថា៖ «រាល់​ដង​មុននឹង​ធ្វើ​អ្វី​ ខ្ញុំ​តែង​តែ​អធិដ្ឋាន​សូម​ព្រះនាង​ម៉ារី​ជួយ​ឲ្យ​ខ្ញុំ​មាន​កម្លាំង ​​ដើម្បី​បន្ត​​ដើរ​តាម​មាគ៌ា​របស់​ព្រះ​ជាម្ចាស់ និង​ជួយ​ការពារ​ក្រុមគ្រួសារ​របស់​ខ្ញុំ​»។

ស្រី​អែម ពេល​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​បាន​ជ្រើស​យក ព្រះ​នាងម៉ារី ជា​សន្តី​ឧ​បការី​របស់ខ្លួ​ន។ នាង​និយាយ​ថា៖ «ខ្ញុំសប្បាយ​ចិត្ត​ដោយ​មាន​សន្តី​ឈ្មោះ​​ម៉ារី ព្រោះ​ព្រះនាង​ម៉ារី​ជា​ម្ដាយ​ខ្ញុំ​ផង ជា​ម្ដាយ​នៃ​ក្រុម​គ្រួសារ​ខ្ញុំ​ផង គឺ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ភាព​កក់ក្ដៅ​ មាន​កម្លាំង​បន្តក្នុង​កិច្ចការងារ»។ ស្រីអែមបញ្ជាក់ថា «ជា​ពិសេស​​​​នៅពេល​ប្អូន​ទីមួយ​របស់​ខ្ញុំដែល​មាន​រាងតូចបាន​​សម្រាលកូន​ ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​កាន់​ព្រះនាងម៉ារី​​​សូម​ឲ្យ​​​ជួយ​ការ​ពារ​ទាំង​ម្ដាយ​និង​កូន ហើយ​ពួក​គេ​ពិត​ជា​បាន​ផុតពី​គ្រោះ​ថ្នាក់​មែន។ ព្រះ​នាង​ថែរក្សា​យើង»៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email