លោកអូលីវិយេ៖ យើងជាគ្រីស្តត្រូវយកគំរូតាមព្រះនាងម៉ារី
នៅថ្ងៃបុណ្យគោរពព្រះនាងម៉ារីជាមាតានៃព្រះសគមន៍កាតូលិក កាលពីថ្ងៃទី១០ខែមិថុនា ឆ្នាំ២០១៩ នៅ លោកអភិបាលអូលីវីយេបាន ជំរុញឲ្យគ្រីស្តបរិស័ទាំងអស់ ដែលជួបជុំគ្នានៅព្រះសហគមន៍អរិយក្សត្រ ឲ្យយកគំរូតាមព្រះនាងម៉ារី។ លោកអភិបាលបានលើកឡើងនូវសកម្មភាពសំខាន់ៗក្នុងជីវិតរបស់ព្រះនាងម៉ារីយ៉ាងនេះថា ព្រះនាងម៉ារីស្ម័គ្រចិត្តដោយអំណរសប្បាយក្នុងការទទួលយកព្រះយេស៊ូនៅក្នុងផ្ទៃ។ ព្រះនាងម៉ារីបានប្រសូតព្រះយេស៊ូមកលើផែនដីយើង។ នេះជាអំណរសប្បាយរបស់ព្រះនាងម៉ារីពិតមែន។ លោកថា ព្រះនាងម៉ារីជាសាវ័កដំបូងបង្អស់ដែលនៅជិតព្រះយេស៊ូ ក្នុងដំណាក់កាលដ៏សំខាន់បំផុត គឺពេលព្រះអង្គរងទុក្ខលំបាក។ ជាសាវ័កដែលមានចិត្តស្មោះត្រង់ ចិត្តស្រឡាញ់ ចិត្តលះបង់ និងចិត្តបម្រើ និងជាសាវ័កដែលយល់ចិត្តព្រះយេស៊ូជាងគេ។ ព្រះនាងចូលយ៉ាងជ្រៅទៅក្នុងព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់យ៉ាងច្បាស់ជាងគេ ។ លោកអភិបាលបន្តថា៖ ព្រះនាងម៉ារីជាគំរូយ៉ាងពិសេសរបស់យើងទាំងអស់គ្នា ដែលយើងបានទទួលពិធីជ្រមុជទឹកទៅជាសាវ័ករបស់ព្រះយេស៊ូ។ នៅថ្ងៃបុណ្យទី៥០ ព្រះនាងម៉ារីទទួលអណ្ដាតភ្លើងជាមួយក្រុមគ្រីស្តទូតមួយចំនួន។ មិនមែនលោកសិលាទេដែលចេញទៅប្រកាសដំណឹងល្អមុនគេ គឺព្រះនាងម៉ារីទេ ដែលបានចេញទៅប្រកាសដំណឹងល្អមុនគេ។ លោកបញ្ជាក់ទៀតថា ព្រះនាងម៉ារីមានបេះដូងថ្លា មាន បេះដូងបរិសុទ្ធ ព្រះនាងជាជនដ៏វិសុទ្ធ។ ជាជនសាមញ្ញដូចយើង ប៉ុន្តែ ព្រះជាម្ចាស់បានលើកព្រះនាងឡើងស្ថានបរមសុខមុនគេបង្អស់នៅថ្ងៃទី១៥ ខែសីហា។ ព្រះនាងម៉ារីចាប់ដៃយើង ធ្វើដំណើរជាមួយយើង ណែនាំយើងឲ្យទៅស្ថានបរមសុខ ដែលព្រះជាម្ចាស់គង់នៅ ជាស្ថានពោរពេញដោយសេចក្តីស្រឡាញ់របស់ព្រះអង្គ ជាស្ថានដែលព្រះនាងម៉ារីទៅមុនគេបង្អស់ ។ លោកអភិបាលរំលឹកគ្រីស្តបរិស័ទទាំងអស់ទៀតថា៖ ព្រះនាងម៉ារីទន្ទឹងរង់ចាំយើងឲ្យចូលស្ថានបរមសុខដែរ។ ពីមួយថ្ងៃទៅមួយថ្ងៃ ព្រះនាងជំរុញយើង ឲ្យយកចិត្តទុកដាក់បម្រើអធិដ្ឋាន ស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូ និងយកចិត្តទុកដាក់ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រមទាំងឲ្យយើងកសាងព្រះសហគមន៍របស់ព្រះគ្រីស្ត។ …
លោកអូលីវិយេ៖ យើងជាគ្រីស្តត្រូវយកគំរូតាមព្រះនាងម៉ារី Read More »