សាលាអប់រំជំនឿសន្តយ៉ូស្ទីនបើកឆ្នាំសិក្សាថ្មីជំនាន់ទី៤

និស្សិត​ថ្មី​ដែល​គ្រីស្តបរិស័ទ ៤៥ នាក់ មក​ពី​មណ្ឌលសកម្មភាព​ទាំង ៩ នៃ​ព្រះសហគមន៍​កាតូលិកភូមិភាគភ្នំពេញ បាន​ចូល​រួម​បើក​ឆ្នាំ​សិក្សា​ថ្មី​ជំនាន់​ទី៤ ២០១៩ ដល់ ២០២១ ក្រោមការ​ដឹក​នាំ​ដោយ លោក អភិបាលព្រះសហគមន៍​កាតូលិកភូមិភាគភ្នំពេញ និង មានការ​ចួល​រួម​ដោយ​អស់​លោកបូជាចារ្យ និង​សាស្ត្រាចារ្យ​ជា​ច្រើន​រូប នៅ​មណ្ឌលសកម្មភាពភ្នំពេញថ្មី នាថ្ងៃទី១២ តុលា ២០១៩នេះ។

នៅ​ក្នុង​ឱកាស​បើក​ឆ្នាំ​សិក្សា​ថ្មី​នេះ​ដែរ លោក​អភិបាល​អូលីវីយេ​បាន មាន​ប្រសាសន៍​រំឭក​ដល់​សិស្ស​ថ្មី​ទាំង​អស់​ថា សាលា​សន្តយ៉ូស្ទីន​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​គ្រីស្តបរិស័ទ​ឲ្យ​ពួកគេ​ដឹង​ពី​ឫសគល់​នៃ​ជំនឿ​ថា​មក​ពី​ណា? លោក​បន្ត​ថា គោល​ដៅ​នៃ​សាលា​នេះ​គឺ​ណែនាំ​ឲ្យគ្រីស្ត​បរិស័ទ​យល់​ពី​គោល​ដៅ​នៃ​ជំនឿ​របស់ខ្លូន និង​ក្នុង​នាម​ជា​គ្រីស្តបរិស័ទ​នៅ​ភ្នំពេញ​ធ្វើយ៉ាង​ណា​ដើម្បី​ពង្រឹង​ជំនឿ​របស់​ខ្លួន​ឲ្យ​រឹងមាំ ព្រម​ទាំង​មាន​បេសកកម្ម​ជា​គ្រីស្តបរិស័ទ​ដើម្បី​ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ ដោយ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ព្រះសហគមន៍​កំណើត។ លោក​អូលីវីយេ បាន​បញ្ជាក់​ទៀត​ថា ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សារ​យៈពេល​២​ឆ្នាំ​នេះ​ចាំបាច់​ត្រូវមាន ចំណេះដឹង​ច្បាស់លាស់​តាមមុខវិជ្ជា​នីមួយៗ និងអធិដ្ឋាន​ដែល​ជា​ទំនាក់ទំនង​ខាង​ផ្លូវវិញ្ញាណ។

រីឯលោកបូជាចារ្យ សួន ហង្សលី ជាសាស្ត្រាចារ្យមុខវិជ្ជា សីលធម៌ព្រះសហគមន៍នៃសាលាអប់រំជំនឿនេះ បានមានប្រសាសន៍ណែនាំនិស្សិតទាក់ទងជាមួយមុខវិជ្ជារបស់លោកផងដែរថា បរិយាកាសសង្គមនាំឲ្យមនុស្សភ្លេចនូវគុណតម្លៃរបស់ខ្លួន។ លោកថា សីលធម៌អាចធ្វើឲ្យមនុស្សគោរពច្បាប់ដោយវិចារណញ្ញាណ ព្រោះថាពេលមនុស្សបាត់តម្លៃ គឺនាំឲ្យបាត់សេចក្ដីសុខរបស់ខ្លួន។

សាលាបអប់រំបជំនឿបសន្តយ៉ូស្ទីន បាន​បង្កើត​ឡើង​នា​ឆ្នាំ២០១១ ដោយ​បង្រៀន​នូវ​មុខវិជ្ជាចំនួន​៩គឺ៖ សីលធម៌​ព្រះសហគមន៍ ប្រវត្តិសាស្ត្រ​ព្រះសហគមន៍ ទេវវិទ្យា ច្បាប់​ព្រះសហគមន៍ ជីវិត​ខាង​ផ្លូវវិញ្ញាណ លិទ្ធិ​ព្រះសហគមន៍​ចូល​ក្នុងសង្គម គម្ពីរវិទ្យា ពិធីបុណ្យ និងគរុកោសល្យ​នៃ​ការ​អប់រំជំនឿ។ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email