សាលាអប់រំជំនឿសន្តយ៉ូស្ទីនបើកឆ្នាំសិក្សាថ្មីជំនាន់ទី៤

និស្សិត​ថ្មី​ដែល​គ្រីស្តបរិស័ទ ៤៥ នាក់ មក​ពី​មណ្ឌលសកម្មភាព​ទាំង ៩ នៃ​ព្រះសហគមន៍​កាតូលិកភូមិភាគភ្នំពេញ បាន​ចូល​រួម​បើក​ឆ្នាំ​សិក្សា​ថ្មី​ជំនាន់​ទី៤ ២០១៩ ដល់ ២០២១ ក្រោមការ​ដឹក​នាំ​ដោយ លោក អភិបាលព្រះសហគមន៍​កាតូលិកភូមិភាគភ្នំពេញ និង មានការ​ចួល​រួម​ដោយ​អស់​លោកបូជាចារ្យ និង​សាស្ត្រាចារ្យ​ជា​ច្រើន​រូប នៅ​មណ្ឌលសកម្មភាពភ្នំពេញថ្មី នាថ្ងៃទី១២ តុលា ២០១៩នេះ។ នៅ​ក្នុង​ឱកាស​បើក​ឆ្នាំ​សិក្សា​ថ្មី​នេះ​ដែរ លោក​អភិបាល​អូលីវីយេ​បាន មាន​ប្រសាសន៍​រំឭក​ដល់​សិស្ស​ថ្មី​ទាំង​អស់​ថា សាលា​សន្តយ៉ូស្ទីន​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​គ្រីស្តបរិស័ទ​ឲ្យ​ពួកគេ​ដឹង​ពី​ឫសគល់​នៃ​ជំនឿ​ថា​មក​ពី​ណា? លោក​បន្ត​ថា គោល​ដៅ​នៃ​សាលា​នេះ​គឺ​ណែនាំ​ឲ្យគ្រីស្ត​បរិស័ទ​យល់​ពី​គោល​ដៅ​នៃ​ជំនឿ​របស់ខ្លូន និង​ក្នុង​នាម​ជា​គ្រីស្តបរិស័ទ​នៅ​ភ្នំពេញ​ធ្វើយ៉ាង​ណា​ដើម្បី​ពង្រឹង​ជំនឿ​របស់​ខ្លួន​ឲ្យ​រឹងមាំ ព្រម​ទាំង​មាន​បេសកកម្ម​ជា​គ្រីស្តបរិស័ទ​ដើម្បី​ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ ដោយ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ព្រះសហគមន៍​កំណើត។ លោក​អូលីវីយេ បាន​បញ្ជាក់​ទៀត​ថា ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សារ​យៈពេល​២​ឆ្នាំ​នេះ​ចាំបាច់​ត្រូវមាន ចំណេះដឹង​ច្បាស់លាស់​តាមមុខវិជ្ជា​នីមួយៗ និងអធិដ្ឋាន​ដែល​ជា​ទំនាក់ទំនង​ខាង​ផ្លូវវិញ្ញាណ។ រីឯលោកបូជាចារ្យ សួន ហង្សលី ជាសាស្ត្រាចារ្យមុខវិជ្ជា សីលធម៌ព្រះសហគមន៍នៃសាលាអប់រំជំនឿនេះ បានមានប្រសាសន៍ណែនាំនិស្សិតទាក់ទងជាមួយមុខវិជ្ជារបស់លោកផងដែរថា បរិយាកាសសង្គមនាំឲ្យមនុស្សភ្លេចនូវគុណតម្លៃរបស់ខ្លួន។ លោកថា សីលធម៌អាចធ្វើឲ្យមនុស្សគោរពច្បាប់ដោយវិចារណញ្ញាណ ព្រោះថាពេលមនុស្សបាត់តម្លៃ គឺនាំឲ្យបាត់សេចក្ដីសុខរបស់ខ្លួន។ សាលាបអប់រំបជំនឿបសន្តយ៉ូស្ទីន បាន​បង្កើត​ឡើង​នា​ឆ្នាំ២០១១ ដោយ​បង្រៀន​នូវ​មុខវិជ្ជាចំនួន​៩គឺ៖ សីលធម៌​ព្រះសហគមន៍ ប្រវត្តិសាស្ត្រ​ព្រះសហគមន៍ ទេវវិទ្យា ច្បាប់​ព្រះសហគមន៍ ជីវិត​ខាង​ផ្លូវវិញ្ញាណ លិទ្ធិ​ព្រះសហគមន៍​ចូល​ក្នុងសង្គម គម្ពីរវិទ្យា …

សាលាអប់រំជំនឿសន្តយ៉ូស្ទីនបើកឆ្នាំសិក្សាថ្មីជំនាន់ទី៤ Read More »