ម៉ារី ឃឹម ស៊ីយ៉ា ចូលជានូវីស ក្នុងក្រុមដូនជីកាមែល

នៅថ្ងៃទី០៩ ខែធ្នូ ព្រឹកមិញនេះ មានយុវនារីខ្មែរមួយរូបបានចូលជានូវីសក្នុងក្រុមដូនជីកាមែល ដែលមានលោកបូជាចារ្យកាង អ៊ីន ហ្គឺន យ៉ូសែបជាប្រធាននៃពិធីអភិបូជារួមជាមួយលោកបូជាចារ្យហ្វ្រង់ស្វ័រ សាវីយ៉េ ដឺម៉ុង ដោយមានអ្នកចូលរួមប្រមាណ២០នាក់ នៅអារាមបងស្រីកាមែលក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកបូជាចារ្យកាង អ៊ីន ហ្គឺន យ៉ូសែប ជាបូជាចារ្យផ្លូវវិញ្ញាណរបស់នូវីសម៉ារី ឃឹម ស៊ីយ៉ា និងជាបព្វជិតក្រុមសហជីវិនព្រះយេស៊ូមានប្រសាសន៍នៅក្នុងធម្មទេសនា ដោយអរគុណឪពុកម្តាយដែលបានយល់ព្រមឲ្យកូនបានចូលរួមក្នុងអារាមបងស្រីកាមែលនេះ និងអរគុណបងស្រីទាំងអស់ដែលបានថែរក្សាស៊ីយ៉ា និងសូមអបអរសាទរចំពោះសមាជិកថ្មីនេះ។

លោកបូជាចារ្យបន្ថែមថា ការឆ្លើយចាសរបស់ស៊ីយ៉ាគឺសំខាន់ណាស់ ដូចព្រះនាងម៉ារី។ ព្រះនាងម៉ារី ត្រូវការភាពស្អាតបរិសុទ្ធដើម្បីទទួលព្រះយេស៊ូ។  «ស៊ីយ៉ា ឬម៉ារី ត្រូវរៀនអំពីឥរិយាបទរបស់ព្រះនាងម៉ារីក្នុងពេលធ្វើជានូវីស»។ 

នូវីសជាដំណាក់កាលចុងបញ្ចប់នៃវគ្គសិក្សាជាអ្នកបួសក្នុងក្រុមបព្វជិតា ដែលមានរយៈ២ឆ្នាំ។ ដំណើរការសិក្សាដើម្បីក្លាយជាអ្នកបួសផ្នែកនារី ឬជាបព្វជិតា មានរយៈពេល៤ឆ្នាំ ដោយឆ្លងកាត់នូវ៣ដំណាក់កាលសំខាន់ៗ គឺអាស្ពាយរ៉ាន់ (Aspirant) ដែលមានរយៈពេល១ឆ្នាំ បន្ទាប់មកគឺ ប៉ូស្ទូឡែន (Postulant)មានរយៈពេល១ឆ្នាំ និងនូវីស (Novitiate) មានរយៈពេល២ឆ្នាំ។

លោកបូជាចារ្យបន្តថា ក្នុងដំណើរជីវិតរបស់យើង យើងមិនបានជ្រើសរើសពីព្រះជាម្ចាស់ទេ គឺព្រះអង្គដែលរើសយើង។  លោកសង្កត់ធ្ងន់ថា «បងស្រីត្រូវធ្វើតាមព្រះជាម្ចាស់មិនមែនតាមចិត្តយើងទេ។ យើងសហការគ្នាដើម្បីជួយអ្នកដទៃ និងស្រឡាញ់អ្នកដទៃ។  ពេលនេះបងស្រីបានចូលរួមដំណើរដើម្បីបម្រើព្រះសហគមន៍។   សូមយើងអធិដ្ឋានដើម្បីព្រះសហគមន៍យើង តាមគំរូព្រះនាងម៉ារី»៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email