ព្រះសហគមន៍បង្កើតការប្រកួតដើម្បីថែរក្សាសម្បត្តិវប្បធម៌ជាតិ

ដើម្បី​អប​អរ​សាទរ ឆ្នាំ​សកល​ នាថ្ងៃទី​១ មករា​នេះ ព្រះវិហារ​សន្តីម៉ារី​ញញឹម នៃព្រះសហគមន៍​កាតូលិក​ចម្ការទៀង​ បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ខ្លែង​ឯក​ចំនួន​១៨០ ការ​ប្រណាំង​រទេះ​គោ១០នឹម ប្រណាំង​ជិះសេះ១០ក្បាល ដែល​មាន​ប្រជាពលរដ្ឋ​មក​ពី​បណ្តា​ភូមិ​ឃុំ​នានា​ក្នុង​ស្រុក​ត្រាំ​កក់​ នៃ​ខេត្ត​តាកែវ។

ក្នុង​កម្មវិធីនេះ ​មាន​ការ​ចូលរួម​ពី​លោក​អភិបាល​អូលីវីយេ រួម​និងប្រធាន​ស្តីទី​នៃ​មន្ទីរ​វប្បធម៌និង​វិចិត្រសិល្បៈខេត្ត​តាកែវ អនុ​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​តាកែវ ថ្នាក់ដឹកនាំឃុំគូស និង​ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត​អង្គមន្ត្រី និង​ប្រជាពលរដ្ឋ​នានា​ដែល​មក​ចូលរួម​ទស្សនា​យ៉ាង​ច្រើន​កុះករ។

លោក​អភិបាល​អូលីវីយេ បាន​មាន​ប្រសាសន៍​សំណេះ​សំណាល​បើក​កម្មវិធី​នេះ​ថា លោក​សូម​ស្វាគមន៍​ដល់​អស់​លោក​មន្ត្រី​និង​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​បាន​មក​ចូលរួម​ក្នុង​ថ្ងៃនេះ។ កម្មវិធី​ថ្ងៃនេះ គឺ​ហាក់​ដូចជា​អបអរ​សាទរ​ឆ្នាំ​ថ្មី​។

លោក​អភិបាល​អូលីវីយេ «យើង​មាន​លោកតា​លោក​យាយ ទាំង​អ្នកភូមិ​យ៉ាង​ច្រើន​ដែលមក​ពី​ឃុំ​គូស ដែល​យើង​មាន​៣០​ភូមិ​ដែល​ចូលរួម​ថ្ងៃនេះ។  ដូច្នេះ​ នេះ​ជា​ឱកាស​មួយ​ឆ្លង​ឆ្នាំ​នៅ​ក្នុង​លក្ខណៈ ដែល​ជា​គ្រួសារ​មួយ​ ដែល​ចេះសហការ​ជាមួយ​គ្នា ចេះ​សប្បាយ​ជាមួយគ្នា រួម​ជាមួយ​វត្ត​អង្គ​មន្ត្រី…ជា​លក្ខណៈ​មួយ​បង្ហាញ​ថា យើង​ទាំង​អស់​គ្នា​ខិត​ខំ​កសាង​ប្រទេស​របស់​យើង​ ជា​គ្រួសារ​តែ​មួយ​ដែលថែ​រក្សា​សុខ​ដុមរមនា​ ថែរក្សា​មិត្តភាព​ ភាតរភាព​»។

លោក​អភិបាល​សង្ឃឹម​ថា​ ការ​ជួប​ជុំ​នេះ នឹង​នាំ​ឲ្យ​មាន​ភាព​រួម​គ្នា​ដើម្បី​កសាង​ប្រទេស​កម្ពុជា​នាពេល​ខាង​មុខ​។ លោកអភិបាល​«ខ្ញុំ​ជឿ​ថា កម្មវិធី​ថ្ងៃនេះ អាច​មាន​ឥទ្ធិពល​សម្រាប់​មួយ​ឆ្នាំ​ខាង​មុខ​ ដោយ​យល់​ថា​ យើង​ជា​ប្រជាជន​តែ​មួយដែល​នឹក​ឃើញ​វប្បធម៌​របស់​យើង ដែល​នឹក​ឃើញ​បុព្វបុរសដែល​បាន​កសាង​ប្រទេសអស់​ពី​សមត្ថភាព​ ហើយ​យើង​បន្ត​តួនាទី​និង​ការងារ​របស់​បុព្វ​បុរស​របស់​យើង​ដើម្បី​កសាងប្រទេស​របស់​យើង​នៅ​ថ្ងៃ​អនាគត​ទៀត»។

កម្មវិធីបង្ហោះ​ខ្លែង​ឯក​នេះ បាន​ធ្វើ​ឡើង​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​លោក​អភិបាល​អូលីវីយេ ជ្មីតអីស្ល៊ែរ អភិបាល​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ។ 

លោក​មាគ ស៊ន ដែល​ជា​គណៈ​កម្មការ​រៀបចំ​កម្មវិធី​នេះ មាន​ប្រសាសន៍​ថាកម្មវិធីនេះ គឺ​ធ្វើ​ឡើង​ដើម្បី​ថែ​រក្សា​វប្បធម៌​របស់​ខ្មែរ​ដែល​មាន​តាំង​ពីយូរ​យារ​មក​ហើយ។​ លោក មាគ ស៊ន «លើក​ទី​១០ហើយ ដែល​យើង​បាន​រៀប​ចំ កម្មវិធីនេះ ដែល​នាំ​ឲ្យ​បង​ប្អូនមាន​អំណរ​សប្បាយ​ចូលរួម​ថែរក្សា​ប្រពៃណីវប្បធម៌ ក៏​ដូច​ជា​ថែ​រក្សា​កេរ្តិ៍​មរតក​ដូន​តាយើង ដែល​បាន​បន្សល់​ទុក​សម្រាប់​កូន​ចៅ ជំនាន់​ក្រោយ»។

កម្មវិធីនេះ មាន​ជារៀង​រាល់​ឆ្នាំ ស្ថិត​ក្នុង​ភូមិ​ចម្ការទៀង។ លោក​ស៊ន បន្ថែម​ថា​ «នេះ​ជា​អ្វី​មួយ​ដែល​បញ្ជាក់ថា យើង​កំពុង​តែ​ធ្វើ​អ្វីមួយ​ដើម្បី​ការពារ​ឲ្យ​យើងមាន​សមិទ្ធផល​ពី​បុរាណរបស់​យើង មាន​នៅ​ក្នុង​ស្រុក​ភូមិ​របស់​យើង​ផងដែរ។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email