ព្រះសហគមន៍បង្កើតការប្រកួតដើម្បីថែរក្សាសម្បត្តិវប្បធម៌ជាតិ

ដើម្បី​អប​អរ​សាទរ ឆ្នាំ​សកល​ នាថ្ងៃទី​១ មករា​នេះ ព្រះវិហារ​សន្តីម៉ារី​ញញឹម នៃព្រះសហគមន៍​កាតូលិក​ចម្ការទៀង​ បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ខ្លែង​ឯក​ចំនួន​១៨០ ការ​ប្រណាំង​រទេះ​គោ១០នឹម ប្រណាំង​ជិះសេះ១០ក្បាល ដែល​មាន​ប្រជាពលរដ្ឋ​មក​ពី​បណ្តា​ភូមិ​ឃុំ​នានា​ក្នុង​ស្រុក​ត្រាំ​កក់​ នៃ​ខេត្ត​តាកែវ។ ក្នុង​កម្មវិធីនេះ ​មាន​ការ​ចូលរួម​ពី​លោក​អភិបាល​អូលីវីយេ រួម​និងប្រធាន​ស្តីទី​នៃ​មន្ទីរ​វប្បធម៌និង​វិចិត្រសិល្បៈខេត្ត​តាកែវ អនុ​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​តាកែវ ថ្នាក់ដឹកនាំឃុំគូស និង​ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត​អង្គមន្ត្រី និង​ប្រជាពលរដ្ឋ​នានា​ដែល​មក​ចូលរួម​ទស្សនា​យ៉ាង​ច្រើន​កុះករ។ លោក​អភិបាល​អូលីវីយេ បាន​មាន​ប្រសាសន៍​សំណេះ​សំណាល​បើក​កម្មវិធី​នេះ​ថា លោក​សូម​ស្វាគមន៍​ដល់​អស់​លោក​មន្ត្រី​និង​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​បាន​មក​ចូលរួម​ក្នុង​ថ្ងៃនេះ។ កម្មវិធី​ថ្ងៃនេះ គឺ​ហាក់​ដូចជា​អបអរ​សាទរ​ឆ្នាំ​ថ្មី​។ លោក​អភិបាល​អូលីវីយេ «យើង​មាន​លោកតា​លោក​យាយ ទាំង​អ្នកភូមិ​យ៉ាង​ច្រើន​ដែលមក​ពី​ឃុំ​គូស ដែល​យើង​មាន​៣០​ភូមិ​ដែល​ចូលរួម​ថ្ងៃនេះ។  ដូច្នេះ​ នេះ​ជា​ឱកាស​មួយ​ឆ្លង​ឆ្នាំ​នៅ​ក្នុង​លក្ខណៈ ដែល​ជា​គ្រួសារ​មួយ​ ដែល​ចេះសហការ​ជាមួយ​គ្នា ចេះ​សប្បាយ​ជាមួយគ្នា រួម​ជាមួយ​វត្ត​អង្គ​មន្ត្រី…ជា​លក្ខណៈ​មួយ​បង្ហាញ​ថា យើង​ទាំង​អស់​គ្នា​ខិត​ខំ​កសាង​ប្រទេស​របស់​យើង​ ជា​គ្រួសារ​តែ​មួយ​ដែលថែ​រក្សា​សុខ​ដុមរមនា​ ថែរក្សា​មិត្តភាព​ ភាតរភាព​»។ លោក​អភិបាល​សង្ឃឹម​ថា​ ការ​ជួប​ជុំ​នេះ នឹង​នាំ​ឲ្យ​មាន​ភាព​រួម​គ្នា​ដើម្បី​កសាង​ប្រទេស​កម្ពុជា​នាពេល​ខាង​មុខ​។ លោកអភិបាល​«ខ្ញុំ​ជឿ​ថា កម្មវិធី​ថ្ងៃនេះ អាច​មាន​ឥទ្ធិពល​សម្រាប់​មួយ​ឆ្នាំ​ខាង​មុខ​ ដោយ​យល់​ថា​ យើង​ជា​ប្រជាជន​តែ​មួយដែល​នឹក​ឃើញ​វប្បធម៌​របស់​យើង ដែល​នឹក​ឃើញ​បុព្វបុរសដែល​បាន​កសាង​ប្រទេសអស់​ពី​សមត្ថភាព​ ហើយ​យើង​បន្ត​តួនាទី​និង​ការងារ​របស់​បុព្វ​បុរស​របស់​យើង​ដើម្បី​កសាងប្រទេស​របស់​យើង​នៅ​ថ្ងៃ​អនាគត​ទៀត»។ កម្មវិធីបង្ហោះ​ខ្លែង​ឯក​នេះ បាន​ធ្វើ​ឡើង​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​លោក​អភិបាល​អូលីវីយេ ជ្មីតអីស្ល៊ែរ អភិបាល​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ។  លោក​មាគ ស៊ន ដែល​ជា​គណៈ​កម្មការ​រៀបចំ​កម្មវិធី​នេះ …

ព្រះសហគមន៍បង្កើតការប្រកួតដើម្បីថែរក្សាសម្បត្តិវប្បធម៌ជាតិ Read More »