ព្រះសហគមន៍គិរីវង់កសាងសសរតម្កល់ជួងថ្មី

លោក​អូលីវីយេ ជ្មីត​អីស្ល៊ែរ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី អភិបូជា បញ្ចុះ​បឋម​សិលា កសាង​សសរ​តម្កល់​ជួង​ថ្មី នៅ​ព្រះវិហារ​ព្រះត្រៃឯក នៃ​ព្រះសហគមន៍​កាតូលិក​ភូមិព្រៃជើង ឃុំគោកព្រិច ​ស្រុកគិរីវង់ ខេត្តតាកែវ នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ 

តាម​ប្រពៃណី​របស់​គ្រីស្តសាសនា គេ​ប្រើជួង ដើម្បី​ហៅ ឬ​ផ្តល់​សញ្ញា​ដល់​គ្រីស្ត​បរិស័ទ​ទាំងអស់​អំពី​ពេល​វេលា ប្រារព្ធ​ពិធី​ផ្សេងៗ ការ​អធិដ្ឋាន អភិបូជា​ជា​ដើម។ ពេល​ខ្លះ​ការ​បន្លឺ​សំឡេង​ជួង​ក៏​ជា​មាន​ជំនឿ​ថា​ដេញ​វិញ្ញាណ​អាក្រក់​ផង​ដែរ។ ពេល​ខ្លះ​ប្រើ​វាយ​ជួង​ក្នុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ដែរ ដើម្បី​ជា​សញ្ញា​អបអរ​សាទរ និង​លើក​តម្កើង​ព្រះ​ជាម្ចាស់។ គ្រីស្តសាសនា បាន​ប្រើ​ជួង​នៅ​ក្នុង​អំឡុង​ឆ្នាំ​៤០០ នៃ​គ្រីស្តសករាជ ។ នៅ​ឆ្នាំ ប្រមាណ ៦០២ មាន​ការ​ទទួល​ស្គាល់ និង​អនុញ្ញាត​ពី​សម្តេចប៉ាប ក្នុង​ការ​ប្រើប្រាស់​ជួង។ សតវត្ស​ក្រោយ​ៗមក​ក៏​ពេញនិយម​នៅ​អ៊ឺរ៉ុប​ខាង​ជើង ហើយ​បន្ត​មក​រហូត​បច្ចុប្បន្ន។

នៅ​សម័យ​មុន​សង្គ្រាម​ស៊ីវិល ព្រះវិហារ​កាតូលិក​នៅ​កម្ពុជា​ទាំង​អស់​មាន​បំពាក់​ជួង ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ប្រមូល​គ្រីស្តបរិស័ទ​មក​ចូលរួម​ពិធី​បុណ្យ​នៅ​ព្រះវិហារ។​ ព្រះវិហារ​ទាំង​នោះ​ត្រូវ​បាន​បំផ្លាញ​ចោល​អស់ ជួង​មួយ​ចំនួន​ត្រូវ​គេ​ឃើញ​ដាក់​តាំង​នៅ​ក្នុង​សារមន្ទីរជាតិ។ ​ព្រះសហគមន៍​រស់​ឡើង​វិញ ក្រោយ​សង្គ្រាម។ សព្វ​ថ្ងៃ​នេះ មាន​មូល​ហេតុ​ផ្សេងៗ ព្រះវិហារកាតូលិក​នៅ​កម្ពុជា​ខ្លះ​ មិន​ទាន់​មាន​បំពាក់​ជួង។

ព្រះ​សហគមន៍​គិរីវង់ ចាប់​ផ្តើម​នៅ​ឆ្នាំ​២០០៣ ខណៈ​ដែល​លោក​បូជាចារ្យ​អូលីវីយេ បាន​ទៅដល់​ភូមិ​ព្រៃជើង ដែល​អ្នក​ជា​ច្រើន​គិត​ថា​លោក​ជា គ្រូពេទ្យ​បារាំង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​អភិបាលអូលីវីយេ​ទៅ​កាន់​បងប្អូន​ក្នុង​ធម្មទេសនា។

លោក​បញ្ជាក់​ថា​ តាម​ពិត​មាន​លោក​ចយ និង​បងប្អូន​ខ្លះ​ បាន​ទៅឈ្វេ​ង​​យល់​អំពី​ព្រះសហគមន៍​កាតូលិក និង​ទទួល​អប់​រំជំ​នឿ មុន​ឆ្នាំ​២០០៣​នៅ​ព្រះសហគមន៍​កាតូលិក​ភូមិ​ចំការទៀង។ ពេល​លោកបូជាចារ្យ​អូលីវិយេ​បាន​មក​ដល់ និង​បន្តកិច្ច​អប់រំ​ជំនឿ បន្តិច​ម្តងៗ​មានបង​ប្អូន​ទទួល​អគ្គសញ្ញា​ជ្រមុជទឹក និង​បាន​ចាត់ចែង​កសាង​ព្រះវិហារ នៅ​ជាប់​ជើង​ភ្នំ នៅលើ​ដី​ដែល​គេ​គិត​ថា​ជា​ដីអារ មិន​អាច​ធ្វើ​កសិកម្ម។ ប៉ុន្តែ​ទឹក​ដី​នោះ បាន​ក្លាយ​ជា​ព្រះវិហារ​រឹងមាំ និង​បាន​ដំណើរ​ការ​កម្មវិធី​នានា​ដើម្បី​ការ​អប់រំ និង​ការ​ប្រកាស​ដំណឹងល្អ​ដល់​បច្ចុប្បន្ន​នេះ។ 

តាម​ប្រសាសន៍​របស់​លោក ហ្វេណាន់ដូ បូជា​ចារ្យ​ទទួល​ខុស​ត្រូវ​ព្រះសហគមន៍​មួយ​នេះ បាន​ឲ្យ​ដឹង​ថា ព្រះសហគមន៍​គិរីវង់​ សព្វ​ថ្ងៃ​មាន​គ្រីស្ត​បរិស័ទ​ប្រមាណ​១០០​នាក់ មាន​អ្នក​ឈ្វេង​យល់​ជំនឿ​ថ្មី ចំនួន​១២​នាក់ និង​អ្នក​ដែល​កំពុង​ត្រៀម​ខ្លួន​ទទួល​ជំហាន​ទី១ (ពិធីចូល​ព្រះសហគមន៍) ចំនួន​២០​នាក់។ លោក​បូជាចារ្យ​បន្ត​ថា ព្រះសហគមន៍​មាន​សកម្មភាព​ជា​ប្រចាំ គឺ​កិច្ចការ​បម្រើ​អ្នក​ក្រីក្រ មាន​ក្រុម​សង្គហៈ កម្មវិធី​សុខភាព​ដែល​មាន​គ្រូពេទ្យ​ពី​ភ្នំពេញ​ទៅ​ពិនិត្យ​ជំងឺ​១​ខែ​ម្តង ការ​ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរ​ពេទ្យ​ជា​ដើម ក្រៅ​ពី​នេះ​ក៏​មាន សកម្មភាព​អប់រំ មាន​សាលា​មត្តេយ្យ មាន​ក្រុម​កាយឫទ្ធិ​ជា​ដើម។ លោក​បូជាចារ្យ​បញ្ជាក់​ថា​ «កិច្ចការ​អប់រំជំនឿ​ជា​យុទ្ធសាស្ត្រ​ដែល​ព្រះសហគមន៍​បាន​យក​ចិត្តទុកដាក់ ជា​ចំណុច​អាទិភាព​តែ​ម្តង។»

ក្នុង​ធម្មទេសនា​នា​ថ្ងៃ​អាទិត្យ​ម្សិល​មិញ លោកអភិបាល​ បាន​ពញ្ញាក់​ស្មារតី​គ្រីស្ត​បរិស័ទ ឲ្យចេះ​សម្រេច​ចិត្ត រក​ឃើញ​ផ្លូវ​នៃ​សុភមង្គល និង​សេចក្តីសុខសាន្ត។ ព្រះ​ជាម្ចាស់​បាន​ផ្តល់សេរីភាព​ឲ្យ​មនុស្ស​មាន​សេចក្តី​សម្រេច​ចិត្ត ក្នុង​ការជ្រើសរើស។ តែ​ព្រះ​មិន​សព្វព្រះហឫទ័យ​មនុស្ស​ណា​ម្នាក់វិនាស​ឡើយ។ លោក​បញ្ជាក់៖ «ជីវិត​របស់​យើង​ត្រូវ​តែ​ជ្រើសរើស​ផ្លូវ​មួយ។ ត្រូវ​រិះគិត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ម្នាក់​ត្រូវ​ការ​ជ្រើសរើស​ផ្លូវ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​ជីវិត​របស់​ខ្លួន​រីក​ចម្រើន ក្នុង​សេចក្តីសុខសាន្ត និង​សុភមង្គល»។  លោក​បញ្ជាក់​ថា ទោះ​ជ្រើស​យក​ផ្លូវដើម្បី​សេចក្តី តែ​មិន​ត្រូវ​មាន​ចិត្ត​អាត្មានិយម​ឡើយ គឺ ត្រូវ​ចែករំលែក ជា​មួយ​បងប្អូន​ឯ​ទៀត ដើម្បី​បង​ប្អូន​អាច​រស់​នៅ​ក្នុង​សេចក្តី​សុខសាន្ត សុភមង្គល និង​រីក​ចម្រើន។ 

ជា​ចុង​ក្រោយ​លោក​អភិបាល​បញ្ជាក់​ឲ្យ​បងប្អូន​ទៅ​ជា​មនុស្ស ឬ​គ្រីស្តបរិស័ទ​សកម្ម ដោយ​ខិតខំ​បំពេញ​កិច្ច​គ្រប់យ៉ាង​ដោយ​យកចិត្ត​ទុក​ដាក់ និង​អស់​ពីស​មត្ថភាព ទាំង​ការសិក្សា  ការគោរព​ចាស់​ទុំ សម្រាប់​យុវជនយុវានារី និង​បម្រើ​បងប្អូន​សម្រាប់​គ្រីស្តបិរស័ទ​ទាំង​អស់។ 

បន្ទាប់​ពី​អភិបូជា លោក​អភិបាល និង​គ្រីស្តបរិស័ទ​ទាំង​អស់​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​ចាក់​គ្រឹះ​សាងសង់​សសរ​តម្កល់​ជួង ដោយ​លោកអភិបាល លោកបូជាចារ្យ និង​ចាស់​ទុំនៃ​ព្រះសហគមន៍​ដាក់​ថ្ម ខ្សាច់​ស៊ីម៉ង ក្នុង​រណ្តៅ​គ្រឹះ បន្ទាប់​មក​លោក​អភិបាល​ប្រោះទឹក​ព្រះពរ លើ​គ្រីស្តបរិស័ទ​និង​ទី​កន្លែង​នោះ​ទាំង​មូល​តាម​ជំ​នឿ​កាតូលិក៕

ដោយ​លី សុវណ្ណា

ព្រះសហគមន៍គិរីវង់កសាងសសរតម្កល់ជួងថ្មី

លោកអូលីវីយេ ជ្មីតអីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអញ្ជើញ ជាអធិបតីក្នុងពិធី អភិបូជា បញ្ចុះបឋមសិលា កសាងសសរតម្កល់ជួងថ្មី នៅព្រះវិហារព្រះត្រៃឯក នៃព្រះសហគមន៍កាតូលិកភូមិព្រៃជើង ឃុំគោកព្រិច ស្រុកគិរីវង់ ខេត្តតាកែវ នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។Bishop Olivier Schmitthaeusler of the Apostolic Vicariate of Phnom Penh attended a groundbreaking ceremony for the tower of a new bell at Holy Trinity Church (Prey Choeung-Kirivong) Takeo province’s Prey Choeung village in , Kokprich commune , Kirivong district. The groundbreaking ceremony took place on 16 February 2020.

Posted by Catholic Church in Cambodia on Tuesday, February 18, 2020
Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email