លោកអភិបាល អូលីវីយេ៖ ឆ្នាំថ្មីសូំបងប្អូនរស់នៅក្នុងសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់

នាថ្ងៃទីមួយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម លោក អូលីវីយេ អភិបាលនៃព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ បានអញ្ជើញទៅលើកទឹកចិត្ត និងជូនពរឆ្នាំថ្មីដល់គ្រីស្តបរិស័ទនៅព្រះវិហារសន្តយ៉ូសែប (ជ្រៃធំ)​ ស្រុកកោះធំ ខេត្តកណ្តាល ដោយមានគ្រីស្តបរិស័ទចូលរួមយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី ៥ កុម្ភៈ ២០១៩ នេះ។

លោក បូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពទន្លេបាសាក់ បានស្វាគមន៍លោកអភិបាលដែលបានមកសួរសុខទុក្ខ និងថ្វាយអភិបូជា អរព្រះគុណព្រះជាម្ចាស់ នៅក្នុងថ្ងៃទីមួយនៃថ្ងៃចូលឆ្នាំ ដែលជាថ្ងៃសំខាន់របស់ប្រពៃណីវៀតណាម។ លោកបានបន្តថា វត្តមានរបស់លោក នេះមានន័យថាយើង​នឹងមានព្រះពរពេញមួយឆ្នាំ។

ក្នុងធម្មទេសនាលោកអភិបាលអូលីវីយេ បានដាស់តឿនគ្រីស្តបរិស័ទ ក្នុងឆ្នាំថ្មីខាងមុខនេះឲ្យរស់នៅក្នុងសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់​គឺ ត្រូវរស់នៅដោយសហការគ្នា ។ ត្រូវលើកលែងទោសឲ្យគ្នាទៅវិញទៅមក រស់នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ជានិច្ច។ ជាងនេះត្រូវ ត្រូវធ្វីជាសាក្សីអំពីសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ និងនាំពន្លឺដល់មនុស្សគ្រប់រូប។ លោកបន្តថា “ព្រះជាម្ចាស់បានជ្រើសរើសយើងឲ្យទៅជាបុត្រធីតា របស់ព្រះអង្គ និងធ្វើជាសញ្ញាសម្គាល់អំពីសេចក្តីមេត្តាករុណរបស់ព្រះជាម្ចាស់។”

លោកអភិបាលក៏បានរំឭកចាស់ទុំទាំងអស់ ត្រូវអប់រំកូនចៅឲ្យបានស្គាល់​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទទួលយកទៅអនុវត្តក្នុងជីវិត។ ចំពោះយុវជន លោកអភិបាលអូលីវីយេ ក៏បានដាស់តឿនយុវជនទាំងអស់ ត្រូវគោរពឪពុកម្តាយ លោកតា លោកយាយ។ ជាងនេះយុវជន យុវនារី ត្រូវនឹកឃើញ និងយកចិត្តទុកដាក់ បង្កើតគ្រួសារ ឲ្យប្រកបដោយ សេចក្តីសុខសាន្ត ជាសេចក្តីសុខសាន្តដែលមកពីព្រះជាម្ចាស់ នៅក្នុងព្រះសហគមន៍ និងនៅក្នុងសង្គម។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email