យុវជន យុវនារី កាតូលិកបង្ហាញជំនឿដោយថ្មើរជើងចម្ងាយជិត២០គីឡូម៉ែត្រ
យុវជន យុវនារី និងគ្រីស្តបរិស័ទប្រមាណ២៥០នាក់នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានធ្វើដំណើរបូជនីយេស៍នៅខេត្តកំពង់ធំ រៀបចំដោយការិយាល័យ យុវជន ជំទង់ និងកុមារ ភូមិភាគភ្នំពេញ ពីថ្ងៃទី ២៥ដល់ថ្ងៃទី២៧ មករា ២០១៩ ក្រោមការណែនាំពីលោកអភិបាល អូលីវីយេ ជ្មីតអីស៊្លែរ។ លោក ស៊ាន់ សារឿន ប្រធានការិយាល័យ យុវជន ជំទង់ និងកុមារ បានឲ្យដឹងថា បូជនីយេសក៍ចរនេះគឺជាលើកទី៩ ដោយថ្មើរជើងចំងាយ១៩គីឡូ ពីព្រះសហគមន៍ភូមិប៉ាងទៅកាន់ព្រះសហគមន៍តាំងគោក ក្នុងខេត្តកំពង់ធំ ជាដីមរណសាក្សីនៃព្រះសហគមន៍កាតូលិកកម្ពុជា។ បូជនីយេសក៍នេះ ធ្វើឡើងលើប្រធានបទ “នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!” (លក ១,៣៨) ស្របតាមទិវាយុវជនទូទាំងពិភពលោក នៅប្រទេសប៉ាណាម៉ា។ លោកសារឿន បន្ថែមថា បូជនីយចរនេះ គឺដើម្បីបង្ហាញពីជំនឿ និងសេចក្តីសង្ឃឹមតាមរយៈការអធិដ្ឋាន។ «យើងឃើញថា នៅពេលយើងដើរ បងប្អូន(ប្រជាជន) គាត់ចាប់អារម្មណ៍ ខ្លះគាត់សួរយើងថាយើងកំពុងធ្វើអី ហើយដើរពីណាមក ដើរធ្វើអី ជាដើម។» លោកសារឿន បញ្ជាក់។ ក្នុងការធ្វើដំណើរនេះ ត្រូវចំណាយពេល៦ម៉ោង ពីព្រឹករហូតដល់រសៀល …
យុវជន យុវនារី កាតូលិកបង្ហាញជំនឿដោយថ្មើរជើងចម្ងាយជិត២០គីឡូម៉ែត្រ Read More »