ជនក្រីក្រ២២០គ្រួសារទទួលអំណោយក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីត១៩

ក្រុមគ្រួសារជនក្រីក្រ មកពីតំបន់នានាជុំវិញសង្កាត់ភ្នំពេញថ្មី ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីត១៩ ចំនួន២២០គ្រួសារ បានទទួលគ្រឿងបរិភោគ ពីក្រុមគ្រួសារព្រះនាងម៉ារីជាទីពំនឹងពំនាក់ (សាលេស៊ាន) នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ។ កម្មវិធីនេះត្រូវបានចែកជាបីថ្ងៃជាប់គ្នា គឺពីថ្ងៃទី ៧ ដល់៩ ខែឧសភា ឆ្នាំ២០២០ នេះ។

អ្នកគ្រូ មួន អេង ជាអ្នកស្ម័គ្រចិត្តជួយស្វែងរកជនក្រីក្រមកទទួលអំណោយសប្បុរសធម៌នេះ បានឲ្យដឹងថា មុននឹងចែកអំណោយនេះ ពួកយើងបានចុះទៅតាមភូមិ ទៅដល់ផ្ទះរបស់ពួកគាត់ មើលពីស្ថានភាពរបស់ពួកគាត់ ដែលពិតជាខ្វះខាតនិងលំបាកពិតមែន។

អ្នកស្រី សោ សារ៉ាន់ ក្នុងវ័យ ៤៤ ឆ្នាំ ជាកម្មកររោងចក្រទឹកក្រូចនៅទីក្រុងភ្នំពេញបានអោយដឹង ដោយបញ្ហាជំងឺកូរ៉ូណា រោងចក្របានរំសាយកម្មករចោល ហេតុនេះហើយគាត់និងស្វាមីគ្មានការងារធ្វើទាំងពីនាក់ គឺនៅតែផ្ទះមើលកូន និងចួនកាលដើររើសអេតចាយ។

អ្នកស្រីសារ៉ាន់បញ្ជាក់ទៀតថា “នៅពេលនេះក្រុមគ្រួសារខ្ញុំកំពុងតែទាល់ ហើយរំភើបដែលទទួលបានអំណោយនេះជាលើកទីមួយ និងសូមអរគុណដល់សប្បុរសជនទាំងអស់ ហើយក៏សំណូមពរ សូមឲ្យមានសប្បុរសជន ជួយផ្ដល់ឈាមដល់កូនស្រីខ្ញុំដែលកំពុងឈឺ និងត្រូវការឈាមជារៀងរាល់ខែ”។

រីឯលោកស្រី ហាត សាអឹម មានជន្មាយុ៨០ឆ្នាំ បានមានប្រសាសន៍ថា “ពិតជាសប្បាយរីករាយអស់ពីដួងចិត្តតែម្ដង ដែលបានអំណោយពីនេះ។ ព្រះជាម្ចាស់ជួយខ្ញុំហើយ បានខ្ញុំបាន”។ លោកស្រីបន្ថែមថា “ខ្ញុំមិនខ្លាចអីទេ ទោះបីមកមួយជំហានស្លាប់ក៏សុខចិត្តមកដែរ ព្រោះខ្ញុំអត់ និងអរគុណរកអ្វីប្រៀបមិនបាន”។

អំណោយទាំងនោះបានមកពីសប្បុរសជននៅប្រទេសសិង្ហបុរី មកជួយជនក្រីក្រនៅប្រទេសកម្ពុជា ប្រមាណជាងមួយពាន់គ្រួសារតាមរយៈក្រុមគ្រួសារព្រះនាងម៉ារីជាទីពំនឹងពំនាក់ ដែលមានវត្តមាននៅកម្ពុជា ក្នុងឱកាសនៃការរីករាលដាលជំងឺកូវីដ១៩នេះ។ អំណោយទាំងនោះមានដូចជា អង្ករ ទឹកស៊ីអ៊ីវ មី ប្រេងឆា និងត្រីខ។

កម្មវិធីចែកអំណោយនេះ នឹងបន្តធ្វើនៅតាមក្រុមគ្រួសារព្រះនាងម៉ារីជាទីពំនឹងពំនាក់ ក្នុងតំបន់ផ្សងៗទៀត៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email