Day: July 29, 2020

វចនានុក្រមទស្សនវិជ្ជាត្រូវ​បាន​ដាក់សម្ពោធបន្ទាប់ពីបកប្រែជាថ្មី

វិទ្យាស្ថានស្រាវជ្រាវសហជីវិនព្រះយេស៊ូ Magga (Jesuit Research Center) បានសម្ពោធវចនានុក្រមទស្សនវិជ្ជាដែលបានបកប្រែថ្មី នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះ នៅក្នុងសហគមន៍ព្រាបសសង្កាត់ភ្នំពេញថ្មី។ ពិធីសម្ពោធនេះដឹកនាំដោយលោកបូជាចារ្យ កាំង អ៊ីនហ្គឺន ដែលជាប្រធានក្រុមបកប្រែនិងកែសម្រួលវចនានុក្រមនេះ ដោយមានភ្ញៀវដែលបានអញ្ជើញមកពីតំណាងសាសនានិងសាស្ត្រាចារ្យដែលមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ កម្មវិធីត្រូវបានចាប់ផ្ដើមដោយការស្មឹងស្មាធលោកបូជាចារ្យ អ៊ីនហ្គឺនបានស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួម និងប្រកាសបង្ហាញអំពីសាវតានៃការរៀបចំក្រុមចងក្រងវចនានុក្រមនេះដោយចាប់ផ្ដើមកាលពី១៥ ឆ្នាំមុនហើយត្រូវបានប្រាក់មួយរយៈទើបតែបង្កើតឡើងវិញនាឆ្នាំ២០១៥កន្លងទៅនេះ។ នៅក្នុងឱកាសនេះដែរលោកអ៊ីនហ្គឺន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ចេះផ្ដល់តម្លៃដោយមិនចម្លងដើម្បីរក្សានូវកម្មសិទ្ធិបញ្ញារបស់អ្នកនិពន្ធ។ លោកបណ្ឌិត អ៊ុន លាង ជាសមាជិកនៃក្រុមស្រាវជ្រាវនេះមានប្រសាសន៍ថា ៖ «សៀវភៅនេះមិនទាន់មានផលប៉ះពាល់ដល់សង្គមភ្លាមៗនោះទេ ក៏ប៉ុន្តែនៅពេល៣០ឆ្នាំទៅមុខទៀតសៀវភៅនេះនឹងក្លាយទៅជាមូលដ្ឋានគ្រឹះដល់ជំនាន់ក្រោយក្នុងការបណ្ដុះគំនិតបញ្ញវន្ត»។ លោកបានបន្ថែមថា នៅពេលជជែកគ្នាដោយប្រើភាសាបរទេសផ្សេងពីកន្លែងដែលយើងរស់នៅនាំឱ្យមានការឃ្លាតចាកឆ្ងាយពីអត្ថន័យដើម ហើយនៅក្នុងសៀវភៅនេះមានពាក្យខ្លះថ្មីនៅក្នុងសង្គមយើងដែលខ្ចីពីខាងសាសនានានា ទាំងគ្រីស្តសាសនា និងពុទ្ធសាសនាផងដែរ។ ដូច្នេះវត្តមាននៃសៀវភៅនេះគួរតែផ្សារភ្ជាប់នៅក្នុងទិដ្ឋភាពសង្គមបច្ចុប្បន្ន។ សម្ដេចមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជមានថេរដីកាដោយចាប់អារម្មណ៍លើវិទ្យាស្ថានប្រើពាក្យ Magga “មាគ៌ា”។  សម្ដេចបន្ថែមថា ការបោះពុម្ពផ្សព្វផ្សាយនេះបានផ្ដល់អត្ថប្រយោជន៍ចំពោះសង្គមខ្មែរដូចជា៖ ធ្វើឲ្យអក្សរសិល្ប៍ខ្មែរកាន់តែសម្បូរបែប ហើយសង្ឃឹមថានឹងកាន់តែឈានទៅមុខបន្ថែមទៀត។ ការបកប្រែជាភាសាខ្មែរនិងការបញ្ចូលគំនិតទាំងនោះគឺធ្វើឲ្យគំនិតទាំងឡាយដែលមាននៅក្នុងសៀវភៅភាសាបរទេសនឹងជួយកូនខ្មែរគិតនៅក្នុងភាសាខ្លួន ព្រមទាំងអាចពង្រីកនៃការគិតខាងផ្នែកទស្សនវិជ្ជានិងអាចបំប្លែងទៅជាគំនិតរបស់ខ្លួន។ ព្រះតេជគុណបញ្ជាក់ទៀតថា សំខាន់ណាស់ដែលយើងត្រូវប្រមូលធនធានចូលគ្នានៅក្នុងសង្គមមួយដែលផ្ដោតលើចំណេះដឹងនិងបណ្ដាញនានា។ វចនានុក្រមទស្សនវិជ្ជាអក្សហ័្វដ (Oxfor Dictionary of Philosophy) …

វចនានុក្រមទស្សនវិជ្ជាត្រូវ​បាន​ដាក់សម្ពោធបន្ទាប់ពីបកប្រែជាថ្មី Read More »

មណ្ឌលអប់រំជំនឿកាតូលិកកម្ពុជាបង្កើតសិក្ខាសាលាស្ដីអំពីទម្រង់សិល្បៈកំណាព្យខ្មែរជាលើកដំបូង

មណ្ឌលអប់រំជំនឿកាតូលិកកម្ពុជា បានបង្កើតសិក្ខាសាលាស្ដីអំពី “ទម្រង់សិល្បៈកំណាព្យខ្មែរ” ជាលើកដំបូង នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ដែលដឹកនាំដោយលោកប្រ៊ុយណូ កូសម៍ អភិបាលទទួលបន្ទុកមណ្ឌលអប់រំជំនឿកាតូលិកកម្ពុជា។ សិក្ខាសាលានេះមានសិក្ខាកាមមកពីភូមិភាគភ្នំពេញ និងកំពង់ចាមចូលរួមចំនួន២០នាក់ ដោយមានលោកយ៉ាន់ បូរិន្ទ ដែលជាសាស្ត្រាចារ្យ និងជាទីប្រឹក្សានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោក សីហា ឧត្ដម ជាគ្រូបង្គោលនៃក្លិបអភិរក្សមរតកកំណាព្យខ្មែរ និងជានាយកសាលាអភិរក្សមរតកសិល្បៈបូរាណខ្មែរ ជាវាគ្មិន។ ក្នុងឱកាសនេះដែរ លោកអភិបាល ប្រ៊ុយណូ បានមានប្រសាសន៍ថា សិល្បៈទាំងអស់សុទ្ធតែជាមធ្យោបាយដែលយើងគួរប្រើដើម្បីសម្ដែងពីជំនឿរបស់យើង។ លោកអភិបាលបញ្ជាក់ទៀតថា សិល្បៈទាំងអស់ដែលយើងប្រើជាប្រចាំថ្ងៃ ដើម្បីបង្ហាញពីសោភណ្ឌភាពឱ្យគេចាបប់អារម្មណ៍ ហើយយើងចង់ផ្ដល់សាក្ខីភាពអំពីជំនឿរបស់យើង និងអ្វីដែលទាក់ទងនឹងព្រះជាម្ចាស់។ លោកបន្តថា «ជាពិសេសថ្ងៃនេះយើងបានធ្វើសិក្ខាសាលាជាលើកទីមួយតែមួយព្រឹកអំពីកំណាព្យ អំពីទំនុកតម្កើង ព្រោះនៅពេលយើងអានព្រះគម្ពីរមិនសូវពិបាកទេ តែរបៀបស្មូត្រមិនសូវស្រួលទេ គឺមានន័យថាអ្វីៗទាំងអស់ដែលយើងចង់សម្ដែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈវប្បធម៌ខ្មែរ នោះអាចនាំឱ្យប្រជាជនខ្មែរអាចយល់បាន ដោយសារវប្បធម៌និងសិល្បៈចូលជ្រៅក្នុងចិត្តរបស់មនុស្ស»។ លោកសាស្ត្រាចារ្យ បូរិន្ទ បានមានប្រសាសន៍ដោយស្ងើចសរសើរព្រះសហគមន៍កាតូលិកដែលបង្កើតសិក្ខាសាលានេះឡើង ដោយបានលើកយកពីបែបបទនៃការសូត្រ និងនិពន្ធកំណាព្យខ្មែរ ដើម្បីយកទៅប្រើប្រាស់នៅក្នុងលក្ខណៈខ្មែរ។ លោកបន្តថា នេះក៏ជាការផ្សព្វផ្សាយដើម្បីជួយជំរុញផ្នែកផ្លូវចិត្តនិងផ្លូវកាយរបស់អ្នកស្ដាប់ឲ្យកើតមាននូវការគោរពការស្រឡាញ់ ជាពិសេសគឺការដឹងគុណចំពោះព្រះជាម្ចាស់ដែលបានផ្ដល់នូវអ្វីៗល្អៗសម្រាប់អប់រំដល់បងប្អូនជាភាសាខ្មែរ។ លោកបន្ថែមថា «ព្រឹកនេះខ្ញុំបានបង្ហាញឱ្យស្ដាប់តាមបែបបទនៃការសូត្រកំណាព្យបានតាមទម្រង់បទផ្សេងៗ និងមានបងប្អូនបានសួរខ្ញុំថា តើទម្រង់ណាមួយដែលយើងអាចយកប្រើបាននៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីអប់រំផ្សេងៗ? …

មណ្ឌលអប់រំជំនឿកាតូលិកកម្ពុជាបង្កើតសិក្ខាសាលាស្ដីអំពីទម្រង់សិល្បៈកំណាព្យខ្មែរជាលើកដំបូង Read More »

ប្រតិភូគ្រឹះស្ថានអប់រំកាតូលិកជួបសំណេះសំណាលជាមួយរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា

នាយក នាយិកា​នៃគ្រឹះស្ថាន អប់រំចំណេះទូទៅ​កាតូលិកភូមិភាគភ្នំពេញដឹកនាំដោយលោក​អូលីវីយេ ជ្មិតហស្លេរ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ និងជាប្រធានអប់រំចំណេះទូទៅកាតូលិកភូមិភាគ​ភ្នំពេញ បានអញ្ជើញចូលជួបសំណេះសំណាលជាមួយ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន  រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក នៅទីស្តីការក្រសួង​រាជធានីភ្នំពេញ។  ក្នុងជំនួបនេះក៏មានការចូលរួមពីសំណាក់ប្រធានអង្គការការីតាសកម្ពុជាផងដែរ។ នៅក្នុងជំនួបនេះ លោកអភិបាលអូលីយេ​បានជំរាបជូនលោករដ្ឋមន្ត្រីក្រសួងអប់រំ​អំពីប្រវត្តិខ្លះៗ នៃវិស័យអប់រំកាតូលិក​នៅក្នុងប្រទេសកម្ពុជា ដែលមានប្រវត្តិយូរណាស់មកហើយ គឺតាំងពីមុនកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមមកម្ល៉េះ ហើយមានការទទួលស្គាល់យ៉ាងទូលំទូលាយ​ពីមហាជន​នាសម័យនោះ។ មនុស្សវ័យចំណាស់មួយចំនួន​នៅចាំបានឈ្មោះសាលាមីស្ស និងសាលាដូចជីកាតូលិកជាដើម។ លោកអភិបាលបានបន្តថា តែអ្វីៗទាំងអស់នោះបានរលាយបាត់បង់អស់ដោយសារសង្គ្រាម ជាពិសេសក្នុងរបបអាវខ្មៅប៉ុលពត។ ក្នុងនោះវិសាលវិហារ និងវិហារស្ទើរទាំងអស់ត្រូវបំផ្លាញចោល។ មានអាគារគេហដ្ឋានលោកអភិបាលដែលនៅសល់គឺជាសាលារាជធានីភ្នំពេញសព្វថ្ងៃ។ លោកក៏បានបង្ហាញឈើឆ្កាងលោកអភិបាល ដែលជាមរតក​មានអាយុកាលជាង១០០ឆ្នាំ ដែលត្រូវ​បាន​លាក់ទុក​​ក្រោមសំបុកមាន់​ដោយ​មាតា​អតីតអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញជាតិខ្មែរ ដែលស្លាប់ក្នុងឆ្នាំ១៩៧៧។ លោកបន្តថា កិច្ចការក្នុងសកម្មភាពអប់រំចំណេះដឹងទូទៅ ព្រះសហគមន៍កាតូលិកបានចាប់ផ្តើមក្នុងឆ្នាំ​២០០២​ គឺបើកសាលាមត្តេយ្យ ដែលក្រសួងទទួលស្គាល់ ជាសាលាមួយដែលសព្វថ្ងៃ បានអប់រំតាមកម្មវិធីម៉ុងតេសូរី។ ក្នុងឆ្នាំ២០០៣ បានបើកសាលាមត្តេយ្យបបន្ថែម​នៅជុំគិរី ផ្លូវត្រី បឹងទំពុន… សព្វថ្ងៃមានប្រមាណ៣០កន្លែង ហើយមានអនុសារណៈយោគយល់ជាមួយក្រសួងអប់រំ។  លោកអភិបាលបន្តទៀតថា ក្នុងឆ្នាំ២០១០ រូបលោកផ្ទាល់បានបង្កើត​កម្មវិធីបង្រៀនថ្នាក់បឋមសិក្សា ថ្នាក់ទី១-ទី៣ ​ចំនួន១៥កន្លែងនៅតាមដងទន្លេមេគង្គ និងទន្លេបាសាក់។ …

ប្រតិភូគ្រឹះស្ថានអប់រំកាតូលិកជួបសំណេះសំណាលជាមួយរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា Read More »

លោកអភិបាលជួបសំណេះសំណាលជាមួយពលរដ្ឋមានមេរោគអេដស៍

ពិធីសំណេះសំណាលនិងចែកអំណោយដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ចំនួន ១០០ គ្រួសារនៅវិទ្យាល័យបច្ចេកទេសឯកជនសន្តហ្រ្វង់ស្វ័រ នៅអង្គតាសោម ខេត្តតាកែវ ក្រោមអធិបតីភាពរបស់លោក អភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោក គាំ ដាំផេង អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។ លោកអភិបាលអូលីវីយេមានប្រសាសន៍ថា “យើងធ្វើកម្មវិធីនេះនៅថ្ងៃបុណ្យរំលឹកអំពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះយេស៊ូ ដើម្បីនឹកអំពីព្រះបន្ទូលរបស់ព្រះយេស៊ូ សូមបើកឡើង អេផាថា ដូចជាឱ្យបងប្អូនមានកម្លាំងនៅក្នុងចិត្តគំនិត មានកម្លាំងនៅក្នុងសេចក្តីស្រឡាញ់ មិនឯកោ មិននៅម្នាក់ឯង។ យើងមានសហគមន៍យើង យើងមានព្រះសហគមន៍យើងជាអ្នកជួយ”។ ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលបានចូលរួមលោកអភិបាលនិយាយថា សូមឱ្យពួកគាត់គិតគូរអំពីសុខភាពផ្ទាល់ខ្លួន ធ្វើបុណ្យទានឱ្យបានច្រើនតាមរបៀបសាសនារបស់ពួកគាត់។ លោកមានប្រសាសន៍ថា “ជីវិតរបស់យើងគឺត្រៀមត្រូវខ្លួនជានិច្ច”។ ក្នុងនោះដែរលោកអូលីវីយេក៏បានជម្រុញឪពុកម្តាយដែលមានកូនកំពុងសិក្សា ឱ្យពួកគាត់ចូលរួមអប់រំនិងបង្រៀនកូនរបស់ពួកគាត់បន្ថែមនៅតាមផ្ទះ និងរៀនតាមលទ្ធភាពដែលមាននៅក្នុងគ្រួសារ។ លោកប្រាប់ថា “ទោះបីអត់បើកសាលា អត់ទូរសព្ទ តែអាចយកសៀវភៅមកអាន ជួយកូនៗឱ្យជុំគ្នាអាន។ ការសិក្សាជាចំណេះដឹងសម្រាប់អនាគតកូនៗរបស់យើង”។ លោកអភិបាលបន្ថែមថាកុំភ្លេចខ្លួនអំពីសាសនា ព្រោះវាជួយឱ្យយើងមិនឯកោ។ លោកក៏បានជម្រុញឱ្យពួកគាត់ដាំបន្លែសម្រាប់ញ៉ាំខ្លួនឯង ដើម្បទទួលបានវីតាមីន សម្រាប់សុខភាព។ ក្នុងនោះដែរលោកអភិបាលបានសំណូមពរឱ្យអាជ្ញាធរគិតគូរអំពីការបើកផ្លូវសាលានៅផ្លូវជាតិលេខ៣ បើកសាលាឡើងវិញ និងបើកកម្មវិធីសាសនាផងដែរ។ លោកអនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តតាកែវ មានប្រសាសន៍ថ្លែងអំណរគុណលោកពុកអូលីវីយេ ដែលតែងតែគាំទ្រដល់អ្នកជំងឺអេដស៍ ជារៀងរាល់ឆ្នាំ។ លោកដាំផេង បន្ថែមថា …

លោកអភិបាលជួបសំណេះសំណាលជាមួយពលរដ្ឋមានមេរោគអេដស៍ Read More »

គណៈប្រតិភូព្រះសហគមន៍កាតូលិក ចូលជួបសម្តែងការគួរសមលោករដ្ឋមន្ត្រីថ្មីនៃក្រសួងធម្មការនិងសាសនា

លោកអភិបាលអូលីវីយេ បានដឹកនាំគណៈប្រតិភូ នៃព្រះសហគមន៍កាតូលិក ចូលជួបសំណេះសំណាលការងារជាមួយ ឯកឧត្តម ឈិត សុខុន​ រដ្ឋមន្ត្រី​ក្រសួងធម្មការ និងសាសនា​ដែល​ទើប​ចូល​កាន់​តំណែង​នា​ពេល​ថ្មី​នេះ ដើម្បី​ជម្រាប​ជូន​នូវ​កិច្ចការ​សាសនា​របស់​ព្រះសហគមន៍កាតូលិកនៅ​កម្ពុជា​នៅព្រឹកថ្ងៃទី ២៦ ​ខែឧសភា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងធម្មការ និងសាសនា រាជធានីភ្នំពេញ។ ក្នុងពិធីសំណេះសំណាលនេះ​ លោកអភិបាល អូលីវីយេ បានជំរាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អំពីរចនាសម្ពនព្រះសហគមន៍​កាតូលិកនៅកម្ពុជា ដែលជាមានសម្តេចប៉ាបជាប្រមុខដឹកនាំ  ហើយក៏ជាមេដឹកនាំប្រទេសមួយដែរ ដែលមាន​ចំណងការទូតចំនួន​ប្រមាណជា១៩០ប្រទេស លើពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ប្រវត្តិ​ព្រះសហគមន៍នៅ​កម្ពុជា៖ លោកអភិបាលអូលីវីយេ បានលើកឡើងអំពីប្រវត្តិរបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជា ដែលបាននាំដំណឹងល្អមកដល់ទឹកដីដ៏ល្អនេះ នៅឆ្នាំ១៥៥៥។ បន្តិចម្តងៗមានការរីកចម្រើន។ លោកអភិបាលក៏បានជំរាបជូនលោករដ្ឋមន្ត្រី អំពីទីតាំងប្រវត្តិសាស្ត្ររបស់​ព្រះសហគមន៍​កាតូលិក ដែល​មាន​ប្រមាណ​២៣​ទីតាំង នៅ​ទីក្រុង​ភ្នំពេញ​ដែលជាអតីត​កម្មសិទ្ធិរបស់ព្រះសហគមន៍កាតូលិកពីដើម​មុន​សម័យសង្គ្រាមស៊ីវិល ដែលមនុស្សវ័យ​ចំណាស់​​ធ្លាប់នៅភ្នំពេញបានស្គាល់និងចាំឈ្មោះមាន សាលាមីស សាលាដូនជី ​នៅ​ជ្រោយ​ចង្វារ​​មាន​ទេវវិទ្យាល័យ អារ៉ាម​​បងស្រីកាម៉ែល វិសាលវិហារ និងអាគារនៃសាលារាជធានីភ្នំពេញ​ជាអតីតគេហដ្ឋានរបស់លោកអភិបាលព្រះសហគមន៍ពីដើម។ លោកអភិបាលក៏បញ្ជាក់ដែរថា រាល់កម្មសិទ្ធិ និង​វិហារទាំងឡាយត្រូវបំផ្លាញទាំងស្រុង សល់តែអាគារព្រះវិហារចំនួនបីកន្លែង គឺវិហារនៅបូកគោ ព្រះវិហារនៅកំពង់សោម និង វិហារតូចនៅផ្សារតូចភ្នំពេញ។ ក្រៅពី​អចលនវត្ថុ​ …

គណៈប្រតិភូព្រះសហគមន៍កាតូលិក ចូលជួបសម្តែងការគួរសមលោករដ្ឋមន្ត្រីថ្មីនៃក្រសួងធម្មការនិងសាសនា Read More »

លោកបូជាចារ្យសួន ហង្សលី៖ រួមជាមួយព្រះយេស៊ូ នៅជាប់នឹងព្រះអង្គ យើងនឹងបង្កើតផលបានបរិបូរណ៍

នៅ​ក្នុង​ពិធី​បុណ្យ​គោរព​ព្រះនាង​ម៉ារី​បង្ហាញ​ខ្លួន​នៅ​ហ្វាទីម៉ា នាថ្ងៃទី​១៣ ខែ​ឧសភា​ ឆ្នាំ​២០២០ លោក​ ​អូលីវី​យេ ជ្មិត​ហស្លេរ ជា​អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ និង​លោក​បូជាសួន ហង្ស​លី ជា​តំណា​ងពេញ​សិទ្ធិ​របស់​លោក​ បានរួម​គ្នា​ថ្វាយ​អភិបូជា​នៅ​ទឹក​ដី​មរណ​សាក្សី​នៅ​ភូមិ​តាំង​គោក ឃុំ​ស្រយ៉ូង ស្រុក​តាំង​គោក​ ខេត្តកំពង់ធំ ដែល​មាន​គ្រីស្ត​បរិស័ទ​ចូលរួម​ចំនួន​១០នាក់ និងផ្សាយតាមបណ្តាញ់សង្គម។ ជាទូទៅ​ ជារៀង​រាល់​ឆ្នាំ​ ព្រះសហគមន៍​កាតូលិក​តែ​ងតែ​ធ្វើ​ពិធី​បុណ្យ​ធំ​ នៅ​ក្នុង​ខែ​ឧសភា ដើម្បីរំលឹក​ដល់​មរណ​បុគ្គល​ដែល​បាន​បូជា​ជីវិត​ដោយ​សារ​ជំនឿ​នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ពត ដោយ​មាន​ការ​ចូល​រួម​ពី​ព្រះសហគមន៍​គ្រប់​ទី​កន្លែង​ក្នុងប្រទេស​កម្ពុជា ក្រោម​អធិបតី​របស់​លោកអភិបាល​នៃ​ព្រះសហគមន៍​ទាំង​បី​អង្គ។ ប៉ុន្តែ​ដោយសារ​ កលយុគ​នៃ​កូវីដ១​៩ ព្រះសហគមន៍​ត្រូវ​ផ្អាក​ការ​ជួប​ជុំ​នេះ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ ដើម្បីការពារ​និង​បង្ការ​ការ​ឆ្លង​នៃ​មេរោគ​នេះ។ មុន​ពេល​អភិបូជា លោកអភិបាល​អូលីវីយេបាន​ណែនាំ​​ឲ្យ​គ្រីស្ត​បរិស័ទ​ចាប់​អារម្មណ៍​អំពី​មរណ​សាក្សី​ ដូច្នេះ​ថា យើង​ថ្វាយ​អភិបូជា​ នៅ​លើ​អាសនៈ​ពិសេស​ គឺ​គ្រែ​ ដែល​សាឡាស់ សាឡឹម និង​សំរើន ដែល​ធ្លាប់​ថ្វាយអភិបូជាចុង​ក្រោយលើ​គ្រែ​នេះ​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម ក្នុង​ឆ្នាំ​១៩៧៧។ លោក​បន្ថែម​ថា នេះជា​ឱកាសមួយ​ដើម្បី​នឹក​រលឹក​ដល់​មរណសាក្សី​របស់យើង ដោយ​ទូល​អង្វរ​ព្រះជាម្ចាស់​ ប្រទាន​ពរ​ដល់ព្រះសហគមន៍​របស់​យើង​ទាំង​មូល តាម​រយៈ​មរណសាក្សីរួម​ជាមួយ​ព្រះនាង​ម៉ារី នៅ​ទីក្រុង​ហ្វាទីម៉ា ដើម្បី​នៅ​ក្នុង​រដូវ​កូវីដ​១៩​នេះ យើង​ទទួល​អំណោយ​ទាន​មួយ​យ៉ាង​ពិសេស​ «គឺ​ជំនឿ សេចក្តីស្រឡាញ់ និង​សេចក្តី​សង្ឃឹម»។ ក្នុង​ធម្មទេសនា លោកបូជាចារ្យ​សួន ហង្សលី បាន​លើក​ឡើង​ពី​៣​ចំណុចសំខាន់ៗ​ …

លោកបូជាចារ្យសួន ហង្សលី៖ រួមជាមួយព្រះយេស៊ូ នៅជាប់នឹងព្រះអង្គ យើងនឹងបង្កើតផលបានបរិបូរណ៍ Read More »

ជនក្រីក្រ២២០គ្រួសារទទួលអំណោយក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីត១៩

ក្រុមគ្រួសារជនក្រីក្រ មកពីតំបន់នានាជុំវិញសង្កាត់ភ្នំពេញថ្មី ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីត១៩ ចំនួន២២០គ្រួសារ បានទទួលគ្រឿងបរិភោគ ពីក្រុមគ្រួសារព្រះនាងម៉ារីជាទីពំនឹងពំនាក់ (សាលេស៊ាន) នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ។ កម្មវិធីនេះត្រូវបានចែកជាបីថ្ងៃជាប់គ្នា គឺពីថ្ងៃទី ៧ ដល់៩ ខែឧសភា ឆ្នាំ២០២០ នេះ។ អ្នកគ្រូ មួន អេង ជាអ្នកស្ម័គ្រចិត្តជួយស្វែងរកជនក្រីក្រមកទទួលអំណោយសប្បុរសធម៌នេះ បានឲ្យដឹងថា មុននឹងចែកអំណោយនេះ ពួកយើងបានចុះទៅតាមភូមិ ទៅដល់ផ្ទះរបស់ពួកគាត់ មើលពីស្ថានភាពរបស់ពួកគាត់ ដែលពិតជាខ្វះខាតនិងលំបាកពិតមែន។ អ្នកស្រី សោ សារ៉ាន់ ក្នុងវ័យ ៤៤ ឆ្នាំ ជាកម្មកររោងចក្រទឹកក្រូចនៅទីក្រុងភ្នំពេញបានអោយដឹង ដោយបញ្ហាជំងឺកូរ៉ូណា រោងចក្របានរំសាយកម្មករចោល ហេតុនេះហើយគាត់និងស្វាមីគ្មានការងារធ្វើទាំងពីនាក់ គឺនៅតែផ្ទះមើលកូន និងចួនកាលដើររើសអេតចាយ។ អ្នកស្រីសារ៉ាន់បញ្ជាក់ទៀតថា “នៅពេលនេះក្រុមគ្រួសារខ្ញុំកំពុងតែទាល់ ហើយរំភើបដែលទទួលបានអំណោយនេះជាលើកទីមួយ និងសូមអរគុណដល់សប្បុរសជនទាំងអស់ ហើយក៏សំណូមពរ សូមឲ្យមានសប្បុរសជន ជួយផ្ដល់ឈាមដល់កូនស្រីខ្ញុំដែលកំពុងឈឺ និងត្រូវការឈាមជារៀងរាល់ខែ”។ រីឯលោកស្រី ហាត សាអឹម មានជន្មាយុ៨០ឆ្នាំ បានមានប្រសាសន៍ថា “ពិតជាសប្បាយរីករាយអស់ពីដួងចិត្តតែម្ដង ដែលបានអំណោយពីនេះ។ ព្រះជាម្ចាស់ជួយខ្ញុំហើយ …

ជនក្រីក្រ២២០គ្រួសារទទួលអំណោយក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីត១៩ Read More »

ព្រះសហគមន៍កាតូលិក នៅកម្ពុជា គោរពការណែនាំរបស់រាជរដ្ឋាភិបាល លើវិធានការការពារកូវីដ១៩

ព្រះសហគមន៍កាតូលិកនៅកម្ពុជា គោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលលើវិធានការណ៍នានា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ ថ្លែងនៅក្នុងសន្និសីទ្ធសារព័ត៌មានស្តីពី «វឌ្ឍនភាពនៃគ្រឹស្តសាសនានៅកម្ពុជា» នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាទីស្តីការគណៈរដ្ឋមន្ត្រី លោក ដួង សាវង្ស ប្រធានការិយាល័យអប់រំជំនឿនិងជាតំណាងព្រះសហគមន៍កាតូលិកនៅកម្ពុជា បានថ្លែងថា ព្រះសហគមន៍កាតូលិកនៅកម្ពុជា ដែលមានលោកអភិបាលទាំងបីភូមិភាគ បានគោរពតាមការណែនាំនិងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល លើវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍នៃប្រទេសកម្ពុជា។ លោក ដួង សាវង្ស បានបន្តថា ៖ «ដោយគោរពតាមការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រះសហគមន៍កាតូលិកនៅកម្ពុជាបានបិទការជួបជុំនានា នៅតាមព្រះសហគមន៍នៅទូទាំងប្រទេស ការិយាល័យកុមារ និងសិក្ខាសិលា ជាច្រើនទៀត ដើម្បីទប់ស្កាត់ជំងឺកូវីឌ១៩នេះ»។ តំណាងព្រះសហគមន៍កាតូលិកកម្ពុជា លោក ដួង សាវង្ស បានបន្តបញ្ជាក់ទៀតថា ដោយមាន​ការណែនាំពីលោកអភិបាល ព្រះសហគមន៍កាតូលិក បានចូលរួមផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ទាំងព័ត៌មាន ដំណឹង និងការបង្រៀនមុខវិជ្ជាផ្សេងៗ ដល់កុមារ យុវសិស្សនិស្សិត គ្រឹស្តបរិស័ទ និងប្រជាពលរដ្ឋ។ លោក ដួង សាវង្ស បន្តថា ព្រះសហគមន៍កាតូលិកកម្ពុជា មានសាលាផ្ទាល់ខ្លួន …

ព្រះសហគមន៍កាតូលិក នៅកម្ពុជា គោរពការណែនាំរបស់រាជរដ្ឋាភិបាល លើវិធានការការពារកូវីដ១៩ Read More »

សកម្មភាពមេត្តាករុណា នៃព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង

លោកបូជាចារ្យ រឿង ឆ័ត្រសិរី, បូជាចារ្យទទួលខុសត្រូវព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាពភ្នំពេញខាងជើងនៃព្រះភូមិភាគភ្នំពេញ រួបជាមួយ លោកបូជាចារ្យជាសហការី និងគណៈកម្មការសង្គហៈនៃព្រះសហគមន៍សន្តយ៉ូសែប នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២០នេះ បាននាំយកសម្ភារៈ គ្រឿងឧបភោគ បរិភោគជូនអាជ្ញាធរខណ្ឌឫស្សី មានលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ជាប្រធាន, តំណាងការិយាល័យធម្មការខណ្ឌឫស្សីកែវ ដើម្បី ជួយគាំទ្រកិច្ចការរបស់រដ្ឋ ដែលសព្វថ្ងៃកំពុងផ្គត់ផ្គង់ម្ហូបអាហារ ដល់បងប្អូនដែលមកពីខេត្តនានាក្រោយបុណ្យចូលឆ្នាំថ្មីកន្លងមក ដែលពួកកាត់កំពុង នៅក្នុង ចត្តាឡីសក្តិ នៅសាលារៀនឫស្សីកែវ។ ថ្មីៗនេះលោកអូលីវីយេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានជំរុញឲ្យព្រះសហគមន៍កាតូលិកទាំងអស់តាមមណ្ឌលសកម្មភាពនីមួយៗនៃភូមិភាគភ្នំពេញ បំពេញសកម្មភាពមេត្តាករុណា ឲ្យកាន់តែសកម្មថែមទៀតសម្រាប់បងប្អូនខ្វះខាត ដែលប៉ះពាល់ពីការរីករាលដាលនៃជំងឺឆ្លង មេរោគកូវីដ១៩។ តាមលោកបូជាចារ្យឆ័ត្រសិរី បានឲ្យដឹងថា ព្រះសហគមន៍ បានប្រមូលវិភាគទានមកពីសប្បុរសជន គ្រីស្តបរិស័ទនៃព្រះសហគមន៍ សន្តយ៉ូសែប ផ្សារតូច និង បងប្អូនគ្រីស្តបរិស័ទក្នុងមណ្ឌលសកម្មភាពភ្នំពេញខាងជើង។ លោកថា សម្ភារទាំងនោះរួមមាន អង្ករ ៥០០ គីឡូក្រាម ទឹកសុទ្ធ១០កេស និងថវិការចំនួន ១,០០០,០០០ រៀល។

Subscribe to our newsletter

Don't miss new updates on your email