វចនានុក្រមទស្សនវិជ្ជាត្រូវ​បាន​ដាក់សម្ពោធបន្ទាប់ពីបកប្រែជាថ្មី

វិទ្យាស្ថានស្រាវជ្រាវសហជីវិនព្រះយេស៊ូ Magga (Jesuit Research Center) បានសម្ពោធវចនានុក្រមទស្សនវិជ្ជាដែលបានបកប្រែថ្មី នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះ នៅក្នុងសហគមន៍ព្រាបសសង្កាត់ភ្នំពេញថ្មី។

ពិធីសម្ពោធនេះដឹកនាំដោយលោកបូជាចារ្យ កាំង អ៊ីនហ្គឺន ដែលជាប្រធានក្រុមបកប្រែនិងកែសម្រួលវចនានុក្រមនេះ ដោយមានភ្ញៀវដែលបានអញ្ជើញមកពីតំណាងសាសនានិងសាស្ត្រាចារ្យដែលមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។

កម្មវិធីត្រូវបានចាប់ផ្ដើមដោយការស្មឹងស្មាធលោកបូជាចារ្យ អ៊ីនហ្គឺនបានស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួម និងប្រកាសបង្ហាញអំពីសាវតានៃការរៀបចំក្រុមចងក្រងវចនានុក្រមនេះដោយចាប់ផ្ដើមកាលពី១៥ ឆ្នាំមុនហើយត្រូវបានប្រាក់មួយរយៈទើបតែបង្កើតឡើងវិញនាឆ្នាំ២០១៥កន្លងទៅនេះ។ នៅក្នុងឱកាសនេះដែរលោកអ៊ីនហ្គឺន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ចេះផ្ដល់តម្លៃដោយមិនចម្លងដើម្បីរក្សានូវកម្មសិទ្ធិបញ្ញារបស់អ្នកនិពន្ធ។

លោកបណ្ឌិត អ៊ុន លាង ជាសមាជិកនៃក្រុមស្រាវជ្រាវនេះមានប្រសាសន៍ថា ៖ «សៀវភៅនេះមិនទាន់មានផលប៉ះពាល់ដល់សង្គមភ្លាមៗនោះទេ ក៏ប៉ុន្តែនៅពេល៣០ឆ្នាំទៅមុខទៀតសៀវភៅនេះនឹងក្លាយទៅជាមូលដ្ឋានគ្រឹះដល់ជំនាន់ក្រោយក្នុងការបណ្ដុះគំនិតបញ្ញវន្ត»។

លោកបានបន្ថែមថា នៅពេលជជែកគ្នាដោយប្រើភាសាបរទេសផ្សេងពីកន្លែងដែលយើងរស់នៅនាំឱ្យមានការឃ្លាតចាកឆ្ងាយពីអត្ថន័យដើម ហើយនៅក្នុងសៀវភៅនេះមានពាក្យខ្លះថ្មីនៅក្នុងសង្គមយើងដែលខ្ចីពីខាងសាសនានានា ទាំងគ្រីស្តសាសនា និងពុទ្ធសាសនាផងដែរ។ ដូច្នេះវត្តមាននៃសៀវភៅនេះគួរតែផ្សារភ្ជាប់នៅក្នុងទិដ្ឋភាពសង្គមបច្ចុប្បន្ន។

សម្ដេចមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជមានថេរដីកាដោយចាប់អារម្មណ៍លើវិទ្យាស្ថានប្រើពាក្យ Magga “មាគ៌ា”។

 សម្ដេចបន្ថែមថា ការបោះពុម្ពផ្សព្វផ្សាយនេះបានផ្ដល់អត្ថប្រយោជន៍ចំពោះសង្គមខ្មែរដូចជា៖ ធ្វើឲ្យអក្សរសិល្ប៍ខ្មែរកាន់តែសម្បូរបែប ហើយសង្ឃឹមថានឹងកាន់តែឈានទៅមុខបន្ថែមទៀត។ ការបកប្រែជាភាសាខ្មែរនិងការបញ្ចូលគំនិតទាំងនោះគឺធ្វើឲ្យគំនិតទាំងឡាយដែលមាននៅក្នុងសៀវភៅភាសាបរទេសនឹងជួយកូនខ្មែរគិតនៅក្នុងភាសាខ្លួន ព្រមទាំងអាចពង្រីកនៃការគិតខាងផ្នែកទស្សនវិជ្ជានិងអាចបំប្លែងទៅជាគំនិតរបស់ខ្លួន។ ព្រះតេជគុណបញ្ជាក់ទៀតថា សំខាន់ណាស់ដែលយើងត្រូវប្រមូលធនធានចូលគ្នានៅក្នុងសង្គមមួយដែលផ្ដោតលើចំណេះដឹងនិងបណ្ដាញនានា។

វចនានុក្រមទស្សនវិជ្ជាអក្សហ័្វដ (Oxfor Dictionary of Philosophy) ជាសៀវភៅដែលលក់ដាច់ណាស់ដូច្នេះហើយទើបជាស្ថានសម្រេចបកប្រែវចនានុក្រមនេះជាភាសាខ្មែរ។ វចនានុក្រមនេះដាក់បញ្ចូលការសិក្សាគ្រប់ផ្នែកនៃទស្សនវិជ្ជាចាប់ពីអារីស្តូថេល្លេស ដល់និកាយហ្សេននៃពុទ្ធសាសនា រួមទាំងប្រវត្តិទស្សនវិទូល្បីៗជាង៤០០ នាក់ ហើយព្រមទាំងមានការវិភាគយ៉ាងជ្រាលជ្រៅអំពីស័ព្ទ និងបញ្ញត្តិទស្សនៈវិជ្ជាផ្សេងៗ។ អ្នកសិក្សាទស្សនវិជ្ជាទាំងឡាយក៏ឱ្យប្រើប្រាស់វចនានុក្រមនេះជាមូលដ្ឋានក្នុងការសិក្សា ការបង្រៀន ការស្រាវជ្រាវ និងឯកសារយោងផងដែរ។

Magga (Jesuit Research Center) បានមកពីភាសាបាលីដែលមានន័យថា “មាគ៌ា” ដែលសំដៅទៅផ្លូវដ៏ជ្រាលជ្រៅនៃទស្សនវិជ្ជានិងសាសនាអាស៊ី ហើយក៏ជាការធ្វើដំណើររួមគ្នាឈានឆ្ពោះទៅកសាងសង្គមមួយដែលពោរពេញដោយយុត្តិធម៌សន្តិភាពនិងសេចក្ដីពិត។ វិទ្យាស្ថាន Magga ជាផ្នែកមួយនៃអង្គការជេស្វីតសឺវិសកម្ពុជា (Jesuit Service Cambodia)។ វិទ្យាស្ថានគាំទ្រការអប់រំជាន់ខ្ពស់នៅក្នុងសង្គមខ្មែរជាពិសេសលើផ្នែកមនុស្សសាស្ត្រទស្សនវិជ្ជានិងសាសនាតាមរយៈឧបទេសសិក្ខាសាលាការផ្ដល់អាហារូបករណ៍ការឧបត្ថម្ភថវិកានិងការបោះពុម្ពផ្សាយ។ ក្រៅពីការបោះពុម្ពវចនានុក្រមនេះវិទ្យាស្ថានមានគម្រោងក្នុងការបន្តស្រាវជ្រាវ និងបោះពុម្ពស្នាដៃទស្សនវិជ្ជានិងសាសនាជាច្រើនទៀតដើម្បីជាជំនួយដល់អ្នកសិក្សាស្រាវជ្រាវក្នុងសង្គមបញ្ញវន្តខ្មែរ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email