យុវជន៨រូបទទួលអគ្គសញ្ញាជ្រមុជទឹកនៅព្រះវិហារសន្តសិលានិងសន្តប៉ូល

យុវជន​៨រូបបាន​ទទួល​អគ្គសញ្ញាជ្រមុជទឹក ដើម្បី​កែប្រែជីវិត​ថ្មីដោយមាន​ជំនឿ​លើ​ព្រះ​ជាម្ចាស់​ និង​​រួមរស់​ជាមួយ​ព្រះគ្រីស្ត។

កម្មវិធីនេះ​ធ្វើនៅ​ព្រះវិហារ​សន្តសិលានិង​សន្តប៉ូល​​ នៃ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ថ្មី នាព្រឹក​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០កន្លងមកនេះ ដែល​ដឹក​នាំ​ដោយ​លោក​បូជា​ចារ្យ សិលា សួន​ ហង្សលី និង​មាន​គ្រីស្ត​បរិស័​ទជា​ច្រើន​ចូលរួម​អបអរសាទរផងដែរ។

នៅក្នុង​ពិធី​បុណ្យ​អភិបូជា​ នៃ​អគ្គសញ្ញាជ្រមុជទឹក​នេះ លោក​បូជាចារ្យ លី បាន​ណែ​នាំ​គ្រីស្ត​បរិស័ទ​ទាំង​អស់ ជាពិសេស​យុវជន​ដែលទទួល​អគ្គសញ្ញានេះ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មុខងាររបស់​ខ្លួន​ជាគ្រីស្ត​បរិ​ស័ទ ជាពិសេស​លោក​បាន​សង្កត់​ធ្ងន់​ទៅលើ​បី​ចំណុច​គឺ​៖ ព្យាការី៖ នៅពេល​ដែលមាន​នរណាម្នាក់ធ្វើ​​អំពើ​បាប​ សូម​យក​ពេល​វេលា​ទៅ​ដាស់​តឿន​គាត់​ដោយ​សេចក្ដី​ស្រឡាញ់​។

លោកបន្តថា ៖ «ចំនុចទី២ សូម​ឱ្យ​យើង​មាន​សេចក្ដី​ស្រឡាញ់ពិត​ប្រាកដ ដោយ​នឹក​ដល់​គ្រប់​វិន័យ​របស់​ព្រះយេស៊ូ និង​គ្រប់​អំពើ​ដែល​យើង​ធ្វើ​ចំពោះ​អ្នក​ដទៃ ព្រោះ​ថា​បើ​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់​យើង​នឹងទទួល​ផលផ្លែ​ដ៏​ប្រសើរ​សម្រាប់​ខ្លួន​យើង និង​សម្រាប់​អ្នក​ដទៃផងដែរ»។

លោកបូជាចារ្យ សិលា សួន ហង្សលី បានលើកឡើងទៀតថា ​ចំនុចទី៣ គឺលោកសូមឱ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​របៀប​នៃការ​អធិដ្ឋាន​៖ ប្រសិន​បើ​​អធិដ្ឋាន​ក្នុង​ព្រះនាម​ព្រះយេស៊ូ នោះ​ព្រះជាម្ចាស់​នឹង​ស្ដាប់[យើង]​ច្រើន​ជាង​អធិដ្ឋាន​ក្នុង​នាម​ខ្លួនឯង។​

បន្ទាប់ពី​ធម្មទេសនា លោក​បូជាចារ្យ​ ហង្សលី ​ដឹក​នាំ​គ្រីស្ត​បរិស័ទ​ទាំងអស់លុតជង្គង់​​ទូល​​អង្វរ​ព្រះជាម្ចាស់​តាម​រយៈ​​សន្ត​បុគ្គល​ទាំង​ឡាយ​ រួចសួរបញ្ជាក់បេក្ខជនអំពី​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​លះបង់​ចោល​មារសាតាំង និង​ប្រកាស​ជំនឿ​របស់​ខ្លួន​នៅ​មុខ​អាសនៈ។​

យុវជន​ទាំង​៨រូប បាន​ទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុង​ព្រះនាម​ ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ បន្ទាប់​មក​លោក​បូជាចារ្យលាបប្រេង​គ្រីស្មាដើម្បី​ផ្ដល់​កម្លាំង​នៃជំនឿ ហើយ​ស្នើដល់បងធម៌បំពាក់​អាវ​ស ដែលជា​និម្មិតសញ្ញានៃ​ការពាក់ព្រះយេស៊ូ​ដល់​អស់​អ្នក​ដេល​ទើប​តែទទួលពិធី​ជ្រមុជទឹកថ្មីៗ រួច​ប្រគល់​ទានដែល​បាន​ចម្លងពន្លឺពីទានជ័យ ដើម្បី​បង្ហាញ​ថា​គ្រីស្ត​បរិស័ទ​ថ្មី​ទទួលពន្លឺ​ព្រះគ្រីស្ត​នៅជាមួយ​ពួកគេផងដែរ។

យុវ​ជន ស៊ុន ឌី ជាគ្រីស្ត​បរិស័ទ​ដែល​ទើប​តែ​ទទួលអគ្គសញ្ញាជ្រមុជទឹក​នេះ​ បាន​និយាយ​​​ថា ​ក្រោយពី​ទទួល​ការ​អប់រំជំនឿ​តាម​រយៈបណ្ដាញសង្គមមក លោក​ចង់ទទួលជឿ​លើ​ព្រះយេស៊ូ​យ៉ាងពិត​ប្រាកដ​ហើយ​ក៏​ចង់​ដឹង​ពី​ដំណើរជីវិត​របស់លោក​ក្នុង​ការ​ដើរ​តាមព្រះយេស៊ូ។

លោកបាន​ថ្លែងថា ៖ «កត្តាសំខាន់​មួយ​ទៀត ដែល​ធ្វើ​ឱ្យ​ខ្ញុំពិតជាចង់​ទទួល​អគ្គសញ្ញា​ជ្រមុជទឹក អាចជួយ​យើង​ឱ្យ​រួចពី​អំបើបាប និង​ក្នុង​នោះ​មាន​ឃ្លាមួយ​ក្នុង​ធម៌ឱព្រះបិតា​បាន​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ជាខ្លាំងគឺ សូម​ប្រទាន​អាហារ​ឱ្យ​យើង​ខ្ញុំ​នៅ​ថ្ងៃនេះ។ ខ្ញុំ​យល់​ថា​អាហារន​ចែក​ជាពីរ គឺ​ផ្លូវកាយ និង​វិញ្ញាណ គឺ​ព្រះកាយ​និងព្រះលោហិត​ដែល​អាច​ជួយ​រំដោះ​បាន​ស្រាល និង​មិនឱ្យ​ប្រព្រឹត្ត​បាប​ធ្ងន់»។

យុវជន​ ស៊ុន ឌី បញ្ជាក់​ទៀត​ថា ព្រះ​បន្ទូល​មាន​សារៈសំខាន់​សម្រាប់​រូបលោក​ ព្រោះ​ព្រះបន្ទូល​ជួយ​​ដឹកនាំ​ជីវិតដោយ​លើក​ទឹក​ចិត្ត​លោក​នៅពេលលោក​ពិបាកចិត្ត។ ម្យ៉ាង​ទៀត​នៅ​ថ្ងៃ​អនាគត​ខាងមុខ​នេះ យុវជនរូបនេះ​ចង់​ក្លាយជាអ្នក​អប់រំជំនឿមួយរូប​នៅក្នុង​ព្រះសហគមន៍នេះ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email