Day: September 8, 2020

យុវជន៨រូបទទួលអគ្គសញ្ញាជ្រមុជទឹកនៅព្រះវិហារសន្តសិលានិងសន្តប៉ូល

យុវជន​៨រូបបាន​ទទួល​អគ្គសញ្ញាជ្រមុជទឹក ដើម្បី​កែប្រែជីវិត​ថ្មីដោយមាន​ជំនឿ​លើ​ព្រះ​ជាម្ចាស់​ និង​​រួមរស់​ជាមួយ​ព្រះគ្រីស្ត។ កម្មវិធីនេះ​ធ្វើនៅ​ព្រះវិហារ​សន្តសិលានិង​សន្តប៉ូល​​ នៃ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ថ្មី នាព្រឹក​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០កន្លងមកនេះ ដែល​ដឹក​នាំ​ដោយ​លោក​បូជា​ចារ្យ សិលា សួន​ ហង្សលី និង​មាន​គ្រីស្ត​បរិស័​ទជា​ច្រើន​ចូលរួម​អបអរសាទរផងដែរ។ នៅក្នុង​ពិធី​បុណ្យ​អភិបូជា​ នៃ​អគ្គសញ្ញាជ្រមុជទឹក​នេះ លោក​បូជាចារ្យ លី បាន​ណែ​នាំ​គ្រីស្ត​បរិស័ទ​ទាំង​អស់ ជាពិសេស​យុវជន​ដែលទទួល​អគ្គសញ្ញានេះ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មុខងាររបស់​ខ្លួន​ជាគ្រីស្ត​បរិ​ស័ទ ជាពិសេស​លោក​បាន​សង្កត់​ធ្ងន់​ទៅលើ​បី​ចំណុច​គឺ​៖ ព្យាការី៖ នៅពេល​ដែលមាន​នរណាម្នាក់ធ្វើ​​អំពើ​បាប​ សូម​យក​ពេល​វេលា​ទៅ​ដាស់​តឿន​គាត់​ដោយ​សេចក្ដី​ស្រឡាញ់​។ លោកបន្តថា ៖ «ចំនុចទី២ សូម​ឱ្យ​យើង​មាន​សេចក្ដី​ស្រឡាញ់ពិត​ប្រាកដ ដោយ​នឹក​ដល់​គ្រប់​វិន័យ​របស់​ព្រះយេស៊ូ និង​គ្រប់​អំពើ​ដែល​យើង​ធ្វើ​ចំពោះ​អ្នក​ដទៃ ព្រោះ​ថា​បើ​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់​យើង​នឹងទទួល​ផលផ្លែ​ដ៏​ប្រសើរ​សម្រាប់​ខ្លួន​យើង និង​សម្រាប់​អ្នក​ដទៃផងដែរ»។ លោកបូជាចារ្យ សិលា សួន ហង្សលី បានលើកឡើងទៀតថា ​ចំនុចទី៣ គឺលោកសូមឱ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​របៀប​នៃការ​អធិដ្ឋាន​៖ ប្រសិន​បើ​​អធិដ្ឋាន​ក្នុង​ព្រះនាម​ព្រះយេស៊ូ នោះ​ព្រះជាម្ចាស់​នឹង​ស្ដាប់[យើង]​ច្រើន​ជាង​អធិដ្ឋាន​ក្នុង​នាម​ខ្លួនឯង។​ បន្ទាប់ពី​ធម្មទេសនា លោក​បូជាចារ្យ​ ហង្សលី ​ដឹក​នាំ​គ្រីស្ត​បរិស័ទ​ទាំងអស់លុតជង្គង់​​ទូល​​អង្វរ​ព្រះជាម្ចាស់​តាម​រយៈ​​សន្ត​បុគ្គល​ទាំង​ឡាយ​ រួចសួរបញ្ជាក់បេក្ខជនអំពី​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​លះបង់​ចោល​មារសាតាំង និង​ប្រកាស​ជំនឿ​របស់​ខ្លួន​នៅ​មុខ​អាសនៈ។​ យុវជន​ទាំង​៨រូប បាន​ទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុង​ព្រះនាម​ ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ បន្ទាប់​មក​លោក​បូជាចារ្យលាបប្រេង​គ្រីស្មាដើម្បី​ផ្ដល់​កម្លាំង​នៃជំនឿ ហើយ​ស្នើដល់បងធម៌បំពាក់​អាវ​ស ដែលជា​និម្មិតសញ្ញានៃ​ការពាក់ព្រះយេស៊ូ​ដល់​អស់​អ្នក​ដេល​ទើប​តែទទួលពិធី​ជ្រមុជទឹកថ្មីៗ …

យុវជន៨រូបទទួលអគ្គសញ្ញាជ្រមុជទឹកនៅព្រះវិហារសន្តសិលានិងសន្តប៉ូល Read More »

Subscribe to our newsletter

Don't miss new updates on your email