តាមគំរូ និងរួមជាមួយព្រះនាងម៉ារីយើងធ្វើតាមព្រះទ័យព្រះជាម្ចាស់

ក្នុងឱកាសបុណ្យកំណើតព្រះនាងម៉ារី លោកអភិបាលអូលីវីយេ ជ្មិតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានប្រារព្ធពិធីអរព្រះគុណព្រះជាម្ចាស់ រួមជាមួយគ្រីស្តបរិស័ទនៃព្រះសហគមន៍អរិយក្សត្រ ក្នុងព្រះវិហារព្រះនាងម៉ារីជាមាតានៃសន្តិភាព កាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។

មានប្រសាសន៍នៅក្នុងធម្មទេសនានាឱកាសបុណ្យកំណើតព្រះនាងម៉ារីនេះ លោកអភិបាលអូលីវីយេ លើកទឹកចិត្តឲ្យគ្រីស្តបរិស័ទអរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានជីវិតឲ្យម្នាក់ៗ រៀងៗខ្លួន និងប្រទានឪពុកម្តាយ ឲ្យគ្រប់គ្នា ទោះពួកគាត់ស្លាប់ទៅហើយមែន តែវត្តមានរបស់យើងនៅពេលនេះ គឺបានមកពីពួកគាត់។

លោកអភិបាលមានប្រសាសន៍ទៀតថា សេចក្តីស្រឡាញ់បានបង្កើតគ្រួសារ ដូចព្រះនាងម៉ារីមានលោកយ៉ូហានគីម និងលោកយាយអាណា។ ក្នុងសៀវភៅមិនផ្លូវការណ៍ ព្រះសហគមន៍បានស្រាវជ្រាវរកឃើញថា ព្រះនាងម៉ារីមានម្តាយឈ្មោះអាណា និងឪពុកឈ្មោះយ៉ូហានគីម ហើយថ្ងៃទី៨ ខែកញ្ញានេះ គឺជាថ្ងៃកំណើតរបស់ព្រះនាងម៉ារី ដែលជាមាតារបស់ព្រះយេស៊ូ។

លោកអភិបាលបន្តទៀតថា យើងក៏អរព្រះគុណព្រះជាម្ចាស់ដែលបានជ្រើសរើសយើងឲ្យទៅជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ហើយព្រះអង្គបានជ្រើសរើសព្រះនាងម៉ារីជាព្យាការីម្នាក់។ «តាំងពីកំណើតពិភពលោក សង្ស័យថា ព្រះជាម្ចាស់បានរើសព្រះនាងម៉ារីជាមាតាព្រះយេស៊ូហើយៗ»។

លោកអភិបាលបានណែនាំឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់អប់រំកូនៗរបស់ខ្លួន ឲ្យដូចគំរូរបស់ឪពុកម្តាយរបស់ព្រះនាងម៉ារី ដោយមានការអប់រំទាំងជំនឿ និងកិច្ចការសង្គម ដោយភ្ជាប់ជីវិតរស់នៅជិតស្និទ្ធជាមួយព្រះជាម្ចាស់។ លោកអភិបាល «យើងដឹងថាពីមួយថ្ងៃទៅមួយថ្ងៃ ព្រះជាម្ចាស់មានគម្រោងការណ៍ សម្រាប់យើង យើងអនុវត្តតាមគម្រោងការរបស់ព្រះជាម្ចាស់ ហើយយើង(ឪពុកម្តាយ)មានតួនាទីអប់រំនិងណែនាំ ដូចជាព្រះសហគមន៍ដែរ…ដើម្បីស្គាល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់»។
លោកអភិបាលលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់ខ្ពស់នៃការថែរក្សាពន្លកថ្មីដែលជាជំនាន់ក្រោយរបស់ខ្លួនដើម្បីបង្កើតមនុស្សលោកថ្មី ពិភពលោកថ្មី និងសង្គមថ្មី។

លោកក៏បានរំលឹកអំពីសភាពការ នៃសម័យមេរោគរាតត្បាតកូវីដ១៩ ដែលបានធ្វើឲ្យសង្គមរបស់យើង និងពិភពលោករបស់យើងមានរបួសយ៉ាងច្រើន ដោយមានមនុស្សជាច្រើនបាត់បង់ជីវិត ការងារ បាត់បង់អ្វីៗទាំងអស់ រួមទាំងសេចក្តីសង្ឃឹមនៅក្នុងជីវិត ហើយភាគច្រើនគឺអ្នកក្រីក្រ។ ក្នុងអំឡុងពេលដ៏តានតឹងនេះ ព្រះសហគមន៍បានបញ្ឈប់និងផ្អាកសកម្មភាពរបស់ខ្លួន តាមការស្នើសុំរបស់រដ្ឋាភិបាល និងក្រសួងធម្មការនិងសាសនា។ ប៉ុន្តែលោកអភិបាលនៅតែរំពឹងថា នឹងអាចដំណើរការបានឡើងវិញក្នុងពេលឆាប់ៗខាងមុខ។

លោកមានប្រសាសន៍ទៀតថា ព្រះសហគមន៍ស្ងៀមស្ងាត់ ដូចព្រះនាងម៉ារីក្នុងដំណឹងល្អ «ប៉ុន្តែស្ងៀមស្ងាត់ដោយមានផលផ្លែយ៉ាងច្រើន…លុះត្រាតែយើងចូលរួមយ៉ាងជិតស្និទ្ធជាមួយព្រះនាងម៉ារីដែលជាម្តាយរបស់យើង ដែលយកចិត្តទុកដាក់ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់»។

ព្រះវិហារព្រះនាងម៉ារីជាមាតានៃសន្តិភាព នៃព្រះសហគមន៍កាតូលិកអរិយក្សត្រ ជាបូជនីយដ្ឋាន ព្រះនាងម៉ារី នៃទន្លេមេគង្គ សម្រាប់ព្រះសហគមន៍កាតូលិកនៅកម្ពុជា។ មានសញ្ញាជាច្រើនបង្ហាញ ពីវត្តមានរបស់ព្រះអម្ចាស់យេស៊ូ រួមជាមួយព្រះនារី នៅក្នុងតំបន់នេះ ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email