តាមគំរូ និងរួមជាមួយព្រះនាងម៉ារីយើងធ្វើតាមព្រះទ័យព្រះជាម្ចាស់
ក្នុងឱកាសបុណ្យកំណើតព្រះនាងម៉ារី លោកអភិបាលអូលីវីយេ ជ្មិតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានប្រារព្ធពិធីអរព្រះគុណព្រះជាម្ចាស់ រួមជាមួយគ្រីស្តបរិស័ទនៃព្រះសហគមន៍អរិយក្សត្រ ក្នុងព្រះវិហារព្រះនាងម៉ារីជាមាតានៃសន្តិភាព កាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។ មានប្រសាសន៍នៅក្នុងធម្មទេសនានាឱកាសបុណ្យកំណើតព្រះនាងម៉ារីនេះ លោកអភិបាលអូលីវីយេ លើកទឹកចិត្តឲ្យគ្រីស្តបរិស័ទអរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានជីវិតឲ្យម្នាក់ៗ រៀងៗខ្លួន និងប្រទានឪពុកម្តាយ ឲ្យគ្រប់គ្នា ទោះពួកគាត់ស្លាប់ទៅហើយមែន តែវត្តមានរបស់យើងនៅពេលនេះ គឺបានមកពីពួកគាត់។ លោកអភិបាលមានប្រសាសន៍ទៀតថា សេចក្តីស្រឡាញ់បានបង្កើតគ្រួសារ ដូចព្រះនាងម៉ារីមានលោកយ៉ូហានគីម និងលោកយាយអាណា។ ក្នុងសៀវភៅមិនផ្លូវការណ៍ ព្រះសហគមន៍បានស្រាវជ្រាវរកឃើញថា ព្រះនាងម៉ារីមានម្តាយឈ្មោះអាណា និងឪពុកឈ្មោះយ៉ូហានគីម ហើយថ្ងៃទី៨ ខែកញ្ញានេះ គឺជាថ្ងៃកំណើតរបស់ព្រះនាងម៉ារី ដែលជាមាតារបស់ព្រះយេស៊ូ។ លោកអភិបាលបន្តទៀតថា យើងក៏អរព្រះគុណព្រះជាម្ចាស់ដែលបានជ្រើសរើសយើងឲ្យទៅជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ហើយព្រះអង្គបានជ្រើសរើសព្រះនាងម៉ារីជាព្យាការីម្នាក់។ «តាំងពីកំណើតពិភពលោក សង្ស័យថា ព្រះជាម្ចាស់បានរើសព្រះនាងម៉ារីជាមាតាព្រះយេស៊ូហើយៗ»។ លោកអភិបាលបានណែនាំឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់អប់រំកូនៗរបស់ខ្លួន ឲ្យដូចគំរូរបស់ឪពុកម្តាយរបស់ព្រះនាងម៉ារី ដោយមានការអប់រំទាំងជំនឿ និងកិច្ចការសង្គម ដោយភ្ជាប់ជីវិតរស់នៅជិតស្និទ្ធជាមួយព្រះជាម្ចាស់។ លោកអភិបាល «យើងដឹងថាពីមួយថ្ងៃទៅមួយថ្ងៃ ព្រះជាម្ចាស់មានគម្រោងការណ៍ សម្រាប់យើង យើងអនុវត្តតាមគម្រោងការរបស់ព្រះជាម្ចាស់ ហើយយើង(ឪពុកម្តាយ)មានតួនាទីអប់រំនិងណែនាំ ដូចជាព្រះសហគមន៍ដែរ…ដើម្បីស្គាល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់»។លោកអភិបាលលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់ខ្ពស់នៃការថែរក្សាពន្លកថ្មីដែលជាជំនាន់ក្រោយរបស់ខ្លួនដើម្បីបង្កើតមនុស្សលោកថ្មី ពិភពលោកថ្មី និងសង្គមថ្មី។ លោកក៏បានរំលឹកអំពីសភាពការ នៃសម័យមេរោគរាតត្បាតកូវីដ១៩ ដែលបានធ្វើឲ្យសង្គមរបស់យើង និងពិភពលោករបស់យើងមានរបួសយ៉ាងច្រើន …
តាមគំរូ និងរួមជាមួយព្រះនាងម៉ារីយើងធ្វើតាមព្រះទ័យព្រះជាម្ចាស់ Read More »