ព្រះវិហារសន្តយ៉ូសែបផ្តល់អំណោយជូនសង្កាត់ទួលសង្កែទី១ សម្រាប់​ផ្គត់ផ្គង់​អ្នកខ្វះ​ខាត​ក្នុងមូលដ្ឋាន

ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូចដែល​ដឹកនាំដោយ លោកបូជាចារ្យ រឿង ឆ័ត្រសិរី រួមជា​មួយស​មា​​ជិកគណៈកម្មការសង្គហៈ បាននាំយកអំណោយមួយចំនួនជូនដល់សង្កាត់ទួលសង្កែទី១ ក្នុងខណ្ឌ​ឫស្សីកែវ រាជ​ធានីភ្នំពេញ ដែលមានលោកស្រី រាជ ផាវឿន ជាប្រធានក្រុមប្រឹក្សា ជាអ្នកទទួល កាល​ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ។  

ការ​ផ្តល់ជូន​នូវសម្ភារៈទាំងអស់នេះដល់សង្កាត់ ក្នុង​គោលបំណងដើម្បីជួយផ្គត់ផ្គង់ទៅដល់ប្រជា​ពលរដ្ឋ​​ក្នុងមូលដ្ឋានសង្កាត់នេះ​ដែលកំពុងតែជួប​ការខ្វះខាតក្នុង​ជីវភាព។  

ក្នុងពិធីប្រគល់និងទទួលអំណោយនេះលោកស្រី រាជ ផាវឿន ចៅសង្កាត់និងលោកមេភូមិផ្សារតូច បានថ្លែង​អំ​ណរគុណដល់ព្រះសហគមន៍ ដែលតែងតែជួយដល់សកម្មភាពសង្គមរបស់សង្កាត់នេះ។ សង្កាត់ទួលសង្កែទី១នេះមាន ៦ភូមិនិងប្រជាពលរដ្ឋ​ប្រមាណជា២ម៉ឺននាក់ ដែលប្រជា​ពលរដ្ឋ​មួយ​ចំនួនកំពុងជួបការលំបាក ខ្វះខាត ដោយសាររងផល​ប៉ះពាល់ពីស្ថាន​ភាពនៃការរីករាល​ដាល​មេ​រោគឆ្លងកូវីដ១៩។  

នាឱកាសនោះដែរ លោកបូជាចារ្យ ឆ័ត្រសិរី បានមាន​ប្រសាសន៍ផងដែរថា អំណោយ​ទាំង​អស់​ដែល​ព្រះសហគមន៍កាតូលិកប្រគល់ជូនសង្កាត់នាពេលនេះ គឺបានមកពីគ្រីស្តបរិស័ទ ដែលមាន​ចិត្ត​សម្បុរសធម៌បានចូលរួមវិភាគទានក្នុងឱកាសបុណ្យកាន់បុណ្ឌ-ភ្ជុំបិណ្ឌនេះ។  

លោកបូជាចារ្យបានបន្តថា ៖ «នៅថ្ងៃសៅរ៍ទី១២ ខែកញ្ញា ឆ្នាំ ២០២០ ខាងមុខនេះ​ព្រះសហគ​មន៍​ផ្សារតូចនឹងចែកអំណោយដោយផ្ទាល់ដល់បងប្អូនដែលខ្វះនៅព្រះវិហារសន្តយ៉ូសែបតែម្តង»។ កិច្ចការធម៌មេត្តារបស់គ្រីស្តបរិស័ទនេះ ជាឱកាសអង្វរព្រះជាម្ចាស់ ប្រទានការប្រោសប្រណី ដល់​វិញ្ញាណក្ខ័ន្ធជីដូនជីតា ញាតិសណ្តានរបស់ពួកគាត់ ដែលបានចែកឋានទៅហើយនោះ បានក្តី​សុខ​សាន្តរួមជាមួយព្រះអង្គ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email