នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ លោកឪពុក ចន ម៉ាង ប៉េង បានណែនាំក្រុមសង្គហៈនៃព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ប្រជុំពិភាក្សាគ្នាដើម្បីបូកសរុបផលទ្ធសកម្មភាពផ្សេងៗរបស់ក្រុមសង្គហៈដែលបានធ្វើក្នុងនៅខែតុលា កន្លងមក និងរៀបចំ សកម្មភាពសម្រាប់ខែវិច្ឆិកា ខាងមុខនេះបន្តទៀត។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមសង្គហៈនៃព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ក៏បានអរគុណលោកឪពុក Glenn (ជនជាតិភីលីពីន) ដែលបានចូលរួមសកម្មភាពជាមួយព្រះសហគមន៍អស់រយៈពេល៣ខែ ដើម្បីរៀនភាសាខ្មែរក៏ដូចជួយក្នុងកិច្ចការបម្រើព្រះសហគមន៍ក្នុងមណ្ឌលសកម្មភាពភ្នំពេញខាងជើង។ នៅដើមខែវិច្ឆិកា នេះលោកពុក Glenn នឹងបន្តដំណើរទៅភូមិភាគបាត់ដំបងបន្តទៀតដើម្បីរៀនភាសាខ្មែរ និងបម្រើព្រះសហគមន៍។សូមបញ្ជាក់ថា លោកឪពុក DiAz Glenn ជាបូជាចារ្យក្នុងក្រុម Mill Hill Missionaries និងជាជនជាតិហ្វីលីពីន។អត្ថបទនិងរូបភាពដោយ៖ លោក កាន់ វណ្ណា Kann Vanna (ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច)

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី
កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ








