មណ្ឌលនិស្សិតព្រះសហគមន៍កាតូលិក និងមណ្ឌលសិស្សសន្តហ្រ្វង់ស៊ីស្កូធ្វើដំណើរទស្សនៈកិច្ចសិក្សានៅខេត្តសៀមរាប
មណ្ឌលនិស្សិតព្រះសហគមន៍កាតូលិក និងមណ្ឌលសិស្សសន្តហ្រ្វង់ស៊ីស្កូ បានធ្វើដំណើរទស្សនកិច្ចសិក្សា នៅព្រះសហគមន៍កាតូលិកសន្តយ៉ូសែប ខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានសិស្សនិស្សិតចំនួន៧៤នាក់ ក្នុងនោះមាន១០នាក់ ជាសិស្សនៃមណ្ឌលសិស្សសន្តហ្រ្វង់ស៊ីស្កូ។គោលបំណងនៃទស្សនកិច្ចសិក្សានេះគឺចង់ឱ្យសិស្ស និស្សិត នៃមណ្ឌលរបស់ព្រះសហគមន៍កាតូលិកទាំងពីរ មានទំនាក់ទំនងល្អរវាងគ្នានឹងគ្នា ចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ ស្វែងយល់ និងទស្សនានូវប្រាង្គប្រាសាទខ្មែរមួយចំនួនដែលមានក្នុងទឹកដីខេត្តសៀមរាប បន្ថែមពីនោះមណ្ឌលបានរៀបចំនូវកម្មវិធីសិក្ខាសាលា ដើម្បីជួយពង្រឹងបន្ថែមឱ្យសិស្ស និស្សិត ស្គាល់ខ្លួនឯងកាន់តែច្បាស់លាស់ ស្វែងយល់អំពីអារម្មណ៍ គំនិត និងរូបរាងកាយ ដែលចែករំលែកនិងដឹកនាំសិក្ខាសាលាដោយលោក ឆេង ម៉ាប់ ជាអតីតនិស្សិតនៃមណ្ឌលនិស្សិតព្រះសហគមន៍កាតូលិកជំនាន់ទី៩ និងជាអ្នកទទួលខុសត្រូវ កម្មវិធីបំណិន និងគ្រួសារ នៃព្រះសហគមន៍កាតូលិកភូមិបាត់ដំបង។ អត្ថបទនិងរូបភាពដោយ៖ កញ្ញា សំបូរ សុវិជ្ជា ជានិស្សិតជំនាន់ទី២១នៃមណ្ឌលនិស្សិតកាតូលិកកម្ពុជា