លោកអភិបាល​ អូលីវីយ៉េ​ ព្រះសហគមន៍​បាន​ណែនាំ​ឲ្យយើត្រៀមខ្លួន ដើម្បី​ទទួល​ស្វាគមន៍​ព្រះយេស៊ូ​គ្រីស្ត

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ​លោកអភិបាល​ អូលីវីយ៉េ​ ថ្លែង​ក្នុង​ធម្មទេសនា​ដល់គ្រីស្តបរិស័ទនៃព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ក៏ដូចជា​សម្រាប់​គ្រីស្តបរិស័ទ​ទាំងអស់​ថា៖ ព្រះសហគមន៍​បាន​ណែនាំ​ឲ្យយើត្រៀមខ្លួន ដើម្បី​ទទួល​ស្វាគមន៍​ព្រះយេស៊ូ​គ្រីស្ត​ និង​ជា​ពេល​វេលា​មួយ​ ដើម្បី​ឲ្យ​គិត​ យើង​ជា​គ្រីស្តបរិស័ទ​ យើង​ជា​ព្រះសហគមន៍​ យើង​ជា​ប្រជា​រាស្ត្រ​របស់​ព្រះជាម្ចាស់​ យើងជាព្រះកាយព្រះគ្រីស្ត តើ​យើង​មាន​បេសកកម្ម​ និង​មាន​តួនាទី​អ្វី​ខ្លះ​នៅ​ក្នុង​ពិភព​លោក​នេះ?

ជាពិសេស​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ជាសញ្ញាដែលណែនាំឲ្យយើងភ័យខ្លាច។តួនាទី​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​គឺ​​បង្ហាញ​អំពី​ព្រះរាជ្យរបស់ព្រះជាម្ចាស់​ដែល​កំពុង​យាងមកដោយ៖

– យកចិត្ត​ទុកដាក់​នៅក្នុង​ការ​ងារប្រចាំថ្ងៃរបស់យើងដោយទទួលខុសត្រូវជាន់ខ្ពស់

– មានចិត្តមេត្តាករុណា ដោយ​អនុវត្ត​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ “សូម​អ្នក​រាល់គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់គ្នា”

– ឲ្យ​យើង​ទទួល​ខុស​ត្រូវ​នៅក្នុង​ការស្រឡាញ់​បងប្អូន​ឯទៀត​ៗយ៉ាង​ជាក់​ស្តែង​- យើង​ជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ដែល​ស្ថិត​នៅក្នុងពន្លឺរបស់ព្រះអង្គ

– បង្ហាញ​វត្តមាន​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ និងនៅក្នុងសង្គមបច្ចុប្បន្ននេះ

– យើង​រស់​នៅ​ក្នុង​ពន្លឺ​មែន​ ប៉ុន្តែ​ឲ្យ​យើង​ខិតខំ​អស់​ពី​សមត្ថភាព​ ពេល​យើង​បាន​ទទួល​ប៉ុន្មាន​ឲ្យយើងខិតខំយកចិត្តទុកដាក់ដើម្បីបានបន្ថែមទៀត សំខាន់កុំឲ្យយើងបូកជាមួយសូន្យ

– ឲ្យយើងប្រុង​ស្មារតី​ជានិច្ច​ ឲ្យយើងភ្ញាក់ស្មារតីដើម្បីរស់នៅនៅក្នុងជីវិតរបស់យើង ជាគ្រីស្តបរិស័ទដ៏ពិតប្រាកដមែន។ហេតុ​នេះ​ហើយ​ យើង​មិន​ត្រូវ​ដេកលក់​ដូច​អ្នក​ឯទៀត​ៗឡើយ ផ្ទុយទៅវិញ​ចូរប្រុងស្មារតីជានិច្ច៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email