លោកអភិបាល អូលីវីយ៉េ ព្រះសហគមន៍បានណែនាំឲ្យយើត្រៀមខ្លួន ដើម្បីទទួលស្វាគមន៍ព្រះយេស៊ូគ្រីស្ត
នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោកអភិបាល អូលីវីយ៉េ ថ្លែងក្នុងធម្មទេសនាដល់គ្រីស្តបរិស័ទនៃព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ក៏ដូចជាសម្រាប់គ្រីស្តបរិស័ទទាំងអស់ថា៖ ព្រះសហគមន៍បានណែនាំឲ្យយើត្រៀមខ្លួន ដើម្បីទទួលស្វាគមន៍ព្រះយេស៊ូគ្រីស្ត និងជាពេលវេលាមួយ ដើម្បីឲ្យគិត យើងជាគ្រីស្តបរិស័ទ យើងជាព្រះសហគមន៍ យើងជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ យើងជាព្រះកាយព្រះគ្រីស្ត តើយើងមានបេសកកម្ម និងមានតួនាទីអ្វីខ្លះនៅក្នុងពិភពលោកនេះ? ជាពិសេសអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ជាសញ្ញាដែលណែនាំឲ្យយើងភ័យខ្លាច។តួនាទីរបស់យើងជាគ្រីស្តបរិស័ទគឺបង្ហាញអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ដែលកំពុងយាងមកដោយ៖ – យកចិត្តទុកដាក់នៅក្នុងការងារប្រចាំថ្ងៃរបស់យើងដោយទទួលខុសត្រូវជាន់ខ្ពស់ – មានចិត្តមេត្តាករុណា ដោយអនុវត្តព្រះបន្ទូលរបស់ព្រះយេស៊ូ “សូមអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមកដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នា” – ឲ្យយើងទទួលខុសត្រូវនៅក្នុងការស្រឡាញ់បងប្អូនឯទៀតៗយ៉ាងជាក់ស្តែង- យើងជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ដែលស្ថិតនៅក្នុងពន្លឺរបស់ព្រះអង្គ – បង្ហាញវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងជីវិតប្រចាំថ្ងៃ និងនៅក្នុងសង្គមបច្ចុប្បន្ននេះ – យើងរស់នៅក្នុងពន្លឺមែន ប៉ុន្តែឲ្យយើងខិតខំអស់ពីសមត្ថភាព ពេលយើងបានទទួលប៉ុន្មានឲ្យយើងខិតខំយកចិត្តទុកដាក់ដើម្បីបានបន្ថែមទៀត សំខាន់កុំឲ្យយើងបូកជាមួយសូន្យ – ឲ្យយើងប្រុងស្មារតីជានិច្ច ឲ្យយើងភ្ញាក់ស្មារតីដើម្បីរស់នៅនៅក្នុងជីវិតរបស់យើង ជាគ្រីស្តបរិស័ទដ៏ពិតប្រាកដមែន។ហេតុនេះហើយ យើងមិនត្រូវដេកលក់ដូចអ្នកឯទៀតៗឡើយ ផ្ទុយទៅវិញចូរប្រុងស្មារតីជានិច្ច៕