លោកអភិបាល អូលីវីយេ ស្នើឱ្យគ្រីស្តបរិស័ទត្រៀមខ្លួនជានិច្ច

“ជីវិតរបស់យើងត្រូវត្រៀមជានិច្ចដូចស្រ្តីមានប្រាជ្ញា គឺត្រូវពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងព្រះវិញ្ញាណដ៏វិសុទ្ធ ណែនាំយើងឱ្យមានជំនឿ មានសេចក្ដីស្រឡាញ់ ដឹងខុសដឹងត្រូវ ស្គាល់សេចក្ដីពិត មានចិត្តស្លូតបូត ចេះលើកលែងទោស និងគោរពកោតខ្លាចព្រះជាម្ចាស់ជានិច្ច”។ នេះជាប្រសាសន៍ របស់លោក អូលីវីយេ ជ្មីតអីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានថ្លែងនៅក្នុង ធម្មទេសនារបស់លោកក្នុងអភិបូជានៅព្រះវិហារសន្តីម៉ារី ម៉ាដាឡា នៃមណ្ឌល សកម្មភាព ភ្នំពេញ ខាង ជើង កាលពីថ្ងៃទី៨ វិច្ឆិកា ២០២០នេះ។

លោកអូលីវីយេបញ្ជាក់ទៀតថា អត្ថបទគម្ពីរណែនាំឱ្យយើងប្រុងស្មារតីនឹងស្ថានភាពបច្ចុប្បន្ន។ តាមពិតជីវិតរបស់យើងត្រូវរៀបចំជានិច្ច។

ក្នុងរដូវកាលកូវីដ១៩នេះ ណែនាំឱ្យយើងភ្ញាក់ស្មារតីផងដែរ ដែលជាហេតុនាំឱ្យយើងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល។ លោកបន្តថា យើងជាគ្រីស្តបរិស័ទ យើងត្រូវរៀបចំជីវិតរបស់យើងជានិច្ច ត្រៀមខ្លួនជានិច្ច ដើម្បីស្វាគមន៍ព្រះយេស៊ូដែលចង់ជួបយើងនៅថ្ងៃណាមួយ។

លោកបន្ថែមថា កូវីដ១៩ នាំឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ដែលជាពេលវេលាមួយដើម្បីឱ្យយើងភ្ញាក់ស្មារតី ធ្វើដូចម្ដេចដើម្បីអាចចូលរួមយ៉ាងសកម្មនៅក្នុងជីវិតរបស់យើង នៅក្នុងនយោបាយ សេដ្ឋកិច្ច វប្បធម៌ ដើម្បីឱ្យជីវិតរបស់យើងអាចបំភ្លឺបងប្អូនឯទៀតៗ។

ក្នុងពេលនេះដែរ លោកអភិបាលអូលីវីយេ ក៏បានលើកឡើងផងដែរអំពីបន្ទូលរបស់សម្ដេចប៉ាបថា “នៅលើផែនដីនេះ យើងជាបងប្អូន ជាគ្រួសារតែមួយ ជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់តែមួយ”។

ក្នុងអត្ថន័យនេះ លោកអភិបាអូលីវីយេ បានក្រើនរំឭកដល់គ្រីស្តបរិស័ទកាតូលិកក្នុងប្រទេសកម្ពុជាទាំងអស់គួរធ្វើដើម្បីក្លាយជាគ្រួសារតែមួយគឺ៖ សុខចិត្តសាមគ្គី សន្ទនាដោយផ្ទាល់ដើម្បីសម្រុះសម្រួលបញ្ហា និងនិយាយពីបញ្ហាជាមួយគ្នាដោយផ្ទាល់មាត់។

សព្វថ្ងៃយើងមានការភ័យខ្លាចជំងឺកូវីដ ប៉ុន្តែសូមកុំឱ្យការភ័យខ្លាចរបស់យើងទៅជាវប្បធម៌ថ្មី តែយើងត្រូវប្រុងប្រយ័ត្នដោយរក្សាអនាម័យ ដោយមិនបិទដួងចិត្តរបស់យើងឡើយ។

លោកបញ្ជាក់ថា កុំឱ្យវប្បធម៌ថ្មី ធ្វើឱ្យយើងមានចិត្តចង្អៀតចង្អល់ មានភាពអាត្មានិយម ប៉ុន្តែសូមឱ្យយើងមានចិត្តសាមគ្គីដើម្បីណែនាំយើងមានជីវិតថ្មីនៅក្នុងពិភពថ្មីដែលពោរពេញដោយក្ដីសង្ឃឹម។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email