សិស្សនុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសសន្តហ្វ្រង់ស្វ័រប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ដុបបចេ្ចកទេស) ១០០%

សិស្សានុសិស្សថ្នាក់អប់រំបច្ចេកទេសជំនាញក្សេត្រសាស្ត្រ ជំនាន់ទី៣ នៃវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ឯកជន សន្តហ្រ្វង់ស្វ័រ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ   ក្នុងការប្រឡងសញ្ញាបត្របច្ចេកទេស  និងវិជ្ជាជីវៈកម្រិត៣   (សញ្ញាបត្រទុតិយភូមិបច្ចេកទេស) នាសម័យប្រឡងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ។

ក្នុងនាមជានាយក ក៏ដូចជាគណៈគ្រប់គ្រងទាំអស់នៃវិទ្យាល័យខាងលើ លោក យុន សំអាត បានមានប្រសាសន៍ថា ទំនាក់ទង​នឹងចំនួន​លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិកន្លងទៅនេះជាប់១០០% ដែលនៅក្នុងនោះមានសិស្ស៣នាក់ជាប់និទេស B និង ១០នាក់​ផ្សេង​ទៀត​ជាប់​និទេស C សិស្ស៣នាក់បានទទួលនិទេស D និងមានម្នាក់បានទទួលនិទេស E។

លោកបន្ថែមថា ការទទួលបានលទ្ធផលល្អបែបនេះ ពិតជាធ្វើឱ្យយើងមានមោទនភាព និងមានក្ដីអំណរសប្បាយយ៉ាងខ្លាំង​ដែលបាន​ឃើញ​សិស្ស​​ទាំងអស់បានយកចិត្តទុកដាក់ចំពោះអនាគតរបស់ពួកគេ។

លោកនាយកបញ្ជាក់ផងដែរថា ទោះបីជាមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩ រហូតដល់ក្រសួងអប់រំយុវជននិងកីឡា ពន្យា​និងដាក់វិស្សមកាល​មុនពេលកំណត់ ប៉ុន្តែសាលា នៅតែបន្តសកម្មភាពដោយមានយុទ្ធសាស្ត្រ និងផែនការណ៍ជាច្រើន ដើម្បីអនុវត្តន៍ និងមាន​សិស្សា​នុសិស្ស​ចូលរួមសហការយ៉ាងសកម្មផងដែរ។

នៅក្នុងឱកាសនេះផងដែរ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាស្ថាបនិកនៃវិទ្យាល័យចំណេះទូទៅ និងឯកទេសវិជ្ជាជីវៈសន្តហ្វ្រង់ស្វ័រ បានថ្លែងនៅក្នុងសារលិខិតរបស់លោក ដោយចូលរួមអបអរសាទរដល់សិស្សទាំងអស់ដែលបានតស៊ូ និងយកចិត្តទុកដាក់រៀបចំអនាគតដ៏ភ្លឺស្វាងរបស់ពួកគេ។ លោកក៏បានថ្លែងអំណរគុណ  ដល់លោកនាយក នាយិការង  និងលោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សាទាំងអស់ ដែលបានយកចិត្តទុកដាក់បង្រៀនតាមអនឡាញ(online) នៅអំឡុងពេលជួបវិបត្តិកូវីដ-១៩ ក៏ដូចជាការខិតខំយកចិត្តទុកដាក់បង្រៀនបំប៉នបន្ថែមដល់សិស្ស និងយកចិត្តទុកដាក់ដឹកនាំ ការពិសោធការសរសេររបាយការណ៍ និងការការពារលើរបាយការណ៍គម្រោងប្រតិបត្តិរបស់សិស្សរហូតដល់ទទួលបាននូវភាពជោគជ័យជាស្ថាពរ៕

ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email