សាលាបច្ចេកទេសដុន បូស្កូ មានវត្តមាននៅក្នុងប្រទេសកម្ពុជា រយៈពេល៣០ឆ្នាំ

នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ សាលាបច្ចេកទេសដុន បូស្កូនៅប្រទេសកម្ពុជា បានប្រារព្ធកម្មវិធីបើកខួបនៃ «វត្តមានដុន បូស្កូ៣០ឆ្នាំ» នៅប្រទេសកម្ពុជា។

កម្មវិធីនេះប្រព្រឹត្តិឡើងតាមរយៈវីដេអូ Conference ក្រោមអធិបតីភាពលោកបូជាចារ្យ រ៉ូអែល សូតូ ដែលជា​អធិការមូលនិធិដុន បូស្កូកម្ពុជា នៅសាលាបច្ចេកទេសដុន បូស្កូភ្នំពេញ។

ថ្លែងនៅក្នុងធម្មទេសនាបើកកម្មវិធី លោកបូជាចារ្យ រ៉ូអែល សូតូ បានប្រសាសន៍ថា ៖«លោកឪពុកយ៉ូហាន បូស្កូ កើតមកជាកូនកសិករក្រីក្រ ដែលកើតមកដើម្បីជួយដល់យុវជនក្រីក្រ»។

លោកបានបន្តថា លោកយ៉ូហាន បូស្កូ ជាកូនកំព្រាឪពុកតាំងពីកុមារភាព ដោយ​ទុកឱ្យលោករស់នៅជាមួយម្តាយជាស្រ្តី​មេម៉ាយ និងបងប្រុសរបស់​លោកម្នាក់។ បន្ទាប់ពីលោកយ៉ូហាន បូស្កូ ទទួលអគ្គសញ្ញាជាបូចារ្យ លោកបានបំពេញបេសកម្មជួយដល់យុវជនក្រីក្រ ដែលគេបោះបង់ចោល។

លោកអធិការដដែលរូបនេះ​បាន​បន្តទៀតថា យុវជនដែលសង្គមបោះបង់ចោល លោកបូជាចារ្យ​បូស្កូបានផ្តល់ឱ្យនូវកន្លែងស្នាក់នៅ ព្រមទាំងអាហារ និងជំនាញដើម្បីឱ្យពួកគេអាចយកទៅធ្វើការដើម្បីប្រកបរបរចិញ្ចឹមជីវិត។

តាមរយៈលោកបូស្កូ យុវជនរាប់លាននាក់នៅជុំវិញពិភពលោក បានផ្លាស់ប្តូរវាសនា ក្នុងនោះក៏មានយុវជននៅក្នុងប្រទេសកម្ពុជាផងដែរ។

កម្មវិធីនេះមានការចូលរួមពីសាលាដុន បូស្កូផ្នែកបុរសខេត្តកែប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងសាលាបច្ចេកទេសដុន បូស្កូភ្នំពេញ។ កម្មវិធីនេះប្រារព្ធឡើងដើម្បីរំលឹកពីវត្តមាន ៣០ ឆ្នាំរបស់មូលនិធិ ដុនបូស្កូនៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា តាំងពីឆ្នាំ១៩៨៨ មូលនិធិដុន បូស្កូ មានសកម្មភាពជួយបង្រៀនវិជ្ជាជីវៈដល់យុវជនយុវនារីខ្មែរនៅក្នុងជំរុំជនភៀសខ្លួននៅតាមបន្ទាត់ព្រំដែនខ្មែរ-ថៃ។ ពេលនោះមូលនិធិនេះ ចូលមកកម្ពុជាក្រោយការស្នើសុំរបស់អង្គការសហប្រជាជាតិ។

មូលនិធិដុន បូស្កូបានចូលមកដល់ប្រទេសកម្ពុជា ជាផ្លូវការក្នុងឆ្នាំ១៩៩១។ តាមរយៈមូលនិធិនេះ សាលាបច្ចេកទេសដុន បូស្កូបានបង្កើតឡើងសំរាប់បណ្តុះបណ្តាលវិជ្ជាជីវៈ ដូចជា ជំនាញអគ្គិសនី មេកានិច អេឡេចត្រូនិក គ្រឿងម៉ាស៊ីន រោងពុម្ភ ជំនាញបំរើការនៅតាមសណ្ឋាគារ និងទេស​ចរណ៍ ជំនាញកាត់ដេរ លេខាធិការនិងគណនេយ្យ និងជំនាញផ្នែកទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយជាដើម។

លោកគ្រូទ្រី សីហា ជំនួយការមូលនិធិដុន បូស្កូកម្ពុជា បានអោយដឹងថា ក្នុងរយៈពេល ៣០ ឆ្នាំមកនេះដុន បូស្កូបានរីកលូតលាស់បានរហូតដល់ ៥ សាខានៅជុំវិញប្រទេសកម្ពុជា និងបានផ្ទេរជំនាញទៅដល់យុវជនកម្ពុជា បានជិត ២០០០០ នាក់។ ដោយអតីតសិស្សចេញពី ដុន បុស្កូភាគច្រើនទទួលបានការងារល្អ និងមួយចំនួនទៀតបានយកជំនាញទៅបើកអាជីវកម្មផ្ទាល់ខ្លួនទៀតផង។ ពិសេសជាងនេះទៅទៀត ដុន បូស្កូតែងទទួលបានការឆ្លើយតបពី ក្រុមហ៊ុន សហគ្រិនផ្សេងៗថា សិស្សពីដុន បូស្កូភាគច្រើនតស៊ូក្នុងការងារ និងមានសិលធម៌ល្អ ស្មោះត្រង់និងព្យាយាមធ្វើការ។

លោកបានបន្តទៀតថា មូលនិធិដុន បូស្កូមិនត្រឹមតែមានបណ្តោះបណ្តាលវិជ្ជាជីវៈប៉ុណ្ណោះទេ ដុន បូស្កូក៏មានមូលនិធិសំរាប់កុមារផងដែរ ដោយក្នុងឆ្នាំនេះ មូលនិធិកំពុងផ្តល់ជំនួយដល់កុមារ ជាង ១០០០ នាក់នៅទូទាំងប្រទេស ដោយជំនួយអង្គការនេះ ផ្តល់អោយកុមារតាំងពីតូចរហូតបានរៀនចប់ថ្នាក់ទី ១២។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email