សាលាបច្ចេកទេសដុន បូស្កូ មានវត្តមាននៅក្នុងប្រទេសកម្ពុជា រយៈពេល៣០ឆ្នាំ
នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ សាលាបច្ចេកទេសដុន បូស្កូនៅប្រទេសកម្ពុជា បានប្រារព្ធកម្មវិធីបើកខួបនៃ «វត្តមានដុន បូស្កូ៣០ឆ្នាំ» នៅប្រទេសកម្ពុជា។ កម្មវិធីនេះប្រព្រឹត្តិឡើងតាមរយៈវីដេអូ Conference ក្រោមអធិបតីភាពលោកបូជាចារ្យ រ៉ូអែល សូតូ ដែលជាអធិការមូលនិធិដុន បូស្កូកម្ពុជា នៅសាលាបច្ចេកទេសដុន បូស្កូភ្នំពេញ។ ថ្លែងនៅក្នុងធម្មទេសនាបើកកម្មវិធី លោកបូជាចារ្យ រ៉ូអែល សូតូ បានប្រសាសន៍ថា ៖«លោកឪពុកយ៉ូហាន បូស្កូ កើតមកជាកូនកសិករក្រីក្រ ដែលកើតមកដើម្បីជួយដល់យុវជនក្រីក្រ»។ លោកបានបន្តថា លោកយ៉ូហាន បូស្កូ ជាកូនកំព្រាឪពុកតាំងពីកុមារភាព ដោយទុកឱ្យលោករស់នៅជាមួយម្តាយជាស្រ្តីមេម៉ាយ និងបងប្រុសរបស់លោកម្នាក់។ បន្ទាប់ពីលោកយ៉ូហាន បូស្កូ ទទួលអគ្គសញ្ញាជាបូចារ្យ លោកបានបំពេញបេសកម្មជួយដល់យុវជនក្រីក្រ ដែលគេបោះបង់ចោល។ លោកអធិការដដែលរូបនេះបានបន្តទៀតថា យុវជនដែលសង្គមបោះបង់ចោល លោកបូជាចារ្យបូស្កូបានផ្តល់ឱ្យនូវកន្លែងស្នាក់នៅ ព្រមទាំងអាហារ និងជំនាញដើម្បីឱ្យពួកគេអាចយកទៅធ្វើការដើម្បីប្រកបរបរចិញ្ចឹមជីវិត។ តាមរយៈលោកបូស្កូ យុវជនរាប់លាននាក់នៅជុំវិញពិភពលោក បានផ្លាស់ប្តូរវាសនា ក្នុងនោះក៏មានយុវជននៅក្នុងប្រទេសកម្ពុជាផងដែរ។ កម្មវិធីនេះមានការចូលរួមពីសាលាដុន បូស្កូផ្នែកបុរសខេត្តកែប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងសាលាបច្ចេកទេសដុន បូស្កូភ្នំពេញ។ កម្មវិធីនេះប្រារព្ធឡើងដើម្បីរំលឹកពីវត្តមាន …
សាលាបច្ចេកទេសដុន បូស្កូ មានវត្តមាននៅក្នុងប្រទេសកម្ពុជា រយៈពេល៣០ឆ្នាំ Read More »