អធិដ្ឋានសំរាប់ ប្រទេសមីយ៉ាន់ម៉ា

តាមសេចក្តីរាយការណ៍ព័ត៌មានបរទេស បានឲ្យដឹងថា កងកំលាំងយោធាប្រទេសមីយ៉ានម៉ា បានធ្វើ «រដ្ឋប្រហារ»ដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី ដែលឈ្នះឆ្នោត កាលពេលវេលាអធ្រាត្រឆ្លងចូលព្រឹកថ្ងៃចន្ទទី០១ ខែកុម្ភះ ឆ្នាំ២០២១នេះ។

ប្រទេសមីយ៉ានម៉ា បានរៀបចំការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយលទ្ធផល ឈ្នះឆ្នោតបានទៅលើ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី។ លទ្ធផលនេះមានការសាទរ ពីសហគមន៍អន្តរជាតិផងដែរ។ ប៉ុន្តែ ខាងក្រុមយោធា បានបដិសេធ មិនទទួលយកលទ្ធផលឆ្នោតនេះទេ ហើយចោទថាការបោះឆ្នោតមិនតម្លាភាព និងមានបន្លំសន្លឹកឆ្នោត ។ ក្រុមនេះបានតវាតាមផ្លូវតុលាការផង ក៏មិនឈ្នះផងដែរ។ ចុងក្រោយក្រុមយោធាធ្វើ «រដ្ឋប្រហារ» បានចាប់ខ្លួន លោកស្រី អ៊ុងសាន ស៊ូជី រួមនឹងឥស្សរជនមួយចំនួនទៀតឃុំខ្លួន។ ។ ក្រុមយោធា បានលើក អនុប្រធានាធិបតីឲ្យឡើងជាប្រធានាធិបតីបណ្តោះអាសន្ន និងបានប្រកាសដាក់ ប្រទេសនេះទាំងមូលក្នុងគ្រាមានអាសន្នរយៈពេលមួយឆ្នាំ។

នេះជាសភាពការណ៍ប្រែប្រួលថ្មីគួរឲ្យព្រួយបារម្មណ៍អំពីស្ថេរភាពសន្តិសុខ និងសន្តិភាពក្នុងតំបន់ និងសហគមន៍អាស៊ាន។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់

តាកែវ៖ សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលមានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតមោទនភាពសារជាថ្មី ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាសម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងកម្រិតរហូតដល់ ១០០ភាគរយ។ បើតាមការបញ្ជាក់របស់លោក ប៊ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានបេក្ខជនចូលរួមការប្រឡងឌីប្លូមចំនួន

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកស្វាយប៉ាក (គីឡូលេខ១១ រាជធានីភ្នំពេញ) បានប្រារព្ធពិធីបុណ្យ និងប្រទានពរព្រះវិហារថ្មីរបស់ខ្លួនយ៉ាងអធិកអធម ដែលមានឈ្មោះថា «ព្រះវិហារសន្តីម៉ារីម៉ាដាឡា» ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េជ្មីតហស្លេ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល សិលាសួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៃជីវិត និងការរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នេះ។ នៅក្នុងពិធីនេះ លោកអភិបាល អូលីវីយ៉េ បានរំលឹកអំពីប្រវត្តិ និងការធ្វើដំណើររបស់ព្រះសហគមន៍ ដោយភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់របស់លោក។

អភិបាល​ព្រះសហគមន៍​កាតូលិក​បំផុសសារ «សន្តិភាពនិងភាតរភាព»

ខេត្តតាកែវ៖ ការពង្រឹងសន្តិភាព សុខដុមរមនា និងសាមគ្គីភាពរវាងសាសនានិង​សាសនា ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់ពីសំណាក់​មេដឹកនាំ​សាសនា​ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គមេត្រី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងភូមិពងទឹកខាងត្បូង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ និស្សិត សិស្សានុសិស្ស

Subscribe to our newsletter

Don't miss new updates on your email