និស្សិតនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សា

និស្សិតជំនាន់ទី៨នៃសាលាបច្ចេកទេសដុនបូស្កូកែប ទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សារថ្នាក់ជាន់ខ្ពស់បច្ចេកទេសពីសាលាបច្ចេកទេសដុនបូស្កូខេត្តកែបក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

លោកបូជាចារ្យ លី សំណាង អធិការសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានមានប្រសាសន៍ទៅកាន់និស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០២០ ឲ្យយកជំនាញដែលបានរៀនទៅប្រកបការងារ ដើម្បីអភិវឌ្ឍខ្លួនឯង គ្រួសារ និងអភិវឌ្ឍសង្គមជាតិកម្ពុជា។

លើសពីនេះទៅទៀត លោកបូជាចារ្យ ក៏បានរំលឹកដល់និស្សិតទាំងអស់ឲ្យប្រព្រឹត្តខ្លួនជាមនុស្សល្អ ស្មោះត្រង់ ចេះគោរពមនុស្សជុំវិញខ្លួន គោរពសាសនា និងច្បាប់សង្គម ចៀសឆ្ងាយពីគ្រឿងញៀន។

និស្សិតជំនាន់ទី៨ ដែលបានសិក្សារយៈពេលពីរឆ្នាំ គឺពីឆ្នាំ២០១៨-២០២០ មានចំនួន១៧៩នាក់ ក្នុងនោះនារីចំនួន៨៧នាក់ លើមុខជំនាញចំនួន៤ គឺទំនាក់ទំនងសង្គមនិងប្រព័ន្ធផ្សព្វផ្សាយ គណនេយ្យនិងលេខាធិការ សណ្ឋាគារនិងបដិសណ្ឋារកិច្ច និងជំនាញអគ្គិសនី។

ឯកឧត្តមសោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានថ្លែងអំណរគុណដល់សាលាដុនបូស្កូដែលបានមកដំណើរការបណ្តុះបណ្តាលវិជ្ជាជីវៈនៅខេត្តកែបអស់រយៈពេលជាង១០មកហើយ។ ក្រោមវត្តមានសាលានេះ យុវជនយុវនារីនៅក្នុងតំបន់បានទទួលនូវចំណេះជំនាញ ជាពិសេសសិស្សដែលចេញពីសាលាដុនបូស្កូមានសីលធម៌និងសណ្ឋាប់ធ្នាប់ល្អ។

យ៉ាងណាមិញ ឯកឧត្តម ក៏បានជូនពរដល់និស្សិតដែលបានបញ្ចប់ការសិក្សានាឱកាសនោះ ឱ្យទទួលបានមុខរបរការងារល្អសម្រាប់ជីវិត និងក្លាយជាបុគ្គលល្អនៅក្នុងសង្គម។

គិតមកដល់ឆ្នាំ ២០២១ នេះ សាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានបណ្តុះបណ្តាលនិសិ្សតបានជាង ១០០០នាក់មកហើយដោយនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាលានេះជាង៩០ភាគរយសុទ្ធតែទទួលបានការងារធ្វើ និងមួយចំនួនទៀតយកជំនាញពីសាលាទៅបង្កើតមុខរបរដោយខ្លួនឯង។

សិស្សដែលមករៀននៅសាលានេះត្រូវតែជាយុវជនយុវនារីក្រីក្រ មកពីខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថាសាលាបច្ចេកទេសដុនបូស្កូខេត្តកែប គឺជាសាលាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលស្ថិតក្រោមអង្គការមូលនិធិដុនបូស្កូកម្ពុជា របស់ព្រះសហគមន៍កាតូលិក។ សាលានេះបានស្ថាបនាឡើងនៅអំឡុងឆ្នាំ ២០០១ ដោយពេលនោះ មានបង្រៀនជំនាញកាត់ដេរ។

បច្ចុប្បន្នសាលានេះ មានជំនាញធំៗចំនួនបួន ដោយផ្តល់ការសិក្សាដល់សិស្សរយៈពេល២ឆ្នាំ លើមុខជំនាញ ទំនាក់ទំនងសង្គមនិងប្រព័ន្ធផ្សព្វផ្សាយ គណនេយ្យនិងលេខាធិការ សណ្ឋាគារនិងបដិសណ្ឋារកិច្ច និងជំនាញអគ្គិសនី។

ក្រៅពីការបណ្តុះបណ្តាលជំនាញ សាលាបច្ចេកទេសដុនបូស្កូខេត្តកែបក៏មានកម្មវិធីមូលនិធិ សម្រាប់កុមារផងដែរ ដោយមូលនិធិនេះ ផ្តោតសំខាន់ចំពោះកុមារនៅក្នុងតំបន់ក្នុងខេត្តនេះ និងតំបន់មួយចំនួនដែលមានកុមារងាយរងគ្រោះ ដូចជាកុមារនៅស្រុកព្រៃកាបាសខេត្តតាកែវ និងកុមារនៅឃុំកោះស្លាស្រុកឈូក ខេត្តកំពត។ លើសពីនេះទៅទៀត មូលនិធិកុមារនេះ ក៏បានបំពេញបេសកម្មទៅខេត្តរតនគិរី ដែលជាខេត្តដាច់ស្រយាលនៅក្នុងប្រទេសកម្ពុជាផងដែរ។ ដូចជាការជួយដល់កុមារដែលគ្មានលទ្ធភាពទៅសាលាបាន មូលនិធិដុន បូស្កូបានផ្តល់កន្លែងស្នាក់នៅ និងម្ហូបអាហារ នៅក្នុងសាលាបច្ចេកទេសដុន បូស្កូខេត្តកែប។ ហើយសំរាប់កុមារ មួយចំនួនខាង មូលនិធិផ្តល់អោយដូចជាសំភារៈសិក្សា និងកង់សំរាប់ធ្វើដំណើរទៅសាលាជាដើម៕

អត្ថបទដោយចេង ជុំនិត្យ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email