ជំនួបយុវជនកាតូលិកមណ្ឌលសកម្មភាពភ្នំពេញខាងជើង

យុវជនដែលមានអាយុចន្លោះ១៣ដល់១៨ឆ្នាំ នៅតាមបណ្ដាព្រះសហគមន៍ ទាំង៩នៃមណ្ឌលសកម្មភាពភ្នំពេញខាងជើងចំនួន៥០នាក់ ចួបជុំគ្នានាល្ងាច ថ្ងៃទី២៩ ដល់ថ្ងៃទី៣១ មករា ២០២១ ដើម្បីរិះគិតរួមគ្នាក្រោមប្រធានបទ “ចេញទៅប្រកាសដំណឹងល្អ” នៅព្រះវិហារសន្តយ៉ូសែប ផ្សារតូច និងដឹកនាំដោយលោកបូជាចារ្យ ផ្រមផុង ស៊ីហារ៉ាត់ (ប៊ឺត)។

យុវជន ហួត ម៉េងធូ ជាប្រធានយុវជន បានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងដើម្បី ជួយដល់យុវជននៅក្នុងមណ្ឌលសកម្មភាពភ្នំពេញខាងជើង ទាំងអស់ឱ្យមានសកម្មភាពរួមគ្នា និងបានស្គាល់គ្នាទៅវិញទៅមក ហើយក៏ជាមធ្យោបាយមួយដើម្បីបង្រៀនពួកគាត់ឱ្យចេះសាមគ្គីគ្នាដែរ។ ប្រធានយុវជនបន្តថា យុវជនគឺជាស្នូលនៃព្រះសហគមន៍ ដូច្នេះពួកគេត្រូវដឹងពីតួនាទី និងមានសកម្មភាពអ្វីខ្លះ ដើម្បីចេញទៅប្រកាសដំណឹងល្អ នៅក្នុងជីវិតប្រចាំថ្ងៃ នៅក្នុងព្រះសហគមន៍ និងនៅក្នុងសង្គម ដោយបង្កើតសកម្មភាពនានានៅក្នុងព្រះសហគមន៍ផ្ទាល់ខ្លួនរបស់ពួកគេ ក៏ដូចជា ការប្រកាសដំណឹងល្ អតាមរយៈបណ្ដាញសង្គមផងដែរ។

លោកបូជាចារ្យ ប៊ឺត បានមានប្រាសាសន៍ ទៅកាន់យុវជនទាំងអស់ថា ប្រសិនបើយើងមានចិត្តចង្អៀត ចិត្តច្រណែន តើយើងទៅប្រកាសអ្វី? លោកបន្តថា ការប្រកាសដំណឹងល្អគឺចេញពីខ្លួនយើងផ្ទាល់ ដោយចាប់ផ្ដើមធ្វើជាគំរូដល់គេ និងបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ឱ្យគេឃើញ។

លោករំឭកអំពីអត្ថបទព្រះគម្ពីរថា ហេតុអ្វីបានជាខ្មោចស្គាល់ព្រះយេស៊ូ? រីឯយើងទាំងអស់គ្នានៅទីនេះវិញ តើយើងស្គាល់ព្រះយេស៊ូឬអត់? លោកថា ប្រសិនបើយើងស្គាល់ព្រះយេស៊ូ នោះយើងនឹងប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះយេស៊ូ ដោយមានចិត្តស្រឡាញ់ និងចិត្តមេត្តាករុណាអាណិតអាសូរ។ ក្រៅពីការណែនាំ អំពីរបៀបនៃការប្រកាសដំណឹងល្អ លោកបូជាចារ្យ ក៏បានដាស់តឿនយុវជនឱ្យយល់ពីតម្លៃរបស់ខ្លួន ក៏ដូចជាការរស់នៅប្រចាំថ្ងៃ ជាពិសេសលោកក៏បានបង្ហាញផងដែរនូវអ្វីដេលមនុស្សយើងមិនអាចយកលុយទៅទិញបាន ដើម្បីជួយដល់យុវជនក្នុងការប្រើប្រាស់ជីវិតឱ្យបានពេញលេញ ដូចជា ខ្យល់ដង្ហើម ឱកាស និងពេលវេលា។

យុវនារី សុខ ចន្ថា មកពីព្រះសហគមន៍ ពោធិ៍ធំ បានឱ្យដឹងថា រយៈពេលសិក្ខាប៉ុន្មានថ្ងៃនេះ ខ្ញុំបានទទួលចំណេះដឹងជាច្រើន អំពីរបៀបនៃការប្រកាសដំណឹងល្អ តាមវិធីសាស្ត្រផ្សេងៗ ដូចជាការប្រកាសដំណឹងល្អទៅគ្រួសារ មិត្តភក្តិ ឬអ្នកជុំវិញយើងតាមវិធីងាយៗ ដោយមិនចាំបាច់ដូចព្រះយេស៊ូពេក គឺគ្រាន់តែសកម្មភាពអធិដ្ឋានមុនញ៉ាំបាយក៏អាចប្រកាសដំណឹងល្អបានដែរ។ ការប្រកាសដំណឹងល្អនេះ ជាតួនាទីរបស់ខ្ញុំជាគ្រីស្តបរិស័ទ និងជួយឱ្យខ្ញុំកាន់តែមានជំនឿរឹងមាំបន្ថែមទៀត។ នេះជាជំនួបដំបូងរបស់ក្រុមយុវជនរបស់ មណ្ឌល​សកម្មភាព​ភ្នំពេញខាងជើង មកពី៩ព្រះសហគមន៍ដូចជា ផ្សារតូច អរិយក្សត្រ ពោធិ៍ធំ ក្ដីកណ្ដាល មាត់ក្រសាស់ ព្រែកតាទែន សែនសុខ ស្វាយប៉ាក និងកំពង់ហ្លួង។

កាលពីឆ្នាំ២០២០ ក្រុមយុវជនគ្រោងនឹងមានជំនួបផ្ទាល់បែបនេះ ប៉ុន្តែត្រូវបានខកខានដោយបញ្ហាកូវីដ១៩ ហេតុនេះក្រុមយុវជនក៏បាន បង្កើតកម្មវិធីដើម្បីចួបជុំ និងមានទំនាក់ទំនងរវាងគ្នានិងតាមរយៈបណ្ដាញសង្គម ដោយការបង្កើតផេកក្រុមយុវជនមណ្ឌលសកម្មភាពភ្នំពេញខាងជើង និងមាន ការផ្សាយផ្ទាល់ នូវកម្មវិធីកម្សាន្ត សំណួរនិងចម្លើយជាមួយយុវជនផងដែរ៕

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email