អភិបាលភូមិភាគភ្នំពេញណែនាំគ្រីស្តបរិស័ទឱ្យយកចិត្តទុកដាក់ស្ដាប់ព្រះបន្ទូលព្រះជាម្ចាស់

នា​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅព្រះវិហារ​សន្ត​យ៉ូសែប​ផ្សារ​តូចនៃ​ព្រះសហគមន៍​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ​ បាន​ប្រារព្ធ​កម្មវិធី «​អធិ​ដ្ឋាន​សម្រាប់​ការ​ត្រាស់​ហៅពេញ​មួយ​យប់​​លើក​ទី៩៨» ក្រោម​ការ​​ដឹក​នាំ​ពី​លោក​អីលីវីយ៉េ ​ជ្មីត​អ៊ី​ស្ល៊ែរ អភិបាល​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ និង​​មាន​ការ​ចូលរួម​ពី​គ្រីស្ត​បរិស័ទ​ផងដែរ​។

​លោក​អភិបាល អូលីវីយ៉េ បាន​ថ្លែងក្នុង​ឱ​កាសនោះថា នេះជាវេលាមួយ​ដ៏​ល្អ​​ដើម្បី​សូម​ព្រះជា​ម្ចាស់​បើក​ចិត្ត​គំនិត​យុវជនយុវនារី​ឱ្យ​ដើរ​តាម​ព្រះជាម្ចាស់​និងឱ្យ​មើល​ឃើញពី​ការ​ត្រាស់​ហៅ​របស់ព្រះអង្គ​។

នៅ​ក្នុង​ពិធី​បុណ្យ​អភិបូជា​បើក​កម្មវិធី​អធិ​ដ្ឋាន​នេះ លោក​អភិបាល​បាន​ណែនាំ​​គ្រីស្ត​បរិស័ទ​ទាំង​អស់នៅក្នុង​ធម្ម​ទេស​នាឱ្យ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ព្រះបន្ទូល​របស់ព្រះជាម្ចាស់។ លោក​បាន​មាន​ប្រសាសន៍ថា៖ «ប្រសិន​បើ​យើង​ផ្ទាល់​ខ្លួន​មិន​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​​​​ តើ​ធ្វើ​ដូចម្ដេច​នឹង​អាច​ឆ្លើយតបបាន?​»

លោកអភិបាល​រូបនេះ​បាន​ផ្តល់​​នូវ​អនុសាសន៍សំខាន់ចំនួន​៤ដើម្បី​ដើរ​តាមព្រះជាម្ចាស់ គឺទី១ គ្រប់គ្នា​​នៅជិត​ព្រះជាម្ចាស់​ដែល​មាន​ឫទ្ធានុភាព​សព្វ​ប្រការ មិន​វិនិច្ឆ័យ​ធ្វើ​ឱ្យ​ធ្លាក់​ទឹក​ចិត្ត​ និង​អស់​សង្ឃឹម។ តែ​ផ្ទុយ​មកវិញ ដើម្បី​ណែនាំ​​ឱ្យ​ចូល​ទៅ​ក្នុង​ព្រះ​ពន្លឺ​របស់ព្រះអង្គ​ ដោយ​ស្គាល់​អ្វី​ល្អអ្វី​អាក្រក់ និង​ប្រកាស​ដំណឹង​ល្អ​ឱ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត។

លោក​បន្តទៀតថា ចំណុចទី២គឺ​ វិញ្ញាណ​ក្ខន្ធ​របស់​សន្ត​សន្តី ដែល​ដើរ​តាមព្រះជាម្ចាស់​ គឺ​ជា​គំ​រូពិសេស​​នៅក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​​ស្រឡាញ់​ព្រះ​ជាម្ចាស់​ និង​ជាវិញ្ញាណ​ក្ខន្ធ​អ្នក​សុចរិត។  លោក​អភិបាល អូលីវីយ៉េ លើកឡើងថា ៖ «ទី៣ នៅពេល​យើង​ដើរ​រក​ព្រះជាម្ចាស់ គឺ​យើង​ចូ​ល​មក​ស្ពាន​នៃ​សម្ព័ន្ធ​មេត្រី​ថ្មី​ ដោយ​មិន​នៅ​ម្នាក់​ឯង តែ​ព្រះជាម្ចាស់​បាន​ចាប់​កំណើត​ជាមនុស្ស​ ដើម្បី​ធ្វើ​ដំណើរ​ជាមួយ​យើង​ឆ្ពោះ​ទៅ​រក​ព្រះបិតា»។ ឯអនុសាសន៍ទី៤គឺ ការ​យល់​ពី​របៀប​ថ្មី ដោយ​ចូល​ទៅ​ក្នុង​វប្បធម៌នៃការ​យក​ចិត្ត​ទុដាក់ បង្កើត​សមត្ថភាព​នៅក្នុង​ភាតរភាព មាន​ការ​សប្បាយ និង​កសាង​ចិត្ត​គំនិត​ដើម្បី​ឱ្យ​មនុស្ស​យល់​ថា [យើង]ជាមនុស្ស​ពេញ​លក្ខណៈ។​

លោកប្រាក់​ ប៊ុន​ហុង បាន​ឱ្យ​ដឹង​ថា ការ​អធិដ្ឋាន​ពេញ​មួយ​យប់​​ពិត​ជា​ជួយ​ច្រើន​សម្រាប់​ជីវិត​នៃ​ការ​ត្រាស់​ហៅ។

លោក​បានប្រាប់ថា​៖ «ការអធិដ្ឋានបានជួយ​ឱ្យ​យើង​រិះ​គិត​អំពី​​អ្វី​​ដែល​ព្រះ​ជាម្ចាស់​ត្រាស់​ហៅ​យើង​។ ជាពេល​វេលា​ដែល​យើង​អធិដ្ឋាន​សម្រាប់​ព្រះសហគមន៍​របស់​យើង​ដែរ ដោយ​សារ​ភាគ​ច្រើន​ព្រះសហគមន៍​របស់​យើង​មាន​បញ្ហា​ផ្សេងៗ​យើង​មិន​ដឹង ប៉ុន្តែ​យើង​នឹក​គិត​ដល់​ព្រះ​សហគមន៍ នឹក​គិត​ដល់​គ្រីស្ត​បរិស័ទ​របស់​យើង​ឱ្យ​េពួក​គេ​ខិត​ខំ​តស៊ូ​ក្នុង​ជីវិត​ទាំងក្នុង​គ្រួ​សារ និង​ឧបសគ្គផ្សេងៗ​ដែល​គាត់​ជួប»​។

លោកប្រាក់ ប៊ុនហុង បន្ថែមថា លោក​​ក៏​អធិដ្ឋាន​សម្រាប់​យុវជន-យុវនារី​ ដែល​កំពុង​តែរិះគិត និ​ង​ជួន​កាល​ពួកគេ​មិន​ទាន់​រក​ផ្លូវ​ច្បាស់​លាស់​នៅក្នុងជីវិត ដូចជា​ជាគូស្រករ ឬជាបុព្វ​ជិតបុព្វ​ជី​តា​ជាដើម ដើម្បី​សូម​ព្រះវិញ្ញាណ​បំភ្លឺពួកគេឱ្យ​មាន​សេចក្ដី​ក្លា​ហាន​ក្នុង​ការ​រិះគិត​​។

លោក​បាន​​បញ្ជាក់ថា ៖ «ខ្ញុំ​ក៏រិះគិត​អំពី​ខ្លួនឯង​ចំពោះ​ការ​​​ឆ្លើយ​តប​ទៅ​ព្រះ​ជាម្ចាស់​ក្នុង​ជីវិត​នៃ​ការ​ត្រាស់​ហៅ​ឱ្យ​បាន​សមរម្យ​ ដើម្បី​បំពេញ​កិច្ចការរបស់​ព្រះអង្គ»។​

ជារៀង​រាល់​ថ្ងៃព្រហស្បតិ៍នៃ​ដើម​ខែនីមួយៗ​ ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ តែង​តែ​ប្រារព្ធ​កម្មវិធីអធិដ្ឋាន​សម្រាប់​ការ​ត្រាស់​ហៅ​នេះ ដោយ​ផ្លាស់​ប្ដូរ​ទី​តាំង​វិល​ជុំ​ទៅ​តាម​មណ្ឌល​ស​ក​ម្មភាព​ទាំង​៩​របស់ព្រះសហគមន៍ភូមិភាគ​ភ្នំពេញ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់

តាកែវ៖ សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលមានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតមោទនភាពសារជាថ្មី ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាសម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងកម្រិតរហូតដល់ ១០០ភាគរយ។ បើតាមការបញ្ជាក់របស់លោក ប៊ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានបេក្ខជនចូលរួមការប្រឡងឌីប្លូមចំនួន

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកស្វាយប៉ាក (គីឡូលេខ១១ រាជធានីភ្នំពេញ) បានប្រារព្ធពិធីបុណ្យ និងប្រទានពរព្រះវិហារថ្មីរបស់ខ្លួនយ៉ាងអធិកអធម ដែលមានឈ្មោះថា «ព្រះវិហារសន្តីម៉ារីម៉ាដាឡា» ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េជ្មីតហស្លេ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល សិលាសួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៃជីវិត និងការរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នេះ។ នៅក្នុងពិធីនេះ លោកអភិបាល អូលីវីយ៉េ បានរំលឹកអំពីប្រវត្តិ និងការធ្វើដំណើររបស់ព្រះសហគមន៍ ដោយភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់របស់លោក។

អភិបាល​ព្រះសហគមន៍​កាតូលិក​បំផុសសារ «សន្តិភាពនិងភាតរភាព»

ខេត្តតាកែវ៖ ការពង្រឹងសន្តិភាព សុខដុមរមនា និងសាមគ្គីភាពរវាងសាសនានិង​សាសនា ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់ពីសំណាក់​មេដឹកនាំ​សាសនា​ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គមេត្រី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងភូមិពងទឹកខាងត្បូង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ និស្សិត សិស្សានុសិស្ស

Subscribe to our newsletter

Don't miss new updates on your email