Day: February 11, 2021

សម្ព័ន្ធអង្គការកាតូលិកដើម្បីមេត្តាករុណានិងការអភិវឌ្ឍ រិះគិតអំពីសកម្មភាពឆ្នាំ២០២១

សម្ព័ន្ធ​អង្គ​ការ​កាតូលិក​ដើម្បីមេត្តា​ករុណានិង​​ការ​អភិវឌ្ឍ (CACD) ដឹក​នាំ​ដោយ​​​អភិបាល​ភូមិ​ភាគ​ភ្នំពេញ លោក អូលី​វី​យ៉េ ជ្មីត​ហស្ល៊ែរ បាន​រិះ​គិត​រួម​គ្នា​​​អំពី​របៀប​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កសាង​សន្តិភាព ដោយមាន​​ការ​ណែនាំ​ពី​សារ​លិខិត​របស់​សម្ដេច​ប៉ាប ហ្វ្រង់​ស៊ីស្កូ។             កម្មវិធី​នេះ ប្រព្រឹត្ត​ទៅ​កាល​ពី​ខែ​មករា​ នៅ​អង្គការ​ការីតាស​កម្ពុជា ក្នុង​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ដោយ​មាន​អ្នក​ចូលរូម​ចំនួន​៤០​រូប​​។​             លោក​គឹម រតនា តំណាង​គណៈកម្មការនៃ​ CACD និង​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ការីតាស​កម្ពុជា​បាន​ថ្លែង​ស្វាគមន៍និងស្នើ​ឱ្យ​មាន​ការ​សហការ​រួម​គ្នា​បន្ត​ទៀត​​ដោយ​រិះ​គិត​ពី​យ​ន្តការ​ដើម្បី​រួម​គ្នា​គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​​ធ្វើ​ការ​រួមគ្នា​ឱ្យ​បាន​ប្រ​សើរ​ជាង​នេះ ជាពិសេស​ក្នុង​បរិបទ​កូវីដ១៩នេះ។             នាពិធីនោះដែរ លោក​អភិបាល​អូលីវីយ៉េ បាន​រំ​ឭក​អំពីអត្ថន័យ​នៃ​​ការ​ប្រទាន​ពរ​ទាំង​៥​ដែល​លោកបាន​ប្រទានពរ​នៅ​ក្នុង​ពិធី​បុណ្យ​ព្រះយេ​ស៊ូ​សម្ដែង​ឋានៈ​របស់​ព្រះអង្គ។  ពរទាំង​៥នោះ​មាន សូមឱ្យ​យើង​ពោរ​ពេញ​ដោយ​ព្រះពរ​ពី ព្រះជាម្ចាស់។ សូម​ឱ្យ​ឆ្នាំ​នេះ​យើង​យក​ព្រះបន្ទូល​ជា​ប្រភព​នៃ​ជីវិត។ សូម​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ថែរក្សា និង​ចូល​យ៉ាង​ជ្រៅ​នៅក្នុង​អត្ត​សញ្ញាណ​របស់​យើង​ជាគ្រីស្ត​បរិស័ទ​ខ្មែរ ​ក្នុង​បរិបទ​​ថ្មី។ សូម​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​លើ​ជំនឿ​របស់​យើង​ និងសូម​ឱ្យ​​យើង​ថែរក្សា​សញ្ញា​សម្គាល់​នៅ​ក្នុង​ជីវិត​របស់​យើង។​             ​លោក​អភិបាល ភូមិភាគ​ភ្នំពេញ បន្ថែម​ទៀត​ថា ៖ «ជា​រៀង​រាល់​ឆ្នាំ​សម្ដេច​ប៉ាប់​ហ្វ្រង់​ស៊ី​ស្កូ​សរសេរ​សំបុត្រ​ផ្ញើជូន​ពិភពលោក​។ សម្ដេច​ប៉ាប​បាន​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ​២០២០​កន្លង​ទៅ ជាពិសេស​លោកបាន​យល់​ថា​ អ្វី​ដែល​សំខាន់​គឺ​ការ​បង្កើត​វប្បធម៌​ថ្មី ដែល​នាំឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កសាង​សន្តិភាព»។​ ​             នៅក្នុ​ងកម្មវិធីនេះ​​ផងដែរ ក៏​មាន​ការ​បង្ហាញ​នូវ​របាយការណ៍​សកម្មភាព​ឆ្នាំ​ចាស់​កន្លង​មក​​ និង​បាន​រិះគិត​ដោយ​ចែក​ជាក្រុម​តូចៗ ដើម្បី​រួម​គ្នា អំពី​សារ​លិខិត​របស់​សម្ដេច​ប៉ាប ដោយ​​ក្នុង​មាន​៩​ចំណុច​យក​មក​ពិចារណាគឺ៖ …

សម្ព័ន្ធអង្គការកាតូលិកដើម្បីមេត្តាករុណានិងការអភិវឌ្ឍ រិះគិតអំពីសកម្មភាពឆ្នាំ២០២១ Read More »

អភិបាលភូមិភាគភ្នំពេញណែនាំគ្រីស្តបរិស័ទឱ្យយកចិត្តទុកដាក់ស្ដាប់ព្រះបន្ទូលព្រះជាម្ចាស់

នា​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅព្រះវិហារ​សន្ត​យ៉ូសែប​ផ្សារ​តូចនៃ​ព្រះសហគមន៍​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ​ បាន​ប្រារព្ធ​កម្មវិធី «​អធិ​ដ្ឋាន​សម្រាប់​ការ​ត្រាស់​ហៅពេញ​មួយ​យប់​​លើក​ទី៩៨» ក្រោម​ការ​​ដឹក​នាំ​ពី​លោក​អីលីវីយ៉េ ​ជ្មីត​អ៊ី​ស្ល៊ែរ អភិបាល​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ និង​​មាន​ការ​ចូលរួម​ពី​គ្រីស្ត​បរិស័ទ​ផងដែរ​។ ​លោក​អភិបាល អូលីវីយ៉េ បាន​ថ្លែងក្នុង​ឱ​កាសនោះថា នេះជាវេលាមួយ​ដ៏​ល្អ​​ដើម្បី​សូម​ព្រះជា​ម្ចាស់​បើក​ចិត្ត​គំនិត​យុវជនយុវនារី​ឱ្យ​ដើរ​តាម​ព្រះជាម្ចាស់​និងឱ្យ​មើល​ឃើញពី​ការ​ត្រាស់​ហៅ​របស់ព្រះអង្គ​។ នៅ​ក្នុង​ពិធី​បុណ្យ​អភិបូជា​បើក​កម្មវិធី​អធិ​ដ្ឋាន​នេះ លោក​អភិបាល​បាន​ណែនាំ​​គ្រីស្ត​បរិស័ទ​ទាំង​អស់នៅក្នុង​ធម្ម​ទេស​នាឱ្យ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ព្រះបន្ទូល​របស់ព្រះជាម្ចាស់។ លោក​បាន​មាន​ប្រសាសន៍ថា៖ «ប្រសិន​បើ​យើង​ផ្ទាល់​ខ្លួន​មិន​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​​​​ តើ​ធ្វើ​ដូចម្ដេច​នឹង​អាច​ឆ្លើយតបបាន?​» លោកអភិបាល​រូបនេះ​បាន​ផ្តល់​​នូវ​អនុសាសន៍សំខាន់ចំនួន​៤ដើម្បី​ដើរ​តាមព្រះជាម្ចាស់ គឺទី១ គ្រប់គ្នា​​នៅជិត​ព្រះជាម្ចាស់​ដែល​មាន​ឫទ្ធានុភាព​សព្វ​ប្រការ មិន​វិនិច្ឆ័យ​ធ្វើ​ឱ្យ​ធ្លាក់​ទឹក​ចិត្ត​ និង​អស់​សង្ឃឹម។ តែ​ផ្ទុយ​មកវិញ ដើម្បី​ណែនាំ​​ឱ្យ​ចូល​ទៅ​ក្នុង​ព្រះ​ពន្លឺ​របស់ព្រះអង្គ​ ដោយ​ស្គាល់​អ្វី​ល្អអ្វី​អាក្រក់ និង​ប្រកាស​ដំណឹង​ល្អ​ឱ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត។ លោក​បន្តទៀតថា ចំណុចទី២គឺ​ វិញ្ញាណ​ក្ខន្ធ​របស់​សន្ត​សន្តី ដែល​ដើរ​តាមព្រះជាម្ចាស់​ គឺ​ជា​គំ​រូពិសេស​​នៅក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​​ស្រឡាញ់​ព្រះ​ជាម្ចាស់​ និង​ជាវិញ្ញាណ​ក្ខន្ធ​អ្នក​សុចរិត។  លោក​អភិបាល អូលីវីយ៉េ លើកឡើងថា ៖ «ទី៣ នៅពេល​យើង​ដើរ​រក​ព្រះជាម្ចាស់ គឺ​យើង​ចូ​ល​មក​ស្ពាន​នៃ​សម្ព័ន្ធ​មេត្រី​ថ្មី​ ដោយ​មិន​នៅ​ម្នាក់​ឯង តែ​ព្រះជាម្ចាស់​បាន​ចាប់​កំណើត​ជាមនុស្ស​ ដើម្បី​ធ្វើ​ដំណើរ​ជាមួយ​យើង​ឆ្ពោះ​ទៅ​រក​ព្រះបិតា»។ ឯអនុសាសន៍ទី៤គឺ ការ​យល់​ពី​របៀប​ថ្មី ដោយ​ចូល​ទៅ​ក្នុង​វប្បធម៌នៃការ​យក​ចិត្ត​ទុដាក់ បង្កើត​សមត្ថភាព​នៅក្នុង​ភាតរភាព មាន​ការ​សប្បាយ និង​កសាង​ចិត្ត​គំនិត​ដើម្បី​ឱ្យ​មនុស្ស​យល់​ថា [យើង]ជាមនុស្ស​ពេញ​លក្ខណៈ។​ លោកប្រាក់​ ប៊ុន​ហុង បាន​ឱ្យ​ដឹង​ថា ការ​អធិដ្ឋាន​ពេញ​មួយ​យប់​​ពិត​ជា​ជួយ​ច្រើន​សម្រាប់​ជីវិត​នៃ​ការ​ត្រាស់​ហៅ។ …

អភិបាលភូមិភាគភ្នំពេញណែនាំគ្រីស្តបរិស័ទឱ្យយកចិត្តទុកដាក់ស្ដាប់ព្រះបន្ទូលព្រះជាម្ចាស់ Read More »

ជំនួបក្រុមបុព្វជិតបុព្វជីតា ដើម្បីសហការគ្នាក្នុងប្រកាសដំណឹងល្អនៅកម្ពុជា

ក្រុមបុព្វជិតបុព្វជីតា​នៃព្រះសហគមន៍កាតូលិក​នៅ​កម្ពុជាជាង​ ៧០ ​រូប​ បាន​ជួបជុំ​រិះគិត​រួម​គ្នាដើម្បី​សហការ​គ្នា​ក្នុង​កិច្ចការ​ប្រកាស​ដំណឹងល្អ​នៅ​កម្ពុជា​ ក៏​ដូច​ជាការ​លើក​ទឹក​ចិត្ត​ចំ​ពោះ​​​គ្នា​ទៅ​វិញ​ទៅ​មកតាមរយៈ​បទ​បង្ហាញ និង​ការ​ចេក​រំលែក​បទពិសោធជាមួយ​គ្នា។ កម្ម​វិធី​នេះ​ធ្វើ​​នៅ​ព្រះវិហារ​សន្ត​សិលា​ និង​សន្តប៉ូល ក្នុងសង្កាត់ភ្នំពេញថ្មី នៅថ្ងៃទី៦ ខែ​កុម្ភៈ ឆ្នាំ​២០២១កន្លងមកនេះ​ ក្រោម​ការ​ដឹក​នាំ​ដោយលោក​អូលីវី​យ៉េ ជ្មីត​អ៊ី​ស្ល៊ែរ អភិបាល​នៃ​ព្រះសហ​គ​ម​ន៍​​កាតូលិក​ភូមិភាគ​ភ្នំពេញ​​។ នៅក្នុងឱកាសនេះដែរ ក៏មានការិះគិតនិងស្ដាប់​បទពិសោធន៍​ដោយមានបទបង្ហាញ​អំពី​របៀប​រស់នៅ​​របស់កម្មករ-កម្មការិនីនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងផលវិបាកដែល​ពួកគាត់​កំ​ពុង​តែជាប្រទះនាពេលបច្ចុប្បន្ននេះ។ ក្រោយបទបង្ហាញ បុព្វជិតបុព្វជីតា ក៏មានកម្មវិធីសម្រុះសម្រួល(ស្រាយបាប) និង អភិបូជានឹករលឹកដល់មរណសាក្សី ប៉ូលមីកី និងសហការី​ដែល​ជាមរណៈ​សាក្សី​នៅ​ប្រទេស​ជប៉ុន​ដែល​ជាគំរូ​សម្រាប់​បុព្វជិតបុព្វជីតា​ទាំងអស់​នៅ​ក្នុង​ជីវិត​ខាង​ផ្លូវ​វិញ្ញាណ។​ នៅ​ក្នុង​ឱកាស​នេះ​ដែរ លោក​អភិបាល​អូលីវី​យ៉េ បាន​មាន​ប្រសាសន៍ណែនាំ​ក្រុម​បុព្វ​ជិត​​បុព្វជីតា​ដោយ​បញ្ជាក់​អំពី​ព្រះពរទាំង៥​នៅក្នុង​ឆ្នាំ​ថ្មីនេះ។ លោក​អភិបាល​ក៏​មិន​ភ្លេច​ផ្ដល់​នូវ​អនុសាសន៍ចំនួន​៨​ទៅ​ដល់បុព្វជិតបុព្វជីតាទាំងអស់​នៅ​ក្នុង​ពិធីនេះ​ផងដែរ ដូចជា ​ការទទួល​ព្រះពរ​ពី​ព្រះ​ជា​ម្ចាស់និង​ណែ​នាំ​បងប្អូន​ឱ្យ​ទទួល​ព្រះ ពរនេះ​ដែរ, ​​ជំរុញ​ឱ្យ​ព្រះបន្ទូល​របស់​ព្រះ​ជាម្ចាស់​ជាព្រះបន្ទូល​ដែល​ដឹក​នាំ​ជីវិត​មនុស្ស​ពិតៗ។ លោក​បានថ្លែងទៀតថា ៖ «​ត្រូវ​ថែរក្សា​អត្ត​សញ្ញាណ​ជាកាតូលិក​ខ្មែរ និង​ជាបុព្វ​ជិតបុព្វ​ជី​តា ធ្វើ​យ៉ាង​ណា​​ជំរុញ​ឱ្យ​ចូល​នៅ​ក្នុង​អត្ត​សញ្ញាណ​ខ្មែរ​ ដោយ​និយាយ​ភាសាខ្មែរ​ ដើម្បី​យល់​ចិត្ត​ប្រជាជន​ខ្មែរ និង​ជួយ​ដល់​គ្រីស្ត​បរិស័ទ​ខ្មែរ»។​ អនុសាសន៍​​របស់​លោក​ក៏​បាន​ផ្តល់​ឱ្យ​បុព្វជិតបុព្វជីតាត្រូវ​ពង្រឹង​ជំនឿ​របស់ខ្លួន,យក​សេ​ចក្ដី​ស្រឡាញ់​ដើម្បី​ដឹក​នាំ​ខ្លួន​ឯង​​បន្ត​ដំណើរ​ទៅ​មុខ និង​ការ​នាំ​ឱ្យ​មាន​គំនិត​ថ្មីៗ រួមនឹង​ត្រូវ​គិត​​ជា​ថ្មី​អំពី​របៀប​នៃ​ការ​​ថែរក្សា​ពិភព​លោក។ លោក​អូលីវីយ៉េ​បាន​បន្ថែមថា៖ «ត្រូវ​មាន​ត្រី​វិស័យ​សម្រាប់​មើល​ក្នុង​ការ​ធ្វើ​ដំណើរ​និង​មាន​ ​​វប្បធម៌​នៃ​ការ​យក​ចិត្ត​ទុកដាក់»។​ ប្រធាន​ក្រុម​បុប្វជិតបុព្វជីតា​លោក​បូជាចារ្យ​ រ៉ូអ៊ែល សូតូ ​បាន​ឱ្យ​ដឹង​ថា រៀង​រាល់​ឆ្នាំ​​លោក​​តែង​តែ​ប្រមូល​គ្នាជួបជុំ​ជាមួយ​លោក​អភិបាល ក្នុង​នាម​ជា​ក្រុម​បុព្វជីតបុព្វជីតា ដើម្បី​ប្រារព្ធពិធីជួបជុំ​​រវាង​បុព្វជិបុព្វជីតា​ទាំងអស់​ជា​ក្រុម​គ្រួសារ​តែ​មួយ​ដើម្បី​សហការគ្នា​ជាមួយ​លោ​ក​អភិបាល​ក្នុង​កិច្ចការ​ប្រកាស​ដំណឹងល្អ​នៅ​កម្ពុជា។ លោក​បន្ត​ថា៖ …

ជំនួបក្រុមបុព្វជិតបុព្វជីតា ដើម្បីសហការគ្នាក្នុងប្រកាសដំណឹងល្អនៅកម្ពុជា Read More »

មណ្ឌលនិស្សិតព្រះសហគមន៍កាតូលិកកម្ពុជាបើកឆ្នាំសិក្សាថ្មី

មណ្ឌល​និស្សិត​ព្រះសហ​គមន៍​កាតូលិក​កម្ពុជា បានបើក​ឆ្នាំ​សិក្សា​ថ្មី​ក្នុង​ឆ្នាំ​ ២០២០-២០២១ នា​ល្ងាច​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១នេះ​ នៅ​មណ្ឌល​និស្សិត​ព្រះសហគមន៍​កាតូលិក​កម្ពុជា ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការមក រាជធានី​ភ្នំពេញ។​ កម្មវិធី​នេះ​ធ្វើ​ឡើង​ក្រោម​អធិប​តី​ភាព​លោក​អូលីវី​យ៉េ ជ្មីត​អ៊ី​ស្ល៊ែរ អភិបាល​ព្រះសហគ​ម​ន៍​​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ ព្រម​ទាំងមាន​មាតាបិតា និង​អាណាព្យាបាល​និស្សិតឆ្នាំ​ទីមួយ​ចូល​រួម​ជា​ច្រើន​កុះ​ករ។​ លោក​អភិបាល​ អូលីវីយ៉េ បាន​មាន​ប្រសាសន៍​​​​រំឭក​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​អនុវត្ត​តាម​ការវិធាន​ការ​ប្រតិបត្តិការស្តង់ដារអនាម័យ​របស់​ក្រសួង​សុខា​ភិបាល។ លោក​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​ឪពុក​ម្ដាយ​របស់​និស្សិត​ថា កុំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​កូន​ដែល​​បាន​ចេ​​ញ​​ពី​​ផ្ទះ​មក​​មក​បន្ត​ការ​សិក្សា​នៅ​ទី​ក្រុង​ភ្នំពេញ ​និង​ស្នាក់​នៅ​ក្នុង​មណ្ឌល​ដោយ​និស្សិត​​នេះ។ លោក​អភិបាល​បានថ្លែងថា ៖ «មណ្ឌល​និស្សិត ជា​មណ្ឌល​មួយ​ដែល​យក​ចិត្ត​ទុក​ដាក់​អប់​រំ​និស្សិត​ឱ្យ​ទៅ​ជា​មនុស្ស​ពេញ​លក្ខណៈ គឺចេះ​រស់​នៅ​ក្នុង​សង្គម​យ៉ាង​ត្រឹម​ត្រូវ​ ​ចេះ​គោរព​គ្នា​​​ទៅ​វិញ​ទៅ​មក​ ចេះ​បង្កើត​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ ក៏ដូចជា​ជាមួយ​ព្រះ​ជាម្ចាស់​ដែរ​ ហើ​យ​​ថែរក្សា​ជី​វិត​ដែល​ព្រះជាម្ចាស់​ប្រទាន​ឱ្យ​យើង»។​ លោក​អូលីវីយ៉េសង្ឃឹមថា​ឆ្នាំ​នេះ​ និស្សិត​ទាំងអស់​​ចេះ​រស់​នៅ​ជា​មនុស្ស​ដែល​ចេះ​បត់​បែន និង​យក​ចិត្ត​ទុក​ដាក់​រៀន ទោះ​បី​តាម​បណ្ដាញ​សង្គម​ក៏ដោយ។​ លោក​ប៊ុន សុបិន្ត ជំនួយ​ការ​សម្រប​សម្រួល​មណ្ឌល​និស្សិត្យ​ព្រះសហគមន៍​កាតូលិក​កម្ពុជា បាន​លើក​ឡើងផងដែរ​ថា ឆ្នាំ​នេះ​មណ្ឌល​​បើក​ឆ្នាំ​សិក្សា​យឺត​ ដោយសារ​​បញ្ហា​នៃ​ការ​រីក​រាលដាលនៃ​ជំងឺ​កូវីដ១៩​។ លោក​​បានប្រាប់​ឱ្យដឹងថា៖«អ្វី​ដែល​ជា​គោល​ការណ៍​របស់​មណ្ឌល​និស្សិត​បើក​ឆ្នាំ​សិ​ក្សា​​ ​​គឺ​ ដើម្បី​ឱ្យ​អាណាព្យាបាល​ឆ្នាំ​ទី​មួយ​បាន​ស្គាល់​ពី​មណ្ឌល​ ដែល​ជា​កន្លែង​​កូនៗ​របស់​គាត់​​​មក​រស់​នៅ​»។ លោកប៊ុន សុបិន្តបានបញ្ជាក់បន្ថែមថា ​ឆ្នាំ​នេះមណ្ឌលនិស្សិត​ព្រះសហគ​មន៍​កាតូ​លិ​ក​កម្ពុជា​ទទួល​និស្សិត​ជំនាន់​ទី​២៣​ចំនួន​១៧​នាក់​ មកពី​​​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ព្រះសហគមន៍​កាតូលិក​ទាំងបីភូមិភាគ​។ ជំនួយ​ការរូបនេះ​បាន​បន្តថា មណ្ឌល​និស្សិត​មាន​៤​ចំណុច​ដើម្បីជួយ​ដល់​និស្សិត​ក្នុង​ការ​ទទួល​ការ​សិក្សា​ដោយ​ជោគជ័យគឺ ការ​សិក្សា​ផ្ទាល់​ខ្លួន​របស់​ពួក​គាត់​ម្នាក់ៗ, ការ​អភិវឌ្ឍខ្លួន​ទៅ​តាម​ទេពកោសល្យនិង​អំណោយ​ទាន​ធម្មជាតិ,​ ជីវិត​រួមគឺ​រស់​នៅ​ជា​ក្រុម​ដោយ​ចេះសម្រប ឥរិយាបទចំពោះ​គ្នា​ទៅវិញ​ទៅមកដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ការ​នៅក្នុង​សង្គម។ …

មណ្ឌលនិស្សិតព្រះសហគមន៍កាតូលិកកម្ពុជាបើកឆ្នាំសិក្សាថ្មី Read More »

Subscribe to our newsletter

Don't miss new updates on your email