បេក្ខជន២៥នាក់ទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារសន្តយ៉ូសែប ផ្សារតូច

បេក្ខជន២៥នាក់​នៃមណ្ឌលសកម្មភាពភ្នំពេញខាងជើង បាន​ទទួលអគ្គសញ្ញាលាប​ថ្ងា​ស​ក្រោមអធិបតីភាពលោកអូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាល​នៃ​ព្រះសហគមន៍​​កាតូលិក​ភូមិភាគ​ភ្នំពេញ ដោយមាន​គ្រីស្តបរិស័ទ​ជា​ច្រើន​​នាក់បាន​​ចូលរួម​យ៉ាងច្រើន​កុះករ។

កម្មវិធី​នេះ​ប្រារព្ធ​ឡើង​នៅ​ព្រះវិហារសន្តយ៉ូសែប ផ្សារតូច នា​ថ្ងៃ​ទី​៧ កុម្ភៈ ២០២១កន្លង​មក​នេះ​។

ក្នុង​ពិធីនោះ លោកអភិបាលបាន​ហៅបេក្ខជនចំឈ្មោះម្នាក់ម្ដងៗ មកផ្ដល់​អគ្គសញ្ញា​លាប​ថ្ងាស​ ដោយយកប្រេងគ្រីស្មា គូសជាសញ្ញាឈើឆ្កាងថ្ងាសបេក្ខជន​។ លោក​អភិបាល​អូលីវីយ៉េ បាន​មាន​ប្រសាសន៍​ណែនាំ​ដល់​បេក្ខជន​ទាំង​២៥​នាក់​នេះ​ថា នេះ​ជាពេល​វេលា​មួយ​ដើម្បី​ឱ្យ​យើង​ពិចារណាអំពី​ភារកិច្ច អំពី​តួនាទី​របស់​យើង​ជាគ្រីស្ត​បរិស័ទ​នៅក្នុង​សង្គម​បច្ចុប្បន្ន​នេះ ដោយ​យក​គំរូ​តាម​លោក​ប៉ូល​។

លោកលោកអូលីវីយ៉េ ​បាន​មានប្រសាសន៍​ថា៖ «គោល​ដៅ​របស់​យើង​ភ្ជាប់​ជាមួយ​ព្រះជាម្ចាស់ ស្គាល់​សិរី​រុង​រឿង​របស់ព្រះជាម្ចាស់​»។ លោកអូលី​វីយ៉េ​ បញ្ជាក់ទៀត​​ថា ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​ជា​សេច​ក្ដី​ស្រ​ឡាញ់​ហូរ​ចេញ​ពី​ព្រះ​ហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់។​ ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​ជាសេចក្ដី​ក្លាហាន ជា​កម្លាំង​កាយកម្លាំង​ចិត្ត​ ជាព្រះជាម្ចាស់​ផ្ទាល់​ដែល​ប្រទាន​ព្រះ​ប្រាជ្ញា​ញ្ញាណ​ឱ្យ​ប្អូន និង​ឱ្យ​យើង​ទាំងអស់​គ្នា ដើម្បី​បំពេញ​ភារកិច្ច​របស់​យើង​ដូច​សន្ត​ប៉ូល​បាន​ប្រកាស​ដំណឹងល្អ។

 លោកអភិបាល​ភូមិ​ភាគ​ភ្នំពេញ ក៏​បាន​ស្នើ​ដល់​គ្រីស្ត​បរិស័ទទាំង​អស់​ពិចារណា ធ្វើ​ដូច​ម្ដេច​ដើម្បី​អនុវត្ត​ន៍​ដូចលោកប៉ូល គឺភារកិច្ច​នៃ​ការ​​ប្រកាស​ដំណឹងល្អ​? តើ​ធ្វើ​ដូចម្ដេច​ដើម្បី​​ចូល​រួម​ជាមួយ​ព្រះយេស៊ូ​ពេញ​មួយ​ថ្ងៃ​?

លោកអភិបាល​អូលីវីយ៉េ ​បន្ថែម​​ដោយ​រំឭក​ដល់​គ្រីស្ត​បរិស័ទ​ទាំង​អស់​អំពី​លក្ខណៈនិង​អត្ត​សញ្ញាណ​របស់​គ្រីស្ត​បរិស័ទដែល​ជា​ព្រះ​បន្ទូល​ផ្ដាំ​ផ្ញើរបស់​ព្រះ​​យេ​ស៊ូ​គឺ «​សូម​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ»។

លោក​បន្តទៀត​ថា អត្ត​សញ្ញាពិសេស​មួយ​ទៀតគឺ​យើង​មាន​សមត្ថភាព​លើក​លែង​ទោ​ស​​ឱ្យ​គ្នា​ទៅ​វិញ​ទៅមកដោយ​ពឹង​ផ្អែកលើព្រះជាម្ចាស់​ក្នុង​នាម​ជាបុត្រ​ធី​តា​របស់​ព្រះ​ជា​ម្ចាស់​។​ លោកអូលីវីយ៉េបាន​បន្ថែមថា៖ «សម្រាប់​យើង​ជាគ្រីស្ត​បរិស័ទ យើង​ត្រូវ​តែជា​ទូត​នៃ​សេចក្ដី​សុចរិត ជា​ទូត​នៃ​ភាព​យុត្តិធម៌​ ដោយ​ធ្វើ​ជាគំរូ ដោយ​ប្រឆាំង​នូវ​ភាព​អយុត្តិធម៌»។​

បេក្ខជន ភឿន តារា ​ជា​អ្នក​បម្រើអាសនៈនៅព្រះវិហារ​សន្ត​យ៉ូសសែប ផ្សារតូច​ បាន​ឱ្យ​ដឹង​ថា លោក​សប្បាយ​ចិត្ត​ដោយ​បាន​ទទួល​អគ្គសញ្ញាលាប​ថ្ងាស ក្រោយពី​បាន​ទទួល​ការ​អប់រំ​ពីព្រះ​សហ​គមន៍​រយៈ​ពេល​ជាយូរឆ្នាំ​មកនេះ។

តារា​បន្ត​ថា៖ «អគ្គសញ្ញា​នេះ បាន​ធ្វើ​ឱ្យ​ខ្ញុំ​ក្លាយ​ជា​កាតូលិក​ពេញ​វ័យ​ខាងជំនឿ និង​ក្រោយ​ពី​ស្ដាប់​ធម្ម​ទេសនា​របស់​លោក​អភិបាល​ដែល​បាន​ផ្ដែផ្ដាំ​ឱ្យ​ពួក​ខ្ញុំ​ទៅ​ប្រកាស​ដំណឹង​ល្អ​។ ខ្ញុំ​យល់​ថា​ ក្នុង​នាម​យើង​ជា​កាតូលិកយើង​ត្រូវ​ប្រកាស​ដំណឹង​ល្អ​ដល់​អ្នក​ជិត​ខ្លួន​យើង និង​អ្នក​ដែល​មិនដែល​ស្គាល់​ព្រះ​សហគមន៍ ដើម្បី​ឱ្យ​គេ​ដឹង​ពី​សាសនា​កាតូលិក​»។

យុវជន​តារា​បញ្ជាក់បន្ថែមថា ក្រោយ​ពេល​ទទួល​អគ្គសញ្ញា​នេះ លោក​នឹងទៅ​ប្រកាស​ដំណឹង​ល្អ​ដោយ​និយាយ​ប្រាប់​មិត្ត​ភក្តិ​នៅសាលា​អំពី​ព្រះសហគមន៍ និង​​ចូល​រួម​ជា​មួយ​ក្រុម​យុវជន និង​បន្ត​ជាមួយ​ក្រុម​បម្រើ​អាសនៈ ដើម្បី​បង្ហាញ​សកម្មភាព​ប្រកាស​ដំណឹងល្អនេះ​៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email