Day: February 17, 2021

លោកអភិបាល អ៊ីវ រ៉ាមូស ឆ្លងកូវីដ១៩ កំពុងសម្រាកព្យាបាល

តាមរយៈសារតាមបណ្តាញសង្គមវ៉តស្អាប់ (WhatAPP)  លោកអភិបាលអូលីវីយេ ជ្មីតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញនៅកម្ពុជា ដែលRVAKhmer ទទួលបានថ្ងៃនេះ ទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានអំពាវនាវឲ្យបងប្អូនគ្រីស្តបរិស័ទ អធិដ្ឋាន សម្រាប់សុខភាពរបស់លោកអភិបាលអ៊ីវ រ៉ាមូស ជាអតីតអភិព្រះសហគមន៍កាតូលិកកម្ពុជា ដែលបានឆ្លង​មេរោគកូវីដ ១៩ នៅប្រទេសបារាំង ហើយកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ សារ​ដដែលនោះ​ លោកអភិបាលអូលីវីយេបាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​លោកអភិបាលអ៊ីវរ៉ាមូស​ គឺ​មាន​ លោកបូជាចារ្យក្រុមសាសនទូតក្រៅប្រទេសនាក្រុងប៉ារីស (MEP)៦អង្គ​ផ្សេងទៀត ដែលឆ្លង​កូវីដ១៩ នៅផ្ទះថែរក្សាបូជាចារ្យ​ចូលនិវត្តន៍​របស់ក្រុមសាសនទូតនេះដែរ។ លោកអភិបាលអ៊ីវ រ៉ាមូស ជាអភិបាល ព្រះសហគមន៍កាតូលិកនៅកម្ពុជា ភូមិភាគភ្នំពេញ ពីឆ្នាំ១៩៦៣-ឆ្នាំ២០០១។ លោកកើតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩២៨ ក្នុងភូមិ សែមបាដែល​ប្រទេសបារាំង។ លោកទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ១៩៥៣ ។ លោកបានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៥៧។ លោកទទួលតែងតាំងជាអភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៤ ខែកុម្ភៈ …

លោកអភិបាល អ៊ីវ រ៉ាមូស ឆ្លងកូវីដ១៩ កំពុងសម្រាកព្យាបាល Read More »

បេក្ខជន២៥នាក់ទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារសន្តយ៉ូសែប ផ្សារតូច

បេក្ខជន២៥នាក់​នៃមណ្ឌលសកម្មភាពភ្នំពេញខាងជើង បាន​ទទួលអគ្គសញ្ញាលាប​ថ្ងា​ស​ក្រោមអធិបតីភាពលោកអូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាល​នៃ​ព្រះសហគមន៍​​កាតូលិក​ភូមិភាគ​ភ្នំពេញ ដោយមាន​គ្រីស្តបរិស័ទ​ជា​ច្រើន​​នាក់បាន​​ចូលរួម​យ៉ាងច្រើន​កុះករ។ កម្មវិធី​នេះ​ប្រារព្ធ​ឡើង​នៅ​ព្រះវិហារសន្តយ៉ូសែប ផ្សារតូច នា​ថ្ងៃ​ទី​៧ កុម្ភៈ ២០២១កន្លង​មក​នេះ​។ ក្នុង​ពិធីនោះ លោកអភិបាលបាន​ហៅបេក្ខជនចំឈ្មោះម្នាក់ម្ដងៗ មកផ្ដល់​អគ្គសញ្ញា​លាប​ថ្ងាស​ ដោយយកប្រេងគ្រីស្មា គូសជាសញ្ញាឈើឆ្កាងថ្ងាសបេក្ខជន​។ លោក​អភិបាល​អូលីវីយ៉េ បាន​មាន​ប្រសាសន៍​ណែនាំ​ដល់​បេក្ខជន​ទាំង​២៥​នាក់​នេះ​ថា នេះ​ជាពេល​វេលា​មួយ​ដើម្បី​ឱ្យ​យើង​ពិចារណាអំពី​ភារកិច្ច អំពី​តួនាទី​របស់​យើង​ជាគ្រីស្ត​បរិស័ទ​នៅក្នុង​សង្គម​បច្ចុប្បន្ន​នេះ ដោយ​យក​គំរូ​តាម​លោក​ប៉ូល​។ លោកលោកអូលីវីយ៉េ ​បាន​មានប្រសាសន៍​ថា៖ «គោល​ដៅ​របស់​យើង​ភ្ជាប់​ជាមួយ​ព្រះជាម្ចាស់ ស្គាល់​សិរី​រុង​រឿង​របស់ព្រះជាម្ចាស់​»។ លោកអូលី​វីយ៉េ​ បញ្ជាក់ទៀត​​ថា ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​ជា​សេច​ក្ដី​ស្រ​ឡាញ់​ហូរ​ចេញ​ពី​ព្រះ​ហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់។​ ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​ជាសេចក្ដី​ក្លាហាន ជា​កម្លាំង​កាយកម្លាំង​ចិត្ត​ ជាព្រះជាម្ចាស់​ផ្ទាល់​ដែល​ប្រទាន​ព្រះ​ប្រាជ្ញា​ញ្ញាណ​ឱ្យ​ប្អូន និង​ឱ្យ​យើង​ទាំងអស់​គ្នា ដើម្បី​បំពេញ​ភារកិច្ច​របស់​យើង​ដូច​សន្ត​ប៉ូល​បាន​ប្រកាស​ដំណឹងល្អ។  លោកអភិបាល​ភូមិ​ភាគ​ភ្នំពេញ ក៏​បាន​ស្នើ​ដល់​គ្រីស្ត​បរិស័ទទាំង​អស់​ពិចារណា ធ្វើ​ដូច​ម្ដេច​ដើម្បី​អនុវត្ត​ន៍​ដូចលោកប៉ូល គឺភារកិច្ច​នៃ​ការ​​ប្រកាស​ដំណឹងល្អ​? តើ​ធ្វើ​ដូចម្ដេច​ដើម្បី​​ចូល​រួម​ជាមួយ​ព្រះយេស៊ូ​ពេញ​មួយ​ថ្ងៃ​? លោកអភិបាល​អូលីវីយ៉េ ​បន្ថែម​​ដោយ​រំឭក​ដល់​គ្រីស្ត​បរិស័ទ​ទាំង​អស់​អំពី​លក្ខណៈនិង​អត្ត​សញ្ញាណ​របស់​គ្រីស្ត​បរិស័ទដែល​ជា​ព្រះ​បន្ទូល​ផ្ដាំ​ផ្ញើរបស់​ព្រះ​​យេ​ស៊ូ​គឺ «​សូម​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ»។ លោក​បន្តទៀត​ថា អត្ត​សញ្ញាពិសេស​មួយ​ទៀតគឺ​យើង​មាន​សមត្ថភាព​លើក​លែង​ទោ​ស​​ឱ្យ​គ្នា​ទៅ​វិញ​ទៅមកដោយ​ពឹង​ផ្អែកលើព្រះជាម្ចាស់​ក្នុង​នាម​ជាបុត្រ​ធី​តា​របស់​ព្រះ​ជា​ម្ចាស់​។​ លោកអូលីវីយ៉េបាន​បន្ថែមថា៖ «សម្រាប់​យើង​ជាគ្រីស្ត​បរិស័ទ យើង​ត្រូវ​តែជា​ទូត​នៃ​សេចក្ដី​សុចរិត ជា​ទូត​នៃ​ភាព​យុត្តិធម៌​ ដោយ​ធ្វើ​ជាគំរូ ដោយ​ប្រឆាំង​នូវ​ភាព​អយុត្តិធម៌»។​ បេក្ខជន ភឿន តារា ​ជា​អ្នក​បម្រើអាសនៈនៅព្រះវិហារ​សន្ត​យ៉ូសសែប ផ្សារតូច​ បាន​ឱ្យ​ដឹង​ថា លោក​សប្បាយ​ចិត្ត​ដោយ​បាន​ទទួល​អគ្គសញ្ញាលាប​ថ្ងាស …

បេក្ខជន២៥នាក់ទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារសន្តយ៉ូសែប ផ្សារតូច Read More »

លោកអភិបាលអូលីវីយ៉េ៖ «សូមយកព្រះយេស៊ូជាគំរូ សម្រាប់ជីវិតរបស់យើង»

«សូមយកព្រះយេស៊ូជាគំរូសម្រាប់ជីវិតរបស់យើង ព្រះយេស៊ូធ្វើយ៉ាងណា សូមធ្វើយ៉ាងហ្នឹងដែរ។ ព្រះ​យេស៊ូ​ស្រលាញ់ សូមឲ្យយើងចេះស្រលាញ់ដែរ។ ព្រះយេស៊ូលើកលែងទោស សូមឲ្យ​យើង​ចេះលើ​ក​លែ​ង​ទោសដែរ។ ព្រះយេស៊ូព្យាបាល សូមឲ្យយើងចេះយកចិត្តទុកដាក់..»។​ នេះជាការថ្លែងឡើង​របស់​អភិបាល​ភូមិភាគភ្នំពេញ លោកអភិបាលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ ទៅកាន់បេក្ខជនបេក្ខ​នារីចំនួន៤០នាក់ក្នុង​ពិធីទទួលអគ្គសញ្ញាលាបថ្ងាស នៅព្រះសហគមន៍ព្រះវិហារសន្ត យ៉ូសែប ស្អាង ខេត្ត​កណ្តា​ល នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមកនេះ។ លោកអភិបាលបាន​បន្តដោយសុំឲ្យគ្រីស្តបរិស័ទ​ចេះទូលអង្វរព្រះជាម្ចាស់ដូចក្នុងគម្ពីរ​មនុស្ស​ឃ្លង់ទូល​អង្វរ​ព្រះ​យេស៊ូសុំព្យាបាលគាត់ឲ្យជា។ ហេតុនេះ ត្រូវទូលអង្វព្រះជាម្ចាស់ សូមព្រះអង្គ​ប្រទានជីវិតថ្មី ព្រះ​វិញ្ញា​ណថ្មី ខ្យល់ដង្ហើមថ្មី ដែលណែនាំឲ្យធ្វើ​ជាមនុស្សថ្មីដែរ។ លោក​លើកឡើងថា «សូមឲ្យយើង​មានចិត្ត​ស្មោះចំពោះព្រះអង្គ ចំពោះឪពុកម្តាយ យកចិត្តទុកដាក់​ក្នុង​ការ​ងារ រួមទាំងការងារ​ព្រះសហគមន៍។ សូមយើងទូលអង្វររាល់ថ្ងៃ អធិដ្ឋានរាល់ថ្ងៃ សូមព្រះអង្គ​អាណិត​អា​សូរដល់​យើង។ យើងជាមនុស្សដែលពោរពេញដោយអំពើបាប យើងចង់មានជីវិតថ្មី»។ លោកអភិបាលរូបនេះ​ក៏បានដាស់តឿនដល់បេក្ខជនបេក្ខ​នារីចំនួន៤០នាក់ ពេលទទួលជីវិតថ្មីត្រូវចេញ​ទៅ​​ប្រកាសនិងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ជាពិសេសបេក្ខជនបេក្ខ​នារីទាំងនេះ​ទទួល​អគ្គ​សញ្ញាលាបថ្ងាស សូមឲ្យទទួលពន្លឺរបស់ព្រះជាម្ចាស់បំភ្លឺជីវិតជារៀងរហូតពេញមួយជីវិត។ បេក្ខជនបេក្ខនារីទាំង៤០នាក់នេះ​ ភាគច្រើនជាកូនចៅគ្រីស្តបរិស័ទដែលបានទទួល​អគ្គសញ្ញា​ជ្រមុជទឹក​តាំង​ពីកុមារ។ បន្ទាប់ពីប្រារព្ធពិធី​អគ្គសញ្ញាលាបថ្ងាសនិងពិធីអរព្រះគុណព្រះជាម្ចាស់រួច ដោយសារឆ្នាំនេះ​ព្រះសហគម​ន៍​​កំណត់ជាឆ្នាំសន្តយ៉ូសែប លោកអភិបាលអូលីវីយេ បានប្រគល់រូបសំណាកសន្តយ៉ូសែប ដល់​ព្រះស​ហ​គ​មន៍​ ដើម្បីតម្កល់ទុក​ក្នុងព្រះសហគមន៍ស្អាងនេះសម្រាប់អធិដ្ឋាន។ ក្នុងនោះក៏មានពិធីជូនពរឆ្នាំថ្មី និង​អប​អរ​សាទរខួប១២ឆ្នាំ ក្នុងមុខងារជាអភិបាលភូមិភាគភ្នំពេញ របស់លោកអភិបាលអូលីវិយេផងដែរ៕

បេក្ខជនបេក្ខនារីចំនួន៧៧នាក់ត្រូវបានស្វាគមន៍ចូលក្នុងព្រះសហគមន៍ក្នុងជំហានទី១

បេក្ខជនបេក្ខនារី​ចំនួន៧៧នាក់មកពីព្រះសហគមន៍កាតូលិកនានា នៃមណ្ឌលសកម្មភាពតាកែវ ត្រូវ​បាន​ទទួល​ស្វាគមន៍យ៉ាងកក់ក្តៅចូលក្នុងព្រះសហគមន៍កាតូលិក​ក្នុង​ជំហានទី១ ដើម្បីបន្តដំណើរឈ្វេងយល់អំពីព្រះបន្ទូល រហូតទទទួលអគ្គសញ្ញាជ្រមុជទឹក។ ពិធីទទួល​ប្រព្រឹត្តឡើង​កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅព្រះវិហារសន្តី ម៉ារីញញឹម ភូមិចំការទៀង ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតី​អភិបាលភូមិភាគភ្នំពេញ លោក អូលីវីយ៉េ ​ជ្មីត​អ៊ី​ស្ល៊ែរ ។       ក្នុងពិធីនេះ ​លោក​អូលីវីយ៉េ ​​ រួមជាបងប្អូនគ្រីស្តបិរស័ទ បាន​ទទួលស្វាគមន៍​បងប្អូន​ទាំង៧៧រូបនេះ​យ៉ាងកក់ក្តៅ និងឱឡារិកបំផុត ក្រោយពេលបានដឹងអំពីគោលបំណងយ៉ាង​ច្បាស់លាស់​របស់​បងប្អូនដែលបានសុំចូលព្រះសហកមន៍។ មានប្រសាសន៍ទៅកាន់បងប្អូនជំហានទី១ទាំងនេះ លោកអភិបាលអូលីវីយេ បាន​ថ្លែងថា ៖ «ខ្ញុំរំភើប​ណាស់​ដែលមានបងប្អូនច្រើនដូចនេះសុំចូលក្នុងព្រះសហគមន៍។ ខ្ញុំរំភើប ដែលចម្លើយ​របស់បងប្អូន​សុំចូល​ព្រះសហ​គមន៍គឺ ខ្ញុំសុំជំនឿ និងជំនឿនេះណែនាំ​ឲ្យខ្ញុំ​ទទួលជីវិត​អស់​កល្បជានិច្ច»។ លោកអភិបាលភូមិភ្នំពេញរូបនេះបាន​បន្តទៀតថា គ្រប់គ្នា​មាន​គោលដៅជីវិត ដែល​គោលដៅនៃជីវិតនេះ​មិន​មែន​​នៅលើផែនដីនេះទេ ប៉ុន្តែសម្រាប់ត្រៀមខ្លួន​ឲ្យបានទៅ​ដល់ស្ថាន​បរមសុខ។ លោកបានបញ្ជាក់ថា ៖ «នៅក្នុងព្រះយេស៊ូ យើងអាចរកឃើញផ្លូវនៃជីវិតអស់កល្បជានិច្ច។ ផ្លូវនេះចាប់ផ្តើម​ពេលនេះ​ យើងសុខចិត្ត​ដើរតាមព្រះយេស៊ូ»។ ដំណើរនេះនាំឲ្យមាន​ការ​​កែប្រែចិត្តគំនិត បន្តិចម្តងៗដើម្បីចូលក្នុងជីវិតរបស់ព្រះយេស៊ូ ដើម្បី​ចូល​ក្នុងជីវិត​ព្រះស​ហ​គ​ម​ន៍ ដើម្បីឲ្យព្រះបន្ទូលចូលក្នុងដួងចិត្តរបស់យើង ណែនាំឲ្យយើងរស់នៅតាមព្រះបន្ទូល​ដែល​យើង​បាន​ស្តាប់​​ពី​មួយ​ថ្ងៃទៅមួយថ្ងៃ ដើម្បីទទួលអំណរសប្បាយ និងជីវិតថ្មី។ នេះបើតាមការលើកឡើងរបស់​លោក​អភិ​បាល​​អូលីវីយ៉េ។ លោកក៏បានរំឭកឲ្យបងប្អូន ចេះ​ចែករំលែកអំណរសប្បាយ​និងធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់​ដល់​បង​ប្អូន​ឯ​ទៀ​តៗ។ …

បេក្ខជនបេក្ខនារីចំនួន៧៧នាក់ត្រូវបានស្វាគមន៍ចូលក្នុងព្រះសហគមន៍ក្នុងជំហានទី១ Read More »

Subscribe to our newsletter

Don't miss new updates on your email