លោកអភិបាល អ៊ីវ រ៉ាមូស ឆ្លងកូវីដ១៩ កំពុងសម្រាកព្យាបាល

តាមរយៈសារតាមបណ្តាញសង្គមវ៉តស្អាប់ (WhatAPP)  លោកអភិបាលអូលីវីយេ ជ្មីតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញនៅកម្ពុជា ដែលRVAKhmer ទទួលបានថ្ងៃនេះ ទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានអំពាវនាវឲ្យបងប្អូនគ្រីស្តបរិស័ទ អធិដ្ឋាន សម្រាប់សុខភាពរបស់លោកអភិបាលអ៊ីវ រ៉ាមូស ជាអតីតអភិព្រះសហគមន៍កាតូលិកកម្ពុជា ដែលបានឆ្លង​មេរោគកូវីដ ១៩ នៅប្រទេសបារាំង ហើយកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

សារ​ដដែលនោះ​ លោកអភិបាលអូលីវីយេបាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​លោកអភិបាលអ៊ីវរ៉ាមូស​ គឺ​មាន​ លោកបូជាចារ្យក្រុមសាសនទូតក្រៅប្រទេសនាក្រុងប៉ារីស (MEP)៦អង្គ​ផ្សេងទៀត ដែលឆ្លង​កូវីដ១៩ នៅផ្ទះថែរក្សាបូជាចារ្យ​ចូលនិវត្តន៍​របស់ក្រុមសាសនទូតនេះដែរ។

លោកអភិបាលអ៊ីវ រ៉ាមូស ជាអភិបាល ព្រះសហគមន៍កាតូលិកនៅកម្ពុជា ភូមិភាគភ្នំពេញ ពីឆ្នាំ១៩៦៣-ឆ្នាំ២០០១។

លោកកើតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩២៨ ក្នុងភូមិ សែមបាដែល​ប្រទេសបារាំង។ លោកទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ១៩៥៣ ។ លោកបានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៥៧។

លោកទទួលតែងតាំងជាអភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ១៩៦៣។ 

លោកបានបំពេញមុខងារជាគង្វាលដ៏ល្អក្នុងប្រទេសកម្ពុជា។ លោកត្រូវខ្មែរក្រហមបណ្តេញចេញពីប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។ នៅឆ្នាំ ១៩៧៦ លោក បានសុំលាលែងពីមុខតំណែងជាអភិបាលភូមិភាគភ្នំពេញ ដើម្បីផ្ទេរឱ្យលោក យ៉ូសែបឆ្មារ សាឡាស ដែលជាអភិបាលឧបត្ថម្ភកៈ។

នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ១៩៨៣ ដោយសារ លោកអភិបាល យ៉ូសែប ឆ្មារ សាឡាសបានទទួលមរណភាព សម្តេចប៉ាប ក៏បានប្រគល់ឱ្យលោក អ៊ីវ រ៉ាមូស ទទួលខុសត្រូវលើគ្រីស្តបរិស័ទជាតិកម្ពុជា នៅគ្រប់ទីកន្លែងដែល រស់នៅ «ព្រមទាំងឱ្យលោកមានភារកិច្ចជា​អភិបាលពេញសិទ្ធិក្នុងប្រទេសកម្ពុជាទាំងមូលផង»។

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩២ សន្តអាសនៈ ក៏បានប្រគល់ឱ្យលោកធ្វើជាអភិបាលទទួលខុសត្រូវ លើព្រះសហគមន៍ភូមិភាគភ្នំពេញ ក្នុងនាមសម្តេចប៉ាបជាថ្មីម្តងទៀត។ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ១៩៩២ លោកទទួលមុខងារជាអ្នកណែនាំព្រះសហគមន៍ភូមិភាគបាត់ដំបងរហូតដល់ឆ្នាំ២០០០។ លោកបានលាលែងពីមុខតំណែង ជាអភិបាលភូមិភាគភ្នំពេញ នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០០១។

លោកបានចាកចេញពីប្រទេសកម្ពុជាទៅប្រទេសបារាំងវិញក្នុងឆ្នាំ២០១៣៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email