លោកអូលីវីយ៉េ៖ ក្នុងពេល៤០ថ្ងែ ត្រូវយកចិត្តទុកដាក់ថែរក្សាជំនឿ ថែរក្សាសេចក្តីសង្ឃឹម សម្តែងធម៌មេត្តាករុណា និងតមអាហារ

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ប្រារព្ធពិធីបុណ្យរោយផេះ ដែលជាប្រពៃណីព្រះសហគមន៍នាថ្ងៃដំបូងចូលក្នុងរដូវអប់រំពិសេស(រដូវ៤០ថ្ងៃឬ រដូវត្រណម) ។ ព្រះសហគមន៍ ប្រារព្ធបុណ្យរោយផេះដើម្បីរំឭកដល់គ្រីស្តបរិស័ទទាំងអស់ឱ្យរស់នៅដោយកែប្រែចិត្តគំនិត ជាពិសេសរំឭកអំពីកំណើតរបស់មនុស្សយើងដែលកើតមកពីធូលីដី និងស្លាប់ទៅវិញក៏ក្លាយទៅជាធូលីដីវិញ។ 

ពិធីបុណ្យនេះប្រារព្ធ នៅព្រះវិហារព្រះមាតានៃសន្តិភាព (អរិយក្សត្រ) ក្រោមអធិបតីភាពលោកអូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ និងមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ នាល្ងាចថ្ងៃទី ១៧ កុម្ភៈ ២០២១។

តាមប្រសាសន៍ណែនាំរបស់លោកអភិបាលអូលីវីយ៉េ នៅក្នុងធម្មទេសនា លោកថា រដូវ៤០ថ្ងៃដែលព្រះសគមន៍អញ្ជើញយើងឱ្យធ្វើដំណើររួមជាមួយព្រះយេស៊ូ ដើម្បីទទួលមរណភាពនៅក្រុងយេរូសាឡឹម ក៏ប៉ុន្តែមរណៈភាពមិនបានបញ្ឈប់ដំណើររបស់យើងទេ ព្រោះបីថ្ងៃក្រោយមកព្រះយេស៊ូនឹងមានព្រះជន្មរស់ឡើងវិញ។ លោកថា ដូច្នេះយើងធ្វើដំណើររួមជាមួយព្រះយេស៊ូដែលរងទុក្ខលំបាក សោយព្រះទិវង្គត រហូតដល់ព្រះអង្គមានព្រះជន្មរស់ឡើងវិញដោយរុងរឿងទៅគង់ខាងស្ដាំព្រះបិតា។

ជាមួយគ្នានេះដែរ លោកអូលីវីយ៉េ ក៏បានពញ្ញាក់ស្មារតីគ្រីស្តបរិស័ទភូមិភាគភ្នំពេញទាំងអស់នៅក្នុងឆ្នាំ២០២១នេះឱ្យរិះគិតឡើងវិញនូវបញ្ហាដែលយើងបានជួបកាលពីឆ្នាំ២០២០កន្លងទៅ ជាពិសេសកូវីដ១៩នេះ តើយើងមានចំណុចខ្សោយ និងចំណុចខ្លាំងអ្វីខ្លះនៅក្នុងគ្រួសារ សង្គម និងព្រះសហគមន៍? តើ៤០ថ្ងៃខាងមុខនេះយើងនឹងធ្វើដូចម្ដេចដើម្បីធ្វើជាមនុស្សថ្មី? 

លោកអភិបាលភូមិភាគភ្នំពេញអូលីវីយ៉េ ក៏បានផ្ដល់នូវអនុសាសន៍ចំនួន៤ចំណុចសម្រាប់ជួយដល់គ្រីស្តបរិស័ទដើម្បីដំណើររួមជាមួយព្រះយេស៊ូក្នុង៤០ថ្ងៃខាងមុខនេះគឺ៖ « ១) សូមឱ្យយើងការពារថែរក្សាជំនឿរបស់យើងដោយផ្ដល់សាក្ខីភាពពិតប្រាកដ។ យកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលនិងអធិដ្ឋានថែមទៀត។ ២) ថែរក្សាសេចក្ដីសង្ឃឹមរបស់យើងដែលជាសញ្ញាសម្គាល់អំពីគ្រីស្តបរិស័ទ ទោះបីជាយើងមានទុក្ខលំបាកយ៉ាងណាក៏ដោយព្រោះយើងមានព្រះគ្រីស្ត មានព្រះបន្ទូល និងព្រះសហគមន៍ជាទីពឹងនៅក្នុងជីវិត។ ៣) សូមធ្វើជាគ្រីស្តបរិស័ទមួយរូបដែលបង្ហាញពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ហើយនេះជាពេលវេលាដើម្បីជួយដល់អ្នកខ្វះខាត និងខ្វះសេចក្ដីសង្ឃឹម។ ៤) នៅក្នុងរដូវ៤០ថ្ងៃនេះ ព្រះសហគមន៍អញ្ជើញយើងឱ្យតមអាហារ ដោយពិចារណា យកចិត្តទុកដាក់ចំពោះកម្លាំងកាយ និងកម្លាំងចិត្តរបស់យើងផ្ទាល់ខ្លួន និងយកចិត្តទុកដាក់ចំពោះបងប្អូនឯទៀតៗផងដែរ។ លោកបន្ថែមថា អត្ថន័យនៃការតមអាហារមិនមែនឱ្យយើងឈប់ញ៉ាំទេ ប៉ុន្តែជារបៀបនៃការរស់នៅ និងទំនាក់ទំនងរបស់យើងនៅក្នុងជីវិតពិតប្រាកដ។»

ក្រោយបញ្ចប់ធម្មទេសនា លោកអភិបាល អូលីវីយេ និងលោកបូជាចារ្យ បានអធិដ្ឋាន និងប្រទានពរលើផេះដែលបានមកពីការដុះស្លឹកកាលពីបុណ្យហែស្លឹកឆ្នាំមុន។ បន្ទាប់មកលោកក៏បានយកផេះទាំងនេះ មកគូសជាសញ្ញាឈើឆ្កាងលើគ្រីស្តបរិស័ទទាំងអស់ ដោយមានប្រសាសន៍៖«សូមកែប្រែចិត្តគំនិត និងជឿលើដំណឹងល្អ។»

យុវជន ថៃ ប្រុសពៅ ជាគ្រីស្តបរិស័ទនៅព្រះសហគមន៍អរិយក្សត្រនេះ បានឱ្យដឹងថា« ក្នុងរយៈពេល៤០ថ្ងៃនេះ ពួកខ្ញុំជាគ្រីស្តបរិស័ទនឹងរៀបចំចិត្តគំនិត និងមានអំណរសប្បាយដោយរួមជាមួយព្រះយេស៊ូ និងទទួលទុក្ខលំបាក់ដូចជាព្រះអម្ចាស់ដែរ។» ប្រុសពៅ បន្ថែមថា រូបគេនឹងរៀបចំចិត្តគំនិតដើម្បីជួយអ្នកអត់ឃ្លាន និងអ្នកខ្វះខាតដែលនៅជុំវិញខ្លួន ដើម្បីធ្វើដំណើរជាមួយព្រះយេស៊ូគ្រីស្ត។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email