លោកអូលីវីយ៉េ៖ ក្នុងពេល៤០ថ្ងែ ត្រូវយកចិត្តទុកដាក់ថែរក្សាជំនឿ ថែរក្សាសេចក្តីសង្ឃឹម សម្តែងធម៌មេត្តាករុណា និងតមអាហារ

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ប្រារព្ធពិធីបុណ្យរោយផេះ ដែលជាប្រពៃណីព្រះសហគមន៍នាថ្ងៃដំបូងចូលក្នុងរដូវអប់រំពិសេស(រដូវ៤០ថ្ងៃឬ រដូវត្រណម) ។ ព្រះសហគមន៍ ប្រារព្ធបុណ្យរោយផេះដើម្បីរំឭកដល់គ្រីស្តបរិស័ទទាំងអស់ឱ្យរស់នៅដោយកែប្រែចិត្តគំនិត ជាពិសេសរំឭកអំពីកំណើតរបស់មនុស្សយើងដែលកើតមកពីធូលីដី និងស្លាប់ទៅវិញក៏ក្លាយទៅជាធូលីដីវិញ។  ពិធីបុណ្យនេះប្រារព្ធ នៅព្រះវិហារព្រះមាតានៃសន្តិភាព (អរិយក្សត្រ) ក្រោមអធិបតីភាពលោកអូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ និងមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ នាល្ងាចថ្ងៃទី ១៧ កុម្ភៈ ២០២១។ តាមប្រសាសន៍ណែនាំរបស់លោកអភិបាលអូលីវីយ៉េ នៅក្នុងធម្មទេសនា លោកថា រដូវ៤០ថ្ងៃដែលព្រះសគមន៍អញ្ជើញយើងឱ្យធ្វើដំណើររួមជាមួយព្រះយេស៊ូ ដើម្បីទទួលមរណភាពនៅក្រុងយេរូសាឡឹម ក៏ប៉ុន្តែមរណៈភាពមិនបានបញ្ឈប់ដំណើររបស់យើងទេ ព្រោះបីថ្ងៃក្រោយមកព្រះយេស៊ូនឹងមានព្រះជន្មរស់ឡើងវិញ។ លោកថា ដូច្នេះយើងធ្វើដំណើររួមជាមួយព្រះយេស៊ូដែលរងទុក្ខលំបាក សោយព្រះទិវង្គត រហូតដល់ព្រះអង្គមានព្រះជន្មរស់ឡើងវិញដោយរុងរឿងទៅគង់ខាងស្ដាំព្រះបិតា។ ជាមួយគ្នានេះដែរ លោកអូលីវីយ៉េ ក៏បានពញ្ញាក់ស្មារតីគ្រីស្តបរិស័ទភូមិភាគភ្នំពេញទាំងអស់នៅក្នុងឆ្នាំ២០២១នេះឱ្យរិះគិតឡើងវិញនូវបញ្ហាដែលយើងបានជួបកាលពីឆ្នាំ២០២០កន្លងទៅ ជាពិសេសកូវីដ១៩នេះ តើយើងមានចំណុចខ្សោយ និងចំណុចខ្លាំងអ្វីខ្លះនៅក្នុងគ្រួសារ សង្គម និងព្រះសហគមន៍? តើ៤០ថ្ងៃខាងមុខនេះយើងនឹងធ្វើដូចម្ដេចដើម្បីធ្វើជាមនុស្សថ្មី?  លោកអភិបាលភូមិភាគភ្នំពេញអូលីវីយ៉េ ក៏បានផ្ដល់នូវអនុសាសន៍ចំនួន៤ចំណុចសម្រាប់ជួយដល់គ្រីស្តបរិស័ទដើម្បីដំណើររួមជាមួយព្រះយេស៊ូក្នុង៤០ថ្ងៃខាងមុខនេះគឺ៖ « ១) សូមឱ្យយើងការពារថែរក្សាជំនឿរបស់យើងដោយផ្ដល់សាក្ខីភាពពិតប្រាកដ។ យកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលនិងអធិដ្ឋានថែមទៀត។ ២) ថែរក្សាសេចក្ដីសង្ឃឹមរបស់យើងដែលជាសញ្ញាសម្គាល់អំពីគ្រីស្តបរិស័ទ ទោះបីជាយើងមានទុក្ខលំបាកយ៉ាងណាក៏ដោយព្រោះយើងមានព្រះគ្រីស្ត មានព្រះបន្ទូល និងព្រះសហគមន៍ជាទីពឹងនៅក្នុងជីវិត។ ៣) សូមធ្វើជាគ្រីស្តបរិស័ទមួយរូបដែលបង្ហាញពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ហើយនេះជាពេលវេលាដើម្បីជួយដល់អ្នកខ្វះខាត និងខ្វះសេចក្ដីសង្ឃឹម។ …

លោកអូលីវីយ៉េ៖ ក្នុងពេល៤០ថ្ងែ ត្រូវយកចិត្តទុកដាក់ថែរក្សាជំនឿ ថែរក្សាសេចក្តីសង្ឃឹម សម្តែងធម៌មេត្តាករុណា និងតមអាហារ Read More »