បេក្ខជន បេក្ខនារី ចំនួន ១០៤ នាក់ទទួលត្រាស់ហៅយ៉ាងឱឡារិក ពីលោក អូលីវិយ៉េ

អូលីវីយ៉េ ជ្មីតហស្លេរ អភិបាល ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានត្រាស់ហៅ បេក្ខជន​ បេក្ខនារី ចំនួន១០៤នាក់ យ៉ាងឱឡារិក ដើម្បីរៀបចំខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកនារាត្រីបុណ្យចម្លងខាងមុខ។ ពិធីប្រារព្ធ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី កាល​ពី​ល្ងាចថ្ងៃទី២០ កុម្ភៈ ២០២១ ដោយមានការចូលរួមដោយអស់​លោ​កបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពនីយួយៗនៃព្រះសហគមន៍ភូមិភាគភ្នំពេញ។

តាមប្រសាសន៍របស់លោកអភិបាលអូលីវីយ៉េ បានថ្លែងថា ៖ «ថ្ងៃនេះព្រះសហគមន៍បានត្រាស់ហៅបងប្អូន១០៤នាក់ឱ្យធ្វើជំហានទី២នៃអគ្គសញ្ញាជ្រមុជទឹក ជាពេលវេលាមួយដែលព្រះសហគមន៍ណែនាំបងប្អូនឱ្យ មានការកែប្រែចិត្តគំនិតដើម្បីធ្វើជាមនុស្សថ្មី»។

លោកបន្ថែមថា ព្រះសហគមន៍អញ្ជើញបងប្អូននៅក្នុងការអប់រំពិសេសដោយមាន៤០ថ្ងៃជាពេលវេលា ដើ​ម្បីត្រៀមរៀបចំចិត្តគំនិត ហើយ​ទាំងអស់គ្នាត្រូវកែប្រែចិត្តគំនិតជារៀងរាល់ថ្ងៃដោយដឹងថាគ្រប់គ្នា​មានព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅជាមួយ មានព្រះយេស៊ូជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត ដែលនាំឱ្យមាន​កែប្រែចិត្តគំនិតបាន។

លើសពីនេះទៅទៀត លោកអភិបាលព្រះសហគមន៍ក៏បានរំឭកផងដែរ​ពី​ពេលវេលាកូវីដ១៩ ជាពេលវេលាដើម្បីគិតពិចារណាពីតម្លៃជីវិត និងគោលដៅជីវិតរបស់យើង។

លោកអូលីវីយ៉េ៖ «ស្នើសូមគ្រីស្តបរិស័ទទាំងអស់កែប្រែចិត្តគំនិតជារៀងរាល់ថ្ងៃ ដោយរិះគិតថា តើយើងកែអ្វីនៅក្នុងជីវិតរបស់យើង? តើយើងទៅជាមនុស្សថ្មីយ៉ាងដូចម្ដេច? លោកអភិបាលរំឭកផងដែរថា ពិធីជ្រ​មុ​ជទឹកប្ដូរអ្វីដែលមាននៅខាងក្នុងខ្លួនយើង ដោយមានមនសិកាល្អ គំនិតល្អ ដោយអនុវត្តតាមវិន័យរបស់ព្រះយេស៊ូ ដោយលើកលែងទោស និងយកចិត្តទុកដាក់ចំពោះបងប្អូនឯទៀតៗ»។

ក្នុងនាមព្រះសហគមន៍ភូមិភាគភ្នំពេញ លោកអភិបាលបានអញ្ជើញបេក្ខជនទាំងនោះម្នាក់ម្ដងៗ ដោយមានគូសសញ្ញាឈើឆ្កាងលើបេក្ខជន និងប្រគល់កន្សែងពណ៌ស្វាយ ជានិមិត្តសញ្ញានៃការកែប្រែចិត្តគំនិតដល់បេក្ខជនដើម្បីត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកនាថ្ងៃបុណ្យចម្លងខាងមុខ។

ក្រោយពីទទូលការត្រាស់ហៅពីលោកអភិបាលព្រះសហគមន៍ បេក្ខជន បេក្ខនារី ទាំង១០៤នាក ដែលមកពីគ្រប់មណ្ឌលសកម្មភាពទាំង៩នៃព្រះសហគមន៍កាតូលិកភូមិភាគ នឹងរៀបចំខ្លួន ដោយទទួលពិធីនានា តាមក្បួនអប់រំជំនឿ ព្រះសហគមន៍កាតូលិក ហើយគេត្រូវចូលរួមគ្រប់ពិធីទាំងឡាយនោះរហូតដល់ថ្ងៃទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងឱកាសបុណ្យចម្លងខាងមុខ។

បេក្ខនារី ស៊ុន ផល្លា មកពីព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន និយាយថា ជំហានទី២នេះជាកម្មវិធីមួយដ៏ពិសេសសម្រាប់នាងផ្ទាល់ ដោយទទួលបាននូវអារម្មណ៍មួយដ៏ជិតស្និទ្ធដែលជាភាពកក់ក្ដៅ។

នាងថា៖​​ «អ្វីដែលខ្ញុំចាប់អារម្មណ៍លើព្រះសហគមន៍ព្រោះនេះជាសហគមន៍និងគ្រួសារតែមួយដែលមិនឱ្យខ្ញុំឯកា ព្រោះជាសេចក្ដីស្រឡាញ់»។

បេក្ខនារីបន្តទៀតថា ដើម្បីត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកខាងមុខនេះ នាងត្រូវបើកចិត្តគំនិតដោយចែករំលែកសេចក្ដីស្រឡាញ់ទៅឱ្យមនុស្សជុំវិញខ្លួន ចេះលើកលែងទោស ដោយដើរតាមព្រះជាម្ចាស់ និងកែប្រែខ្លួនរស់នៅជាគ្រីស្តបរិស័ទល្អម្នាក់។

បេក្ខជន កែវ សុខហ៊ឹង មកពីព្រះសហគមន៍សែនសុខ និយាយថា ជំហានទី២នេះធ្វើឱ្យលោកបានស្គាល់បងប្អូនមកពីច្រើនកន្លែងផ្សេងៗគ្នា និងបានទទួលមេរៀនសម្រាប់លោកទៅថ្ងៃក្រោយ។

លោកសុខហ៊ឹងបន្តថា ៖  «ជំហានទី២នេះព្រះសហគមន៍បង្រៀនខ្ញុំច្រើនពីរបៀបរស់នៅល្អៗដែលខុសកាលពីមុនដែលខ្ញុំមិនដែលបានស្គាល់ព្រះសហគមន៍ទោះបីជាយាយរបស់ខ្ញុំបង្ខំខ្ញុំឱ្យចូលវិហារយ៉ាងណាក៏ដោយក៏ខ្ញុំមិនចូល និងមិនដែលស្ដាប់ម៉ាក់ប៉ា»។

លោកប្រាប់ទៀតថា «ប៉ុន្តែនៅពេលខ្ញុំឈឺជិតស្លាប់ ខ្ញុំបានឃើញគ្រីស្តបរិស័ទរួមជាមួយយាយ​របស់ខ្ញុំ​ទៅ​អធិដ្ឋានដល់ព្រះជាម្ចាស់ឱ្យជួយខ្ញុំ ដែលហាក់បីដូចជាការអស្ចារ្យសម្រាប់ជីវិតខ្ញុំ។ ខ្ញុំបានឃើញការបង្រៀ​ន​របស់ព្រះសហគមន៍គឺនៅពេលខ្ញុំស្គាល់ព្រះគ្រីស្ត ដែលបង្រៀនឱ្យខ្ញុំចេះស្រឡាញ់អ្នកដទៃផងដែរ»៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email