បេក្ខជន បេក្ខនារី ចំនួន ១០៤ នាក់ទទួលត្រាស់ហៅយ៉ាងឱឡារិក ពីលោក អូលីវិយ៉េ

អូលីវីយ៉េ ជ្មីតហស្លេរ អភិបាល ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានត្រាស់ហៅ បេក្ខជន​ បេក្ខនារី ចំនួន១០៤នាក់ យ៉ាងឱឡារិក ដើម្បីរៀបចំខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកនារាត្រីបុណ្យចម្លងខាងមុខ។ ពិធីប្រារព្ធ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី កាល​ពី​ល្ងាចថ្ងៃទី២០ កុម្ភៈ ២០២១ ដោយមានការចូលរួមដោយអស់​លោ​កបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពនីយួយៗនៃព្រះសហគមន៍ភូមិភាគភ្នំពេញ។ តាមប្រសាសន៍របស់លោកអភិបាលអូលីវីយ៉េ បានថ្លែងថា ៖ «ថ្ងៃនេះព្រះសហគមន៍បានត្រាស់ហៅបងប្អូន១០៤នាក់ឱ្យធ្វើជំហានទី២នៃអគ្គសញ្ញាជ្រមុជទឹក ជាពេលវេលាមួយដែលព្រះសហគមន៍ណែនាំបងប្អូនឱ្យ មានការកែប្រែចិត្តគំនិតដើម្បីធ្វើជាមនុស្សថ្មី»។ លោកបន្ថែមថា ព្រះសហគមន៍អញ្ជើញបងប្អូននៅក្នុងការអប់រំពិសេសដោយមាន៤០ថ្ងៃជាពេលវេលា ដើ​ម្បីត្រៀមរៀបចំចិត្តគំនិត ហើយ​ទាំងអស់គ្នាត្រូវកែប្រែចិត្តគំនិតជារៀងរាល់ថ្ងៃដោយដឹងថាគ្រប់គ្នា​មានព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅជាមួយ មានព្រះយេស៊ូជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត ដែលនាំឱ្យមាន​កែប្រែចិត្តគំនិតបាន។ លើសពីនេះទៅទៀត លោកអភិបាលព្រះសហគមន៍ក៏បានរំឭកផងដែរ​ពី​ពេលវេលាកូវីដ១៩ ជាពេលវេលាដើម្បីគិតពិចារណាពីតម្លៃជីវិត និងគោលដៅជីវិតរបស់យើង។ លោកអូលីវីយ៉េ៖ «ស្នើសូមគ្រីស្តបរិស័ទទាំងអស់កែប្រែចិត្តគំនិតជារៀងរាល់ថ្ងៃ ដោយរិះគិតថា តើយើងកែអ្វីនៅក្នុងជីវិតរបស់យើង? តើយើងទៅជាមនុស្សថ្មីយ៉ាងដូចម្ដេច? លោកអភិបាលរំឭកផងដែរថា ពិធីជ្រ​មុ​ជទឹកប្ដូរអ្វីដែលមាននៅខាងក្នុងខ្លួនយើង ដោយមានមនសិកាល្អ គំនិតល្អ ដោយអនុវត្តតាមវិន័យរបស់ព្រះយេស៊ូ ដោយលើកលែងទោស និងយកចិត្តទុកដាក់ចំពោះបងប្អូនឯទៀតៗ»។ ក្នុងនាមព្រះសហគមន៍ភូមិភាគភ្នំពេញ លោកអភិបាលបានអញ្ជើញបេក្ខជនទាំងនោះម្នាក់ម្ដងៗ ដោយមានគូសសញ្ញាឈើឆ្កាងលើបេក្ខជន និងប្រគល់កន្សែងពណ៌ស្វាយ ជានិមិត្តសញ្ញានៃការកែប្រែចិត្តគំនិតដល់បេក្ខជនដើម្បីត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកនាថ្ងៃបុណ្យចម្លងខាងមុខ។ ក្រោយពីទទូលការត្រាស់ហៅពីលោកអភិបាលព្រះសហគមន៍ បេក្ខជន …

បេក្ខជន បេក្ខនារី ចំនួន ១០៤ នាក់ទទួលត្រាស់ហៅយ៉ាងឱឡារិក ពីលោក អូលីវិយ៉េ Read More »