បេក្ខជន១២នាក់នៃមណ្ឌលសកម្មភាពទន្លេមេគង្គទទួលពិធីជម្រះចិត្តគំនិតលើកទីពីរ

បេក្ខជន១២នាក់នៃមណ្ឌលសកម្មភាពទន្លេមេគង្គទទួលពិធីជម្រះចិត្តគំនិតលើកទីពីរ ដែលជាពិធីមួយនៅក្នុងប្រពៃណីព្រះសហគមន៍កាតូលិក មុននឹងបេក្ខជនទទួលពិធីជ្រមុជទឹកនាថ្ងៃបុណ្យចម្លងខាងមុខ។ 

ពិធីនេះធ្វើនៅព្រះវិហារសន្តហ្វ្រង់ស្វ័រសាវីយ៉េ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១កន្លងមកនេះ ដែលណែនាំដោយលោក វីរៈជ័យស្រ៊ីប្រាម៉ុង ជាបូជាចារ្យទទួលបន្ទុកព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេមេគង្គ ដោយបានប្រកាន់ខ្ជាប់នូវការអនុវត្តតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។

តាមប្រសាសន៍លោកបូជាចារ្យវីរៈជ័យ បានឱ្យដឹងថា ពិធីជម្រះចិត្តលើកទីពីរនេះ ព្រះសហគមន៍អាចហៅម្យ៉ាងទៀតបានថា «ពិធីអេប្បាថា» គឺជាពិធីបើកឡើង និងអត្ថបទព្រះគម្ពីរដែលព្រះសហគមន៍បានប្រើកាលពីថ្ងៃអាទិត្យគឺ ព្រះយេស៊ូបានប្រោសមនុស្សខ្វាក់ម្នាក់ឱ្យបានជា។ លោកបញ្ជាក់ថា៖ «នៅក្នុងពិធីព្រះសហគមន៍សូមឱ្យបេក្ខជនបើកដួងចិត្តទទួលសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់»។ 

លោកបន្តថា ពួកគាត់ស្រឡាញ់ព្រះជាម្ចាស់ គាត់នឹងអាចស្រឡាញ់អ្នកដទៃ ចេះលើកលែងទោសឱ្យអ្នកដទៃ ទោះបីពីមុនគាត់មិនសូវចាប់អារម្មណ៍លើអ្នកជិតខាង អ្នកក្រីក្រ ប៉ុន្តែតាំងពីថ្ងៃនេះតទៅភ្នែករបស់គាត់ចាប់ផ្ដើមបើកឡើងវិញ ដើម្បីមើលឃើញពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ 

ឆ្លៀតក្នុងឱកាសនេះ គង្វាលព្រះសហគមន៍រូបនេះ ក៏សំណូមពរដល់បេក្ខជន និងគ្រីស្តបរិស័ទទាំងអស់ ដែលបានខិតខំមករៀន និងចូលរួមពិធីផ្សេងៗ នៅពេលដែលទទួលបានពិធីជ្រមុជទឹករួចហើយ សូមកុំបាត់ខ្លួន។ 

លោកបន្តថា ៖ «ជីវិតរបស់យើងពេលក្លាយជាគ្រីស្តបរិស័ទហើយ ត្រូវតែធ្វើដំណើររួមជាមួយគ្នាដើរទៅមុខទៀត និងចេះសម្ដែងសេចក្ដីស្រឡាញ់ទៅអ្នកដទៃដោយចេះជួយគ្នាទៅវិញទៅមក ជួយអ្នកដទៃ ទោះបីយើងស្ថិតនៅក្នុងសភាពការណ៍ពេលនេះយើងមិនអាចជួបជុំគ្នាបាននេះមែន ប៉ុន្តែយើងខិតខំអង្វរព្រះជាម្ចាស់សម្រាប់យើងទាំងអស់គ្នា»។ 

បន្ទាប់ពីធម្មទេសនារួច លោកបូជាចារ្យ បានគូសសញ្ញាឈើឆ្កាងនៅលើភ្នែក ត្រចៀក បបូរមាត់ ដើមទ្រូង និងបាតដៃរបស់បេក្ខជនដោយទូលអង្វរសូមព្រះជាម្ចាស់បើកភ្នែក បើកត្រចៀក និងចិត្តគំនិតដល់បេក្ខជនទាំងនោះ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email