Day: March 17, 2021

លោកអភិបាលតែងយកចិត្តទុកដាក់ដល់បងប្អូនដែលកំពុងស្ថិតក្នុងកន្លែងហានិភ័យដោយសារកូវីដ១៩

បន្ទាប់​ពី​​អាជ្ញាធរបាន​បិទជាបណ្តោះអាសន្ន​សហគមន៍ជ្រៃធំ​​ ដោយ​ធ្វើ​ការ​​ឃាត់​ការ​ធ្វើ​ដំណើរ​ចេញ​ អូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានជួយ​​ជា​គ្រឿ​ង​បរិភោគ តាមរយៈអង្គការការីតាសកម្ពុជា ដល់ព្រះសហគមន៍ជ្រៃធំ ព្រះវិហារសន្តយ៉ូសែប ក្នុងស្រុកកោះធំ ដើម្បីជូនដល់ប្រជាពលរដ្ឋចំនួន១០០គ្រួសារក្នុងតំបន់នោះ។ ទាំងនេះ​ជា​ការយក​ចិត្ត​ទុកដាក់និង​ព្រួយ​បារម្ភ​អំពីសុខទុក្ខ​របស់​បងប្អូន​ដែល​ស្ថិត​នៅ​កន្លែង​មាន​​លារ​ផ្ទុះនូវ​ការ​ឆ្ល​ងមេរោគកូវីដ១៩ក្នុង​ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ​។ លោក​អភិបាលបាន​ផ្តល់​នូវ​សម្ភារ​ទាំង​នោះដល់​បងប្អូន​ដែល​កំពុង​​តែធ្វើ​ចត្តាឡីស័ក​នៅ​តាម​គេហដ្ឋាន​របស់ខ្លួន ដោយ​​គ្រឿង​ឧបភោគទាំងនេះ​ត្រូវ​បាន​ដឹកជញ្ជូនទៅ​ដល់​ព្រះសហគមន៍​ជ្រៃធំ កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២១​​​​ ហើយគ្រោង​នឹង​ចែកជូនបងប្អូនខ្វះខាត ចាស់ជរា ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ហាម​ឃាត់​នេះ​នៅថ្ងៃទី​១៨ មីនា ២០២១។ តាម​ការ​បញ្ជាក់​របស់​បងស្រី ម៉ាថា ជាដូនជីកាតូលិកតំណាង​ព្រះសហគមន៍​មណ្ឌល​សក​ម្មភា​ព​​ទន្លេបាសាក់ បាន​ឱ្យ​ដឹង​ថា ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​​ក្នុងតំបន់នេះ ចេះ​តែ​មាន​បន្ត​បន្ទាប់​ជារៀង​រាល់​ថ្ងៃ​ ហើយអាជ្ញាធរ​បាន​​រឹតត្បិតសកម្មភាព​នានា ដើម្បី​រក្សា​សុវត្ថិភាព​សុខភាព​រប​ស់​ប្រជាជនទាំងអស់។​ បងស្រី​បន្ត​ថា៖ «រាល់​ថ្ងៃ​ប្រជាជន​ដែល​នៅ​ក្នុង​​ភូមិក្រោយ​ព្រះវិហារ មិន​អាច​ចេញ​ទៅណា​បាន​ទេ សូម្បី​តែ​ផ្ទះ​អ្នក​លក់​ដូរ​ក៏​ត្រូវ​​បិទ​ទ្វារ​ដែរ ដូច្នេះ​ប្រជាជន​ក្នុងភូមិ ជួប​ការលំបាក​ជាខ្លាំង»។ ដូនជីរូបនេះបន្តថា​​ ដោយ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​បែប​នេះ លោក​អភិបាល​អូលីវីយ៉េ បាន​សម្រេ​ច​ជូន​គ្រឿង​បរិភោគ​ដល់​ប្រជាជន​ខ្វះខាតក្រី​ក្រ និង​ចាស់ជរា។ ​គណៈកម្មការ​ព្រះសហគមន៍ បាន​សម្រេច​ចែក​ជូន​បងប្អូនខ្វះខាត​ក្រីក្រ​ និង​ចាស់​ជរា​នៅជិត​ព្រះ​វិហារ​ម្ដង​២០​គ្រួសារដោយ​អនុវត្តន៍​​តាម​​វិធាន​របស់​ក្រសួង​សុខាភិបាល​ រី​ឯ​អ្នក​ដែល​នៅ​ឆ្ងាយ គណៈ​កម្មការ​នឹង​យក​ទៅជូន​ដល់​ផ្ទះ។ បងស្រី​ម៉ាថា​បាន​​បន្ថែម​ថា៖ «ពេល​ទទួល​ដំណឹងថា​លោក​អភិបាលអូលីវីយ៉េ នឹង​ជូន​អំណោ​យ​​ដល់​អ្នក​ដែល​ជាប់​នៅ​ក្នុង​តំបន់​ហាម​ឃាត់​​​នៅ​ព្រះសហគមន៍​ជ្រៃធំ ខ្ញុំ​ពិតជា​រំ​ភើបចង់យំ​​​ ដែល​​លោ​ក​អភិបាល​យក​ចិត្ត​ទុក​ដាក់​ដល់​កូនចៅ​ដែល​នៅឆ្ងាយ»។​ ជាមួយគ្នា​នេះ​គណៈកម្មការ​នៅ​ព្រះសហគមន៍ជ្រៃធំ​ ​ ​បាន​ត្រៀម​ជំនួយ​សម្រាប់​៣០០គ្រួសារ​ទុ​ក​​សម្រាប់​សប្ដាហ៍​ក្រោយផងដែរ ដោយសារ​មិន​ដឹង​ថា​​ …

លោកអភិបាលតែងយកចិត្តទុកដាក់ដល់បងប្អូនដែលកំពុងស្ថិតក្នុងកន្លែងហានិភ័យដោយសារកូវីដ១៩ Read More »

បេក្ខជន១២នាក់នៃមណ្ឌលសកម្មភាពទន្លេមេគង្គទទួលពិធីជម្រះចិត្តគំនិតលើកទីពីរ

បេក្ខជន១២នាក់នៃមណ្ឌលសកម្មភាពទន្លេមេគង្គទទួលពិធីជម្រះចិត្តគំនិតលើកទីពីរ ដែលជាពិធីមួយនៅក្នុងប្រពៃណីព្រះសហគមន៍កាតូលិក មុននឹងបេក្ខជនទទួលពិធីជ្រមុជទឹកនាថ្ងៃបុណ្យចម្លងខាងមុខ។  ពិធីនេះធ្វើនៅព្រះវិហារសន្តហ្វ្រង់ស្វ័រសាវីយ៉េ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១កន្លងមកនេះ ដែលណែនាំដោយលោក វីរៈជ័យស្រ៊ីប្រាម៉ុង ជាបូជាចារ្យទទួលបន្ទុកព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេមេគង្គ ដោយបានប្រកាន់ខ្ជាប់នូវការអនុវត្តតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។ តាមប្រសាសន៍លោកបូជាចារ្យវីរៈជ័យ បានឱ្យដឹងថា ពិធីជម្រះចិត្តលើកទីពីរនេះ ព្រះសហគមន៍អាចហៅម្យ៉ាងទៀតបានថា «ពិធីអេប្បាថា» គឺជាពិធីបើកឡើង និងអត្ថបទព្រះគម្ពីរដែលព្រះសហគមន៍បានប្រើកាលពីថ្ងៃអាទិត្យគឺ ព្រះយេស៊ូបានប្រោសមនុស្សខ្វាក់ម្នាក់ឱ្យបានជា។ លោកបញ្ជាក់ថា៖ «នៅក្នុងពិធីព្រះសហគមន៍សូមឱ្យបេក្ខជនបើកដួងចិត្តទទួលសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់»។  លោកបន្តថា ពួកគាត់ស្រឡាញ់ព្រះជាម្ចាស់ គាត់នឹងអាចស្រឡាញ់អ្នកដទៃ ចេះលើកលែងទោសឱ្យអ្នកដទៃ ទោះបីពីមុនគាត់មិនសូវចាប់អារម្មណ៍លើអ្នកជិតខាង អ្នកក្រីក្រ ប៉ុន្តែតាំងពីថ្ងៃនេះតទៅភ្នែករបស់គាត់ចាប់ផ្ដើមបើកឡើងវិញ ដើម្បីមើលឃើញពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។  ឆ្លៀតក្នុងឱកាសនេះ គង្វាលព្រះសហគមន៍រូបនេះ ក៏សំណូមពរដល់បេក្ខជន និងគ្រីស្តបរិស័ទទាំងអស់ ដែលបានខិតខំមករៀន និងចូលរួមពិធីផ្សេងៗ នៅពេលដែលទទួលបានពិធីជ្រមុជទឹករួចហើយ សូមកុំបាត់ខ្លួន។  លោកបន្តថា ៖ «ជីវិតរបស់យើងពេលក្លាយជាគ្រីស្តបរិស័ទហើយ ត្រូវតែធ្វើដំណើររួមជាមួយគ្នាដើរទៅមុខទៀត និងចេះសម្ដែងសេចក្ដីស្រឡាញ់ទៅអ្នកដទៃដោយចេះជួយគ្នាទៅវិញទៅមក ជួយអ្នកដទៃ ទោះបីយើងស្ថិតនៅក្នុងសភាពការណ៍ពេលនេះយើងមិនអាចជួបជុំគ្នាបាននេះមែន ប៉ុន្តែយើងខិតខំអង្វរព្រះជាម្ចាស់សម្រាប់យើងទាំងអស់គ្នា»។  បន្ទាប់ពីធម្មទេសនារួច លោកបូជាចារ្យ បានគូសសញ្ញាឈើឆ្កាងនៅលើភ្នែក ត្រចៀក បបូរមាត់ ដើមទ្រូង និងបាតដៃរបស់បេក្ខជនដោយទូលអង្វរសូមព្រះជាម្ចាស់បើកភ្នែក បើកត្រចៀក និងចិត្តគំនិតដល់បេក្ខជនទាំងនោះ៕

Subscribe to our newsletter

Don't miss new updates on your email