លោកអភិបាលតែងយកចិត្តទុកដាក់ដល់បងប្អូនដែលកំពុងស្ថិតក្នុងកន្លែងហានិភ័យដោយសារកូវីដ១៩

បន្ទាប់​ពី​​អាជ្ញាធរបាន​បិទជាបណ្តោះអាសន្ន​សហគមន៍ជ្រៃធំ​​ ដោយ​ធ្វើ​ការ​​ឃាត់​ការ​ធ្វើ​ដំណើរ​ចេញ​ អូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានជួយ​​ជា​គ្រឿ​ង​បរិភោគ តាមរយៈអង្គការការីតាសកម្ពុជា ដល់ព្រះសហគមន៍ជ្រៃធំ ព្រះវិហារសន្តយ៉ូសែប ក្នុងស្រុកកោះធំ ដើម្បីជូនដល់ប្រជាពលរដ្ឋចំនួន១០០គ្រួសារក្នុងតំបន់នោះ។

ទាំងនេះ​ជា​ការយក​ចិត្ត​ទុកដាក់និង​ព្រួយ​បារម្ភ​អំពីសុខទុក្ខ​របស់​បងប្អូន​ដែល​ស្ថិត​នៅ​កន្លែង​មាន​​លារ​ផ្ទុះនូវ​ការ​ឆ្ល​ងមេរោគកូវីដ១៩ក្នុង​ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ​។

លោក​អភិបាលបាន​ផ្តល់​នូវ​សម្ភារ​ទាំង​នោះដល់​បងប្អូន​ដែល​កំពុង​​តែធ្វើ​ចត្តាឡីស័ក​នៅ​តាម​គេហដ្ឋាន​របស់ខ្លួន ដោយ​​គ្រឿង​ឧបភោគទាំងនេះ​ត្រូវ​បាន​ដឹកជញ្ជូនទៅ​ដល់​ព្រះសហគមន៍​ជ្រៃធំ កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២១​​​​ ហើយគ្រោង​នឹង​ចែកជូនបងប្អូនខ្វះខាត ចាស់ជរា ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ហាម​ឃាត់​នេះ​នៅថ្ងៃទី​១៨ មីនា ២០២១។

តាម​ការ​បញ្ជាក់​របស់​បងស្រី ម៉ាថា ជាដូនជីកាតូលិកតំណាង​ព្រះសហគមន៍​មណ្ឌល​សក​ម្មភា​ព​​ទន្លេបាសាក់ បាន​ឱ្យ​ដឹង​ថា ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​​ក្នុងតំបន់នេះ ចេះ​តែ​មាន​បន្ត​បន្ទាប់​ជារៀង​រាល់​ថ្ងៃ​ ហើយអាជ្ញាធរ​បាន​​រឹតត្បិតសកម្មភាព​នានា ដើម្បី​រក្សា​សុវត្ថិភាព​សុខភាព​រប​ស់​ប្រជាជនទាំងអស់។​

បងស្រី​បន្ត​ថា៖ «រាល់​ថ្ងៃ​ប្រជាជន​ដែល​នៅ​ក្នុង​​ភូមិក្រោយ​ព្រះវិហារ មិន​អាច​ចេញ​ទៅណា​បាន​ទេ សូម្បី​តែ​ផ្ទះ​អ្នក​លក់​ដូរ​ក៏​ត្រូវ​​បិទ​ទ្វារ​ដែរ ដូច្នេះ​ប្រជាជន​ក្នុងភូមិ ជួប​ការលំបាក​ជាខ្លាំង»។

ដូនជីរូបនេះបន្តថា​​ ដោយ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​បែប​នេះ លោក​អភិបាល​អូលីវីយ៉េ បាន​សម្រេ​ច​ជូន​គ្រឿង​បរិភោគ​ដល់​ប្រជាជន​ខ្វះខាតក្រី​ក្រ និង​ចាស់ជរា។

​គណៈកម្មការ​ព្រះសហគមន៍ បាន​សម្រេច​ចែក​ជូន​បងប្អូនខ្វះខាត​ក្រីក្រ​ និង​ចាស់​ជរា​នៅជិត​ព្រះ​វិហារ​ម្ដង​២០​គ្រួសារដោយ​អនុវត្តន៍​​តាម​​វិធាន​របស់​ក្រសួង​សុខាភិបាល​ រី​ឯ​អ្នក​ដែល​នៅ​ឆ្ងាយ គណៈ​កម្មការ​នឹង​យក​ទៅជូន​ដល់​ផ្ទះ។

បងស្រី​ម៉ាថា​បាន​​បន្ថែម​ថា៖ «ពេល​ទទួល​ដំណឹងថា​លោក​អភិបាលអូលីវីយ៉េ នឹង​ជូន​អំណោ​យ​​ដល់​អ្នក​ដែល​ជាប់​នៅ​ក្នុង​តំបន់​ហាម​ឃាត់​​​នៅ​ព្រះសហគមន៍​ជ្រៃធំ ខ្ញុំ​ពិតជា​រំ​ភើបចង់យំ​​​ ដែល​​លោ​ក​អភិបាល​យក​ចិត្ត​ទុក​ដាក់​ដល់​កូនចៅ​ដែល​នៅឆ្ងាយ»។​

ជាមួយគ្នា​នេះ​គណៈកម្មការ​នៅ​ព្រះសហគមន៍ជ្រៃធំ​ ​ ​បាន​ត្រៀម​ជំនួយ​សម្រាប់​៣០០គ្រួសារ​ទុ​ក​​សម្រាប់​សប្ដាហ៍​ក្រោយផងដែរ ដោយសារ​មិន​ដឹង​ថា​​ ជំងឺ​នេះ​នឹង​បន្ត​រីក​រាល​ដាល​ទៀត​ឬ​យ៉ាង​ណាឡើយ ជាពិសេស​យើង​ត្រូវ​ជួយ​អ្នក​ខ្វះខាតក្រីក្រ ជនពិការ ចាស់ជរា និង​អ្នក​ជំងឺ សុ​ទ្ធតែជា​អ្នក​ដែល​ព្រះសហគមន៍​ត្រូវ​យក​ចិត្ត​ទុកដាក់។​

តាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិត​ត្រឹមថ្ងៃទី​១៧ ខែមីនា​នេះ​ កម្ពុ​ជា​​មានអ្នកមានវីរុស​កូវីដ១៩សរុប​ចំនួន​ ១៥០៥​នាក់​ ដោយ​ក្នុងនោះអ្នក​ដែល​បាន​ឆ្លង​​ក្នុង​​ព្រឹត្តិ​ការណ៍សហគមន៍២០កុម្ភៈមានរហូតដល់៩៩០នាក់។ ក្នុងនោះដែរ​ អ្នកដែល​បាន​ជាសះ​ស្បើ​យចំនួន​៨៤០នាក់​ អ្នក​ជំងឺកំពុងសម្រាកព្យាលបាល​ចំនួន​៦៦២​នាក់ និងមានអ្នក​ស្លាប់​ចំនួ​ន​០១​នាក់​៕ ​​​ 

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email