ពលរដ្ឋ​​ប្រមាណ១០០គ្រួសារ​ក្នុងភូមិជ្រៃធំ ស្រុក​កោះធំ ទទួល​បាន​អំណយ​របស់​អភិបាល​ភូមិភាគភ្នំពេញ

អំណោយ​ជាគ្រឿងឧបភោគបរិភោគ​របស់​លោក​អភិបាល អូលីវីយ៉េ ជ្មីត​អ៊ីស្ល៊ែរ អភិបាល​ព្រះសហ​គមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ ​បាន​ប្រគល់​ជូនដល់​ប្រជាពលរដ្ឋ​មានជីវភាពខ្វះខាត​ដែល​កំពុងរស់នៅ​​កន្លែងដែល​ត្រូវ​បាន​​ហាមចេញចូលដោយ​សារ​​បារម្ភពី​ការ​ប៉ះពាល់នឹង​អ្នក​មាន​វីរុសកូវីដ១៩។

ការ​ចែក​ជូន​នូវ​​គ្រឿង​បរិភោគ​ តាមរយៈ​អង្គការ​ការីតាស​កម្ពុជា សហការជាមួយ​នឹង​ព្រះសហ​គមន៍​ជ្រៃធំ ព្រះវិហារ​សន្ត​យ៉ូសែប​ ក្នុង​ស្រុក​កោះធំ​ ខេត្តកណ្តាល​ ទៅដល់​​ប្រជាពលរដ្ឋ​ចំនួនប្រមាណ​​១០០​គ្រួសារ​​ដែល​ស្ថិត​នៅ​ក្នុង​កន្លែង​ហាម​ឃាត់​​ចេញ​ក្រៅ​ភូមិ ដោយ​បញ្ហា​កូវីដ​ ១៩ នាពេល​កន្លង​​មកនេះ។​

គ្រួសារ​ក្រីក្រមួយគ្រួសារ​ដែល​ស្ថិត​នៅ​កន្លែងហាមឃាត់ និង​បាត់​បង់​ការងារ​៣សប្ដាហ៍មក​ហើយ ប្រកាសថ្លែង​អំណរគុណ​​ទាំងអំណរសប្បាយ ក្រោយ​ពេល​​ដែល​​ ក្រុម​សង្គហៈ​ព្រះ​សហ​គមន៍​បាន​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​លំនៅឋាន។ 

គ្រឿងឧបភោគបរិភោគ​ដែល​ត្រូវ​បាន​​ផ្តល់​ដោយ​លោកអភិបាល​អូលីវីយ៉េមាន ​ទឹក​ត្រី អង្ករ មី ទឹក​ស៊ីអ៊ីវ និង​ត្រី​ខកំប៉ុង​។

តាម​ការ​បញ្ជាក់​របស់​បងស្រី ម៉ាថា ជាដូន​ជីកាតូលិក​ និង​ជា​តំណាង​គណៈកម្មការ​ព្រះសហ​គមន៍​​មណ្ឌល​សកម្មភាព​ទន្លេបាសាក់ បានថ្លែងអំណរគុណដល់​លោក​អភិបាល​អូលីវីយ៉េ​ ​ក្នុង​នាម​តំណាង​ឱ្យព្រះសហគមន៍​ជ្រៃធំ​ ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់ នឹកនា​ដល់​កូនចៅនៅ​ទីនេះ។ 

បងស្រី​បន្ត​ថា៖ «ពួក​កូន​មិនដឹង​យក​ពាក្យ​អ្វី​មក​អរគុណ​លោក​អភិបាល​ទេ ប៉ុន្តែ​ពួក​កូន​សូម​អង្វរ​ព្រះជាម្ចាស់​សូមថែរក្សាការពារលោក​អភិបាល​ឱ្យ​​មាន​សុភាព​ល្អ​ និង​អំណរសប្បាយ»។​

ដោយ​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ១៩​នៅតំបន់​ជ្រៃធំ ​អាជ្ញាធរបាន​សម្រេច​បិទ​ការ​ចេញចូល និង​ដាក់​តំបន់​នោះ​ជា​តំបន់​ហាមឃាត់កាល​ពី​សប្ដាហ៍មុន​​។ ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​បែប​នេះ លោក​អភិបាល​អូលីវីយ៉េ បាន​សម្រេច​ជូន​នូវ​គ្រឿង​បរិភោគ​ដល់​ប្រជាជន​ក្រី​ក្រ និង​ចាស់ជរា។ 

អំណោយ​ទាំង​នោះ​បាន​ទៅ​ដល់​ព្រះសហគមន៍​ជ្រៃធំ កាលពី​ថ្ងៃ​ទី​១៦ មីនា ២០២១​កន្លង​ទៅ​នេះ និង​បាន​​​ចែកជូន​ជន​ក្រីក្រ ចាស់ជរា ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ហាម​ឃាត់​ក្នុង​មួយ​ថ្ងៃ​២០​គ្រួសារ​​​គិត​ចាប់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ២០២១មក៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់

តាកែវ៖ សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលមានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតមោទនភាពសារជាថ្មី ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាសម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងកម្រិតរហូតដល់ ១០០ភាគរយ។ បើតាមការបញ្ជាក់របស់លោក ប៊ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានបេក្ខជនចូលរួមការប្រឡងឌីប្លូមចំនួន

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកស្វាយប៉ាក (គីឡូលេខ១១ រាជធានីភ្នំពេញ) បានប្រារព្ធពិធីបុណ្យ និងប្រទានពរព្រះវិហារថ្មីរបស់ខ្លួនយ៉ាងអធិកអធម ដែលមានឈ្មោះថា «ព្រះវិហារសន្តីម៉ារីម៉ាដាឡា» ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េជ្មីតហស្លេ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល សិលាសួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៃជីវិត និងការរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នេះ។ នៅក្នុងពិធីនេះ លោកអភិបាល អូលីវីយ៉េ បានរំលឹកអំពីប្រវត្តិ និងការធ្វើដំណើររបស់ព្រះសហគមន៍ ដោយភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់របស់លោក។

អភិបាល​ព្រះសហគមន៍​កាតូលិក​បំផុសសារ «សន្តិភាពនិងភាតរភាព»

ខេត្តតាកែវ៖ ការពង្រឹងសន្តិភាព សុខដុមរមនា និងសាមគ្គីភាពរវាងសាសនានិង​សាសនា ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់ពីសំណាក់​មេដឹកនាំ​សាសនា​ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គមេត្រី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងភូមិពងទឹកខាងត្បូង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ និស្សិត សិស្សានុសិស្ស

Subscribe to our newsletter

Don't miss new updates on your email